ពន្ធលើដីធ្លី

មេពន្ធដារ អះអាងថា រដ្ឋនៅតែបន្តអនុវត្តយកពន្ធលើដីធ្លីមិនបានប្រើប្រាស់


មេពន្ធដារបានឲ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពុំមានការប្រងើយកន្តើយនោះឡើយ ចំពោះការអនុវត្តការប្រមូលពន្ធលើដីធ្លី ដែលទុកទំនេរចោល មិនបានប្រើប្រាស់រាប់ទាំងដីធ្វើពាណិជ្ជកម្ម និងឧស្សាហកម្ម។
មេពន្ធដារ អះអាងថា រដ្ឋនៅតែបន្តអនុវត្តយកពន្ធលើដីធ្លីមិនបានប្រើប្រាស់
ដោយ

ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុកជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បានគូស​បញ្ជាប់ថា នឹងពុំ​មាន​ការប្រងើយ​កន្តើយ​នោះឡើយ​ចំពោះការ​ប្រមូលពន្ធ​លើ​ដីធ្លី​ទុកទំនេរចោល​ ហើយការកែ​ទម្រង់​នៅក្នុង​វិស័យ​ដីធ្លីនេះ គឺចាំបាច់​ត្រូវតែមាន ដោយនឹង​រៀបចំ​ឲ្យមាន​គម្រោង​ប្លង់មេ​ត្រឹមត្រូវ​ចំពោះដីធ្លី ដែលទុក​ទំនេរ​មិនបាន​ប្រើប្រាស់ ដើម្បីធ្វើ​យ៉ាងណា​ទាញយក​ប្រភព​ចំណូល​បន្ថែម​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច។

ទោះយ៉ាងណា ឯកឧត្តម​ គង់ វិបុល​ទទួល​ស្គាល់ថា ការអនុវត្ត​ការប្រមូល​ពន្ធ​លើដីធ្លី​មិនបាន​ប្រើប្រាស់​នេះ​កន្លងមក គឺមិន​សូវទទួល​បាន​ភាពជោគជ័យ​ប៉ុន្មាន​នោះទេ ដោយសារតែ​ការចុះ​បញ្ជីដី​ធ្លីមិន​ទាន់​ស្ថិតនៅក្នុង​ប្រព័ន្ធ​នៅឡើយ ដែលជាហេតុ​ធ្វើឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ​ពិបាកស្វែង​រកម្ចាស់​ដើម្បី​មកបង់ពន្ធ​ណាស់ ប៉ុន្តែពន្ធដារ​អាច​ប្រមូល​យកពន្ធ​ប្រភេទ​នេះបាន ទាល់តែ​ដីដែល​ទំនេរនេះ មានការ​ដោះដូរ​ម្ចាស់​ថ្មីតែ​ប៉ុណ្ណោះ។

ឯកឧត្តមគង់ វិបុលបានឲ្យ​ដឹងទៀតថា រាជរដ្ឋាភិបាល​កម្ពុជា បានគិតគូរ​រួចហើយ បាន​កំណត់​យកពន្ធ​លើដីធ្លី​ដែលមិនបាន​ប្រើប្រាស់​នេះ តាំងពីឆ្នាំ ២០០៦មកម្ល៉េះ ប៉ុន្តែ ការកែទម្រង់​នៅក្នុង​វិស័យ​ដីធ្លី គឺចាំបាច់​ត្រូវតែ​មាន​ផងដែរ សម្រាប់​ពេលបច្ចុប្បន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា នាំចេញអង្ករនៅឆ្នាំ២០២០ នឹងមានក្នុងរង្វង់ ៧០ម៉ឺនតោន ជាមួយកំណើន ២០% ទៅ ៣០%

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា នៅឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា រំពឹងថា នឹងកើនឡើងតាមផែនការដែលបានកំណត់ ពោលគឺ​…

ទីផ្សារភាគហ៊ុនសកល ងើបឡើងវិញបន្តិច ខណៈស្ថានភាពជំងឺប្រធានាធីបតីអាមេរិកបានធូរស្បើយ

ព័ត៌មាន
ទីផ្សារភាគហ៊ុនសកល បានកើនឡើងវិញបន្តិច បន្ទាប់ពីស្ថានភាពជម្ងឺរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានធូរស្បើយឡើងវិញបន្តិច ហើយរំពឹងន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ