Advertisement
ព្រឹត្តិការណ៍​ទេសចរណ៍​ពិភពលោក

វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ម៉ាកាវ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ ជាមួយនឹងលទ្ធផលផ្លែផ្កាគាប់ប្រសើរ


បន្ទាប់ពី បានចំណាយពេល ២ថ្ងៃ វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ដែលធ្វើឡើងនៅតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី ១៥ តុលា នេះហើយ ជាមួយនឹងលទ្ធផលផ្លែផ្កាដ៏ប្រសើរ។ វេទិកានេះ បានប្រារព្ធធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៤ និង១៥ តុលា ឆ្នាំ២០១៩ ដែលនេះ គឺជាលើកទី ៨ហើយ។
វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ម៉ាកាវ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ ជាមួយនឹងលទ្ធផលផ្លែផ្កាគាប់ប្រសើរ
ដោយ
Advertisement

គោលគំនិតចម្បងនៃ ការប្រារព្ធ​វេទិកាសេដ្ឋកិច្ចទេសចរណ៍ នៅឆ្នាំនេះ គឺនិយាយ​អំពី ជីវិត​ដ៏ស្រស់ត្រកាល ដែលវា​ត្រូវបាន​ផ្ដួចផ្ដើម​បង្កើតឡើង ដោយ​ប្រធានាធិបតីចិន​លោក ស៊ី ជីនពីង ដែល​គោលគំនិតនេះ ត្រូវបានលើកយក​មកជជែកពិភាក្សា​ដេញដោយគ្នា យ៉ាង​សកម្ម​ទាក់ទង​នឹង​​សេដ្ឋកិច្ច​ទេសចរ​សកលលោក ក្រោមប្រធានបទ ទេសចរណ៍ និង​ការកម្សាន្ដ។

ក្នុង​វេទិកា​រយៈពេល​២ថ្ងៃ នៅម៉ាកាវនេះ មាន​អ្នកចូលរួម​ប្រមាណ ជិត ២ពាន់នាក់ មកពី​ប្រទេស​ជាច្រើន​នៅជុំវិញពិភពលោក ដោយក្នុងនោះ មាន​អ្នកជំនាញ អ្នកដឹកនាំ​ឧស្សាហកម្ម​សំខាន់ៗជាច្រើន ពិសេស​ក្នុង​វិស័យទេសចរណ៍ បាន​ធ្វើការ​ចែករំលែក​នូវ​ទស្សនវិស័យ រួមគ្នា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ទីផ្សារ​ទេសចរណ៍ តាមរយៈ គំនិត​ផ្ដួចផ្ដើម​ ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ របស់ប្រទេសចិន។ 

លោក Chui Sai On នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ

អ្វីដែលគួរឲ្យ​កត់សម្គាល់នោះ គឺនៅឆ្នាំនេះ វេទិកា​សេដ្ឋកិច្ចទេសចរណ៍ នៅម៉ាកាវ​នាឆ្នាំនេះ គឺ​មានការចូលរួម​ពីប្រទេស​ដៃគូ គឺ អាហ្សង់ទីន និងប្រេស៊ីល ដោយប្រទេស​តំបន់​អាមេរិក​ខាងត្បូង​ ទាំងពីរនេះ ក៏មាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សំខាន់​ៗ​ជាមួយគ្នា​ក្នុងទិសដៅ ជំរុញ​អភិវឌ្ឍន៍វិស័យ​ទេសចរណ៍ របស់ខ្លួន ពិសេស​ គឺការ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន ឲ្យបាន​កាន់តែច្រើន​តាម​ដែលអាចធ្វើបាន។ ប្រទេស​ទាំងពីរ ក៏​កំពុង​ជំរុញ​នូវឲ្យមាន​ការ​លើកលែង​ទិដ្ឋាការ​សម្រាប់​ទេសចរ​ចិន​ផងដែរ។

របាយការណ៍មួយដែល​បាន​បង្ហាញ​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ឆ្នាំ២០១៩នេះ បាន​ឲ្យដឹងថា ភ្ញៀវទេសចរ​ចិន​ដែលធ្វើដំណើរ​កម្សាន្ដ​ទៅកាន់​តំបន់​អាមេរិក​ខាងត្បូង ភាគច្រើន​ពេញនិយម​ទៅ កម្សាន្ដ​នៅប្រទេស ដូចជា​ប្រទេស​ប្រេស៊ីល អាស្សង់ទីន ប៉េរ៉ូ និង ឈីលី ជាដើម។

លោក Chui Sai On នាយកប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ បាន​លើកឡើងថា ដោយសារតែមាន​ការគាំទ្រ​យ៉ាងពេញទំហឹង​ពីរដ្ឋាភិបាល​កណ្ដាល នៃប្រទេសចិន បាន​ធ្វើ​ឲ្យ​ម៉ាកាវ​មានឱកាស​រីក​ចម្រើន ជាមួយនឹងឱកាស ដែលនាំមកនៅ​ការអភិវឌ្ឍ​តាមរយៈ​គំនិតផ្ដួចផ្ដើម​ ផ្លូវ​មួយ ខ្សែក្រវ៉ាត់មួយ និងនៅក្នុង​គម្រោង តំបន់​មហាឆ្នេរសមុទ្រ​ខេត្ត​គ័ងដុង-ហុងកុង-ម៉ាកាវ។

លោក Chui Sai On បាន​គូសបញ្ជាក់ទៀតថា វេទិកា​សេដ្ឋកិច្ច​ទេសចរណ៍​ម៉ាកាវ គឺជាកន្លែង​ផ្លាស់ប្តូរ​យោបល់​ ជាអន្តរជាតិ ដែលអ្នកជំនាញ អ្នកជំនួញ និងប្រតិបត្តិករ​ទេសចរណ៍ នៅក្នុងតំបន់ និងពិភពលោក បានធ្វើការ​ចែករំលែក នូវបទពិសោធន៍ មតិយោបល់ សម្រាប់​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​ប្រកប​ដោយ​វិបុលភាព។ 

វេទិកា​សេដ្ឋកិច្ចទេសចរណ៍ពិភពលោក លើកទី ៨ ដែលប្រារព្ធឡើង​នៅម៉ាកាវ ថ្ងៃទី ១៤-១៥ តុលា ឆ្នាំ២០១៩

លោក Zurab Pololikashvili អគ្គលេខាធិការ​ស្ថាប័ន​ UNWTO បាន​លើកឡើងដែរថា ទេសចរណ៍​មិនមែន​ជា​ចំនួន​លេខ ឬ​ប្រយោជន៍​សេដ្ឋកិច្ច​នោះតេ វាគឺជា​របៀបរស់នៅដែល​មានសុខភាពល្អ​ និងសុខុមាលភាព​របស់សង្គម ដូច្នេះហើយ ទើប​គោលគំនិត​សំខាន់​សម្រាប់​វេទិកាសេដ្ឋកិច្ច​ទេសចរណ៍​ឆ្នាំ២០១៩នេះ គឺ​ផ្ដោត​សំខាន់​លើ របាយការនៃការធ្វើទេសចរណ៍ និងការកម្សាន្ដ​ ដើម្បីដឹកនាំជីវិត​ឲ្យ​ប្រសើរឡើង។

លោក Zurab Pololikashvili បន្ថែមទៀតថា វិស័យទេសចរណ៍ ចាំបាច់​ត្រូវការ​ធ្វើការងារ​យ៉ាងជិតស្និទ្ធថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បី​ជំរុញដល់​វិស័យ​ទេសចរណ៍ ឲ្យមានភាពប្រកួតប្រជែង ភាពប្រទាក់ក្រឡា និងលទ្ធភាព​អភិវឌ្ឍន៍​កាន់តែប្រសើរ។

សូមជម្រាបដែរថា ប្រទេសចិន នាពេល​បច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា គឺជា​ប្រភពទីផ្សារ​ទេសចរណ៍​ដ៏សំខាន់​របស់​ពីភពលោក ដែលមានប្រទេស​ជាច្រើន​ក្នុងតំបន់ និងពិភពលោក កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ខ្លាំង ដើម្បីធ្វើយ៉ាងណា​ទាក់ទាញ​ទេសចរ​ជនជាតិចិន ឲ្យចូលមកធ្វើដំណើរ​កម្សាន្ដ​ក្នុងប្រទេស​របស់ខ្លួន។

ជាក់ស្ដែង របាយការណ៍ ពីក្រសួងទេសចរណ៍​ និងវប្បធម៌ចិន បាន​ឲ្យដឹងថា នៅឆ្នាំ២០១៨ ប្រទេសចិន​ទទួលបានភ្ញៀវទេសចរប្រមាណ​១៤១ លាននាក់ និងបាន​បង្កើត​ជាចំណូល​ប្រមាណ ១២៧ ពាន់​លាន​ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ នៅឆ្នាំ២០១៨ដដែល ភ្ញៀវទេសចរ​ជនជាតិចិន ដែលបាន​ធ្វើដំណើរ​កម្សាន្ដ​ចេញក្រៅប្រទេស​មានប្រមាណ ១៥០ លាននាក់ ដែលមានតម្លៃ​ជាទឹកប្រាក់​ប្រមាណ ១៣០ ពាន់​លានដុល្លារអាមេរិក បាន​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​​ឧស្សាហកម្ម​ទេសចរណ៍របស់ពិភពលោក៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ថា ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​គឺ​​អាច​មាន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ

ព័ត៌មាន
មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ហានិភ័យ​មួយ​ក្នុង​ចំណោម​ហានិភ័យ​ផ្សេង​ទៀត សម្រាប់​សេដ្...

បើ​មាន​ចំណេះ​ដឹង​ហិរញ្ញវត្ថុ និង​ភាព​អំណត់ ជីវភាព​នឹង​មិន​លំបាក​ទេ!

ព័ត៌មាន
សម្រាប់​អ្នក​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ គ្រាន់តែ​អត់​ញ៉ាំ​កាហ្វេ​១​ថ្ងៃ​១កែវ ហើយ​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ​ក៏​អាច​មាន​ភាព​ជោគជ័យ​ផ្នែ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ