ឆ្នោតវៀតណាម

ក្រុមហ៊ុនឆ្នោតវៀតណាម ប្រកាសប្រាក់ចំណេញជាង៥៦ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩


ក្រុមហ៊ុនឆ្នោតវៀតណាម HCMC Lottery Company Ltd. រកបានប្រាក់ចំណូលជាង៣៨៥ លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ កើនឡើង១៥,២% ធៀបនឹងឆ្នាំ២០១៨ ដោយបានធ្វើឲ្យប្រាក់ចំណេញមុនបង់ពន្ធរបស់ក្រុមហ៊ុនឆ្នោតមួយនេះ បានហក់កើនឡើងប្រមាណជាង៥៦ លានដុល្លារ អាមេរិក កើនឡើង១៣,៧% ធៀបនឹងឆ្នាំ២០១៨។ នេះបើតាមទិន្នន័យមួយដែលបានផ្សាយដោយសារព័ត៌មានវៀតណាម VN Express។
ក្រុមហ៊ុនឆ្នោតវៀតណាម ប្រកាសប្រាក់ចំណេញជាង៥៦ លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ (រូបភាព៖https://www.chartattack.com/)
ដោយ

ខណៈដែល​ប្រាក់ចំណូល​ភាគច្រើន​បានមក​ពី ការលក់​ក្រដាស​ឆ្នោត​បែបប្រពៃណី​ក៏ដោយ ប៉ុន្ដែ​ក្នុងនោះ មាន​ចំណូល​ជាង​២១,៦ លាន​ដុល្លារអាមេរិក ឬស្មើនឹងជាង​៥,៦% គឺបានមកពី​ការលក់ឆ្នោតកោស ដែល​អនុញ្ញាត​ឲ្យ​អ្នកទិញឆ្នោតនោះ អាចដឹង​ពីលទ្ធផល​ត្រូវឬខុសភ្លាមៗតែម្ដង។

ឆ្នោតកោស​វៀតណាម កំពុង​មានការកើនឡើង​ខ្លាំង លើសការរំពឹងទុក​របស់ក្រុមហ៊ុន ប៉ុន្ដែ វាក៏ត្រូវបាន​កម្រិត​ចំនួនបោះពុម្ពផងដែរ។ នេះបើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​របស់ក្រុមហ៊ុន​ឆ្នោត។

ក្រុមហ៊ុន​ឆ្នោត​វៀតណាម រំពឹងប្រាក់ចំណុល​សរុបប្រមាណ​៤៤៥,៦ លាន​ដុល្លារអាមេរិក និង​ប្រាក់ចំណេញមុនបង់ពន្ធ​ប្រមាណ៥២លាន​ដុល្លារអាមេរិក នៅឆ្នាំ២០២០នេះ។ លើសពីនេះ ក្រុមហ៊ុននេះ កំពុង​សិក្សា​ពីការ​បង្កើត​ឆ្នោតថ្មី ហើយថ្មីៗនេះ ខាង​ក្រសួង​សេដ្ឋកិច្ចវៀតណាម ក៏បាន​អនុម័ត​រួចហើយដែរ ដោយក្រដាស​ឆ្នោតថ្មីនេះ នឹង​អនុញ្ញាត​ឲ្យអ្នកទិញឆ្នោត អាច​ជ្រើសរើស​លេខ​ដែលគេ​ពេញចិត្ត ពោលគឺដូចជា​ចាក់កន្ទុយ​លេខយ៉ាងដូច្នេះដែរ។

ក្រុមហ៊ុន​ឆ្នោត HCMC Lottery ក៏រំពឹងទុក​នឹងអាច​ប្រជែង​បានចំណែកទីផ្សារ​ពីដៃគូប្រជែង​ធំៗ​របស់ខ្លួន​ដូចជា​ក្រុមហ៊ុន​ ឆ្នោត​ឡូតូ​តាមកុំព្យូទ័រ​​បែបអាមេរិកឈ្មោះ Vietlott ជាដើម។

ក្រដាសឆ្នោត​បែបប្រពៃណី ដែលមាន​លេខ​ព្រីន​បោះពុម្ព​ជាប់​លើនោះ ត្រូវបាន​ដឹងថា មានរង្វាន់ចំនួន​ទឹកប្រាក់​ធំបំផុត រហូតដល់ ៨៦.៥០០ ដុល្លារអាមេរិក បន្ទាប់ពី​វា​ត្រូវបាន​បង្កើន​ខ្ពស់ជាងមុន ៣៣% នៅឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្រេងឆៅទូទាំងសកលលោក នឹងកើនឡើងក្នុងឆ្នាំ ២០២០នេះ

ព័ត៌មាន
ក្នុងឆ្នាំ ២០២០នេះ ការផ្គត់ផ្គង់ និងការប្រើប្រាស់ប្រេងឆៅ នៅជុំវិញសកលលោក ត្រូវបានរដ្ឋបាលព័ត៌មានថាមពលនៃសហរដ្ឋអាមេរិកព្យាករថា នឹងមានកើនឡើង…

ធនាគារអេស៊ីលីដា រំពឹងប្រាក់ចំណេញកើនលើស ១០០ លានដុល្លារ នៅឆ្នាំ២០២០ ចំពេលធនាគារនេះប្រកាសនឹងចូលផ្សារហ៊ុន

ព័ត៌មាន
នៅឆ្នាំ២០២០នេះ ធនាគារអេស៊ីលីដា នឹងបើកនូវសករាជថ្មីរបស់ខ្លួនក្នុងវិថីហិរញ្ញវត្ថុនៅកម្ពុជា ហើយក៏ត្រូវបានគេមើលឃើញថា នឹងអាចក្លាយជាធនាគារគំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ