ការដាក់ឲ្យប្រើសន្ទស្សន៍ថ្លៃលំនៅដ្ឋាន

តើការដាក់ឲ្យប្រើសន្ទស្សន៍ថ្លៃលំនៅដ្ឋាន មានសារៈសំខាន់យ៉ាងណាដល់វិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ?


ក្រុមអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះយន្ដការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការដាក់ឲ្យប្រើប្រាស់នូវសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដើម្បីផ្តល់ទិន្នន័យជាក់លាក់អំពីការប្រែប្រួលតម្លៃអចលនទ្រព្យ សម្រាប់បម្រើឲ្យការវិភាគ វាយតម្លៃ និងការដាក់ចេញយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ។ ការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាននេះ ក៏នឹងចូលរួមកាត់បន្ថយហានិភ័យផ្សេងៗ ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចបង្កឡើងពីការប្រែប្រួលឆាប់រហ័យនៃវិស័យអចលនទ្រព្យផងដែរ។
សំណង់អគារនៅរាជធានីភ្នំពេញ

ឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានចាត់ទុកវិស័យអចលនទ្រព្យជាសរសស្តម្ភដ៏រឹងមាំមួយ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង ដើម្បីឆ្លើយតបនឹងការប្រែប្រួល និងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃការអភិវឌ្ឍសង្គមជាតិ។ កត្តានេះបានធ្វើជំរុញឲ្យលោកឧកញ៉ាចាត់ទុកប្រព័ន្ធទិន្នន័យសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដែលធនាគារជាតិ​នៃកម្ពុជា​ទើបដាក់ឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះថា ជាប្រព័ន្ធមួយដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងចូលរួមអភិវឌ្ឍន៍វិស័យអចល​នទ្រព្យនៅកម្ពុជា។​ ព្រោះប្រព័ន្ធនេះ នឹងក្លាយជាប្រភពផ្តល់ទិន្នន័យដ៏សំខាន់មួយសម្រាប់អ្នកវិនិយោគនិងក្រុមហ៊ុនអភិវឌ្ឍន៍នានាក្នុងការវិភាគ និងវាយតម្លៃអចលនទ្រព្យ ដែលអាចផ្តល់ការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ។

ជុំវិញបញ្ហានេះ លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex បានចាត់ទុកការដា​ក់ឲ្យ​ប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅឋានជាចំណុចចាប់ផ្តើម​ដ៏ល្អមួយ ដែលអាចឲ្យអ្នកវិនិយោគ និងទិញអចលនទ្រព្យដឹងពីកំណើនឡើងចុះនចាថ្យដឹងពីការប្រែប្រួលហាញជាសាារក់បង្ហាើថើប្រាស់សន្តនៃតម្លៃលំនៅឋានក្នុងតំបន់មួយជាក់លាក់។ ព្រោះកន្លងមកនៅកម្ពុជាទិន្នន័យ​ពាក់ព័ន្ធនឹងតម្លៃអចលនទ្រព្យមិនសូវត្រូវបានបង្ហាញជាសាធារណៈ និងមានភាពច្បាស់លាស់នោះទេ។ ដូច្នេះតាមរយៈប្រព័ន្ធនេះអ្នកជំនាញរូបនេះជឿជាក់ថា វានឹងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់អ្នកវិនិយោគលើវិស័យ​អចលនទ្រព្យ ជាពិសេសវិស័យលំនៅឋានតែម្តង។

អ្នកជំនាញរូបនេះ យល់ឃើញថា គោលបំណងនៃការដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន គឺដោយសារធនា​គារជាតិនៃកម្ពុជាចង់ដឹងពីការប្រែប្រួលនៃតម្លៃអចលនទ្រព្យ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រ និងវាយតម្លៃពីផលប៉ះពាល់នានា ព្រោះការកើនឡើងតម្លៃអចលនទ្រព្យវាល្អប្រសើរសម្រាប់អ្នកអភិវឌ្ឍន៍ និងម្ចាស់គម្រោងតែអាចជះឥទ្ធិពលមិនល្អដល់ប្រជាពលរដ្ឋ​ជាអ្នកទិញ និងការវិនិយោគ។ ដូច្នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋានជាប្រព័ន្ធមួ​យដ៏ល្អ ដែលអាចឲ្យរាជរដ្ឋាភិបាល​ដឹងពីកត្តាល្អ ឬអាក្រក់ ដែលកើតចេញ​ពីកំណើន​ឡើងចុះ​នៃតម្លៃលំនៅដ្ឋាន។

ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្ថិតិ​នៃក្រសួងផែនការ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងប្រកាសដាក់ឲ្យប្រើប្រាស់សន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដែលជាប្រព័ន្ធផ្ទុកទិន្នន័យនៃការប្រែប្រួ​លតម្លៃក្នុងវិស័យលំនៅឋាន។ គោលបំណងនៃការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ គឺដើម្បីងាយស្រួលគ្រប់គ្រង ក៏ដូចជាឆ្លើយតបនឹងការរីកលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យអចលនទ្រព្យ និងសំណង់ ព្រោះប្រែប្រួលតម្លៃក្នុងវិស័យទាំងនេះអាចបង្កហានិភ័យដល់វិស័យផ្សេងៗ ពិសេសវិស័យហិរញ្ញវត្ថុដែលជាសរសៃឈាមដ៏សំខាន់នៃចរន្តសេដ្ឋកិច្ចជាតិ។ កត្តានេះទាមទារឱ្យព័ត៌មាន និងទិន្នន័យសន្ទស្សន៍ថ្លៃលំនៅដ្ឋានត្រូវតែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការវិភាគ វាយតម្លៃ ចេញវិធានការណ៍ និងរៀបចំផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

បើតាមធនាគារជាតិ នៃកម្ពុជា ការបង្កើតសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ដោយឈរលើទស្សនៈវិស័យចម្បងៗចំនួន៣រួមមាន តម្រូវការប្រើប្រាស់ទិន្នន័យ, គុណភាព និងវិសាលភាពទិន្នន័យ និងប្រភពផ្គត់ផ្គង់ទិន្នន័យ។ ទស្សនវិស័យចម្បងៗ​ទាំង​អស់នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​សាធារណជន និង​ជា​ពិសេស​សម្រាប់​អ្នក​រៀបចំ​គោលនយោបាយ​សេដ្ឋកិច្ច និង​រូបិយ​វត្ថុ ក្នុង​គោលបំណង​តាមដាន​អ​តុល្យភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការ​វាយតម្លៃ​ហានិភ័យ​ដែល​កើតឡើង​លើ​វិស័យ​ពាក់ព័ន្ធ​ផ្សេង​ៗ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ាសៀ ឫទ្ធី បង្កើតក្រុមហ៊ុនបណ្តុះបណ្តាល និងជួយយុវជនស្វែងរកការងារឱ្យសមស្របតាមជំនាញ និងតម្រូវការទីផ្សារ

ព័ត៌មាន
ក្រោយមើលឃើញពីភាពខ្វះខាតរបស់យុវជន ពិសេសយុវជនដែលទើបបញ្ចប់ការសិក្សា និងចង់រកការងារ ប៉ុន្ដែមិនទាន់អាចរកបាន ឬមិនទាន់ដឹងមិនទាន់ស្គាល់ខ្លួ…

រដ្ឋាករទឹកស្វយ័តភ្នំពេញ៖ ឆ្នាំក្រោយពលរដ្ឋនៅភ្នំពេញនិងតាខ្មៅ លែងខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ ខណៈតម្លៃនឹងទាបជាង១ពាន់រៀលក្នុង១ម៉ែត្រគូប

ព័ត៌មាន
ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធានាអះអាងថា នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងមិនជួបបញ្ហាប្រឈមក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ