លិខិតឆ្លងដែនពិសេសអង់គ្លេស

អាជ្ញាធរហុងកុងប្រាប់រដ្ឋាភិបាលបរទេសឲ្យឈប់ទទួលស្គាល់លិខិតឆ្លងដែនពិសេសរបស់អង់គ្លេស


អាជ្ញាធរហុងកុង បានប្រាប់ទៅកាន់ស្ថានកុងស៊ុលបរទេសមួយចំនួន ឲ្យឈប់ទទួលយកឯកសារធ្វើដំណើររបស់អង់គ្លេស ដែលយុវជនហុងកុងជាច្រើនបានប្រើប្រាស់ដើម្បីដាក់ពាក្យស្នើសុំទិដ្ឋាការងារប្រភេទ Working holiday visa នៅក្នុងប្រទេសប៉ែកអឺរ៉ុប។ នេះបើតាមប្រភពពីភ្នាក់ងារសារព័ត៌មាន Reuters។
រូបតំណាង លិខិតឆ្លងដែនហុងកុង
ដោយ

ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ហុងកុង​ដែល​បាន​បញ្ជាក់​ទៅ​កាន់​ស្ថាន​កុងស៊ុល​បរទេស​ជា​ច្រើន​នៅ​ក្នុង​លិខិត​មួយ​ថា ហុងកុង​នឹង​លែង​ចាត់​ទុក​លិខិតឆ្លងដែន​ពិសេស​របស់​អង់គ្លេស OBN ជា​ឯកសារ​ធ្វើ​ដំណើរ​មាន​សុពលភាព​តទៅ​ទៀត​ហើយ​នៅ​ថ្ងៃ​ទី ៣១ ខែមករា​ឆ្នាំ​ក្រោយ ហើយ​ហុងកុង​ទាមទារ​ឲ្យ​ប្រទេស​នានា​ទទួលយក​តែ​លិខិតឆ្លងដែន​ហុងកុង​ប៉ុណ្ណោះ​។

ជម្លោះ​ការទូត​រវាង​អង់គ្លេស និង​ចិន​បាន​ចាប់ផ្ដើម​ផ្ទុះ​ឡើង នៅ​ក្នុង​ខែមករា ទាក់ទង​នឹង​លិខិតឆ្លងដែន​ពិសេស​របស់​អង់គ្លេស​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​អង់គ្លេស​បាន​ណែនាំ​ឲ្យ​ប្រើ​នូវ​ទិដ្ឋាការ​ថ្មី ដែល​បើកផ្លូវ​ឲ្យ​ពលរដ្ឋ​ហុងកុង អាច​មាន​សិទ្ធិ​ទទួល​បាន​សញ្ញា​តិ​អង់គ្លេស​។ បន្ទាប់​ពី​មានការ​ណែនាំ​ឲ្យ​ប្រើ​ទិដ្ឋាការ​ថ្មី​នេះ គេ​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​ហុងកុង​កាន់តែ​ច្រើន​ឡើង​ៗ​បាន​នាំ​គ្នា​ស្នើ​សុំ​ទិដ្ឋាការ​នេះ ទៅ​ធ្វើការ​នៅ​អង់គ្លេស និង​បាន​ទិញ​ផ្ទះ ទិញ​នៅ​ទីនោះ ទំនងជា​ពួក​គេ​មាន​បំណង​ចង់​រើ​ទីលំនៅ​ពី​ហុងកុង​ទៅ​រស់នៅ​អង់គ្លេស​តែ​ម្ដង ដ្បិតថា​ហុងកុង​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​រឹត​បន្ដឹង​ការ​គ្រប់គ្រង​កាន់តែ​ខ្លាំង​។

ចក្រភព​អង់គ្លេស​បាន​ដាក់​ចេញ​នូវ​ទិ​ដ្ឋា​ន​ការ​ពិសេស​នេះ បន្ទាប់​ពី​ហុងកុង​បាន​អនុម័ត​ច្បាប់​សន្ដិសុខ​ជាតិ​ដ៏​ធំ​មួយ​កាលពី​ឆ្នាំ​មុន​។ មាន​ប្រជាជន​ហុងកុង​ជិត​៣​លាន​នាក់​កំពុង​ប្រើ និង​មាន​សិទ្ធិ​ទទួល​បាន​ទិដ្ឋាការ​ពិសេស​ពី​អង់គ្លេស​។ បើ​តាម​ការ​អះអាង​របស់​រដ្ឋាភិបាល​អង់គ្លេស ទិដ្ឋាការ​ពិសេស​នេះ នឹង​ទាក់ទាញ​ពលរដ្ឋ​ហុងកុង​ប្រមាណ​៣០​ម៉ឺន​នាក់​ឲ្យ​មក​ស្នើ​សុំ​ទិដ្ឋាការ និង​ដើម្បី​មក​ធ្វើការ និង​រស់នៅ​អង់គ្លេស​។

សូម​បញ្ជាក់​ថា អង់គ្លេស​គឺជា​ប្រទេស​ដែល​ធ្លាប់​បាន​ដាក់​អាណានិគម​លើ​ទីក្រុង​ហុងកុង ហើយ​អង់គ្លេស​ក៏​បាន​ផ្ដល់​ហុងកុង​ទៅ​ឲ្យ​ចិន​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ ជាមួយនឹង​ការ​ធានា​ការពារ​ឲ្យ​បាន​នូវ​សេរីភាព​ជាក​ក្តា​ស្នូល​, ស្វ័យភាព​ទូលំទូលាយ និង​របៀប​រស់នៅ​បែប​មូលធននិយម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​បច្ចេកវិទ្យាគ្រាក់ៗ​ ៤របស់ចិន ខាតអស់​ ៦០ពាន់លានដុល្លារ​ក្នុង​ពេលតែបីថ្ងៃ

ព័ត៌មាន
ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗ​របស់​ចិនដែល​ចុះបញ្ជីនៅលើ​ផ្សារហ៊ុន​ច្រើន​កន្លែង ចំនួន ៤ រួមមាន Alibaba, Baidu, JD.com និង Netlease ​បូក…

ប្រទេសក្បែរខាងភូមាផ្តើមរឹតត្បិតតាមព្រំដែនក្រោយពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួន

ព័ត៌មាន
បាតុកម្មនិងអំពើហិង្សាបន្តអូសបន្លាយក្នុងប្រទេសភូមា ជាហេតុនាំឲ្យពលរដ្ឋកាន់តែច្រើនរត់ចោលផ្ទះសម្បែងនៅទីក្រុង មកនៅតាមជនបទ និងខ្លះភៀសខ្លួនទៅតាមព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ