គម្រោង​លំនៅដ្ឋាន

កម្ពុជា​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ប៉ុន្មាន​គម្រោង?


នៅ​កម្ពុជា ជាពិសេស រាជធានី​ភ្នំពេញ និង​តាមបណ្ដា​ទីក្រុង​ប្រជុំ​ជន​ធំៗ វិស័យ​អចលនទ្រព្យ​និង​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន​រីកលូត​លាស់​យ៉ាង​ខ្លាំង​សម្បើម ដែល​អ្នក​ខាង​ក្រៅ​មក​ឃើញ​​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ។
បុរី​ប៉េងហួត នៅ​តំបន់​បឹងស្នោរ ខណ្ឌ​ច្បារ​អំពៅ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ១។
ដោយ

នៅទីណា ក៏​ឃើញ​មាន​គម្រោង​សាងសង់​ដែរ។ បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ រហូត​​មក​​ដល់​​ពេល​បច្ចុប្បន្ន​ ក្រសួង​​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ ដល់​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ទូទាំង​ប្រទេស​សរុប​ចំនួន ២១០​គម្រោង។ 

ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ទាំង​២១០​នោះ គឺ​គម្រោង​លក្ខណៈ​បុរី​លំនៅ​ដ្ឋាន គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ស្នាក់​នៅ​រួម​ប្រភេទ​ខុនដូ និង​គម្រោង​ផ្ទះ​ល្វែង។

បើ​គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​ផ្តល់​អាជ្ញាប័ណ្ណ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​គម្រោង​ថ្មី មាន​ចំនួន ១៤​គម្រោង បន្ថែម​លើ​ចំនួន​ដែល​មាន​ស្រាប់​កាល​ពី​ឆ្នាំ​២០១៦ មាន​ចំនួន​៥៥ គម្រោង។ 

ការ​ចុះ​បញ្ជី​សុំ​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​លំនៅ​ដ្ឋាន ជា​ការ​អនុវត្ត​មួយ​ដ៏​ត្រឹមត្រូវ​ដើម្បី​ធានា​ទៅ​ដល់​អ្នក​ទិញ​ផ្ទះ​សម្បែង​ទាំង​អស់​ឲ្យ​ទទួល​បាន​ទំនុក​ចិត្ត​ខ្ពស់​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​របស់​ពួក​គាត់ ហើយ​ក៏​ជា​ការ​បង្ហាញ​គោល​ជំហរ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ផង​ដែរ។

ទិន្នន័យ​បុរី​លំនៅដ្ឋាន និង​​អគារ​​ខ្ពស់ៗ​របស់​ក្រសួង​រៀបចំ​ដែនដី គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ ដល់​រយៈពេល​៤​ខែ​ឆ្នាំ​២០១៧ មាន​លំនៅដ្ឋាន​ជា​លក្ខណៈ​បុរី​សរុប​ចំនួន ១៤៧​ទីតាំង និង​អគារ​ខ្ពស់​ចាប់​ពី ៥​ជាន់​ឡើង​ទៅ មាន​ចំនួន​សរុប ៩០១​អគារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​ចិន​១​គ្រោង​សាងសង់​សណ្ឋាគារ​នៅ​កម្ពុជា​ឲ្យ​បាន ១០០​ក្នុង​រយៈពេល​៥​ឆ្នាំ?

ព័ត៌មាន
តើ​អាច​ទៅ​រួច​ទេ ក្រុមហ៊ុន​រៀបចំ​ប្លង់​និង​រចនា​ប្លង់​មួយ​របស់​ប្រទេស​ចិន បានអះអាងថា នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ ក្រុមហ៊ុន​សន្យា​ថា នឹង​…

កម្ពុជា​ជាប់​ក្នុង​ចំណោម​ប្រទេស​១០ដែល​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​បំផុត​នៅ​លើពិភព​លោក

ព័ត៌មាន
ប្រទេស​កម្ពុជា ក្នុង​ពេល​ពីរទសវត្ស​ចុងក្រោយ រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​លឿន​គួរ​ឲ្យ​កត់សម្គាល់។ កំណើន​សេដ្ឋកិច្ច​ដ៏​លឿន​របស់​កម្ពុជា ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ