អចលនទ្រព្យ

អ្នក​ជំនាញ​ដី​ធ្លី៖ យុទ្ធសាស្ត្រ​ធំៗ​៤​នឹង​ជំរុញ​ការ​អភិវឌ្ឍ​អចលនទ្រព្យដើម្បី​​កំណើន​សេដ្ឋកិច្ច​ជាតិ


អ្នក​​ជំនាញ​​អចលនទ្រព្យ​​បាន​​កត់​សម្គាល់​ឃើញ​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នៅ​ក្នុង​អាណត្តិ​ទី៦​ថ្មី បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​បាន​ផ្ដោត​លើ​គោលដៅ​អាទិភាព​ចំនួន​៤ ក្នុង​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ដើម្បី​អាច​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់​ក្នុង​រយៈពេល​មធ្យម​និង​វែង។
អគារ Olympia City ដែល​អភិវឌ្ឍ​ដោយ​ឧកញ៉ា​ ពុង ឃាវសែ។
ដោយ

លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នក​វាយ​តម្លៃ​និង​ភា្នក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ី ភី អិល បាន​បង្ហាញ​ពី​ការ​គាំទ្រ​យុទ្ធសាស្ត្រ​ធំៗ​ទាំង​បួន​នេះ ដោយ​បាន​អះអាង​ថា នឹង​ធ្វើ​ឲ្យ​ជីវភាព​អ្នក​នៅ​ជនបទ មាន​ជីវភាព​ធូរធារ​ល្អ​មិន​ឲ្យ​ដាច់​ឆ្ងាយ​ពី​អ្នក​នៅ​ទីក្រុង ដែល​នឹង​ជួយ​អភិវឌ្ឍន៍​ប្រទេស​កាន់​តែ​លឿន។  

មិន​តែ​ប៉ុណ្ណោះ​លោក​ឧកញ៉ា មើល​ឃើញ​ពី​សញ្ញា​នៃ​ការ​រីក​សាយ​ភាយ​កាន់​តែ​ធំ នៅ​ក្នុង​ការ​អភិវឌ្ឍ​អចលនទ្រព្យ​មិន​ថា​តែ​ក្នុង​ទីក្រុង​នោះ​ទេ នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ក៏​​នឹង​មាន​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​ផង​ដែរ។ ការ​កំណត់​យក​គោលដៅ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៦ ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច។ 

អ្នក​ជំនាញ​អចលនទ្រព្យ​ចាស់​វស្សា ចេង ខេង បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​មហិច្ឆតា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ថា នៅ​ត្រឹម​ឆ្នាំ​២០៣០​ខាង​មុខ កម្ពុជា​នឹង​ក្លាយ​ខ្លួន​ពី​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ហើយ​នៅ​ឆ្នាំ​២០៥០ នឹង​ក្លាយ​ជា​ប្រទេស​អភិវឌ្ឍន៍​នោះ លោក​ជឿជាក់​ថា នឹង​អាច​ធ្វើ​បាន ស្រប​តាម​ការ​កំណត់​យុទ្ធសាស្ត្រ​គោលដៅ​ធំៗ​ចំនួន​៤ សម្រាប់​អភិវឌ្ឍន៍​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ។

អគារ The Bridge ដ៏ស្កឹមស្កៃ​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

សូម​ជម្រាប​ថា នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី៤ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ជា​យុទ្ធសាស្ត្រ​គោលដៅ​ធំៗ​ចំនួន ៤ សម្រាប់​អភិវឌ្ឍន៍​នោះ​គឺ ទី១ ចូលរួម​រក្សា​ឲ្យ​បាន​នូវ​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ក្នុង​រង្វង់​៧% និង​ប្រកប​ដោយ​ចីរភាព និង​ធន​នឹង​វិបត្តិ តាមរយៈ​ការ​ធ្វើ​ពិពិធកម្ម​​នៃ​មូលដ្ឋាន​សេដ្ឋកិច្ច​​ថ្មីៗ ដោយ​ទូលំ​ទូលាយ និង​ភាព​ប្រកួត​ប្រជែង ជាមួយ​នឹង​ការ​ថែរក្សា​ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឲ្យ​នៅ​ទាប ការធានា​នូវ​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ និង​ការ​ខិតខំ​បង្កើន​ទុន​បម្រុង​ជា​ប្រចាំ និង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​​ដោយ​គត់មត់។

ទី២ ការ​បង្កើត​ការងារ​ឲ្យ​បាន​កាន់តែ​ច្រើន ទាំង​បរិមាណ និង​គុណភាព​សម្រាប់​ប្រជាជន ពិសេស​ស្រទាប់​យុវជន តាមរយៈ​ការ​ផ្ដល់​ជំនាញ ព័ត៌មាន​ទីផ្សារ​ការងារ ការ​កែ​លម្អ​លក្ខខណ្ឌ​ការងារ ការ​លើក​កម្ពស់​សកម្មភាព​ធុរកិច្ច និង​ការ​ជំរុញ​ការវិនិយោគ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។

ទី៣ សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​នៃ​ការកាត់​បន្ថយ​ភាព​ក្រីក្រ​ឲ្យ​ស្ថិត​នៅ​អត្រា​ទាប​ជាង១០% និង​ការពារ​មិន​ឲ្យ​ភាព​ក្រីក្រ​ត្រឡប់​មក​វិញ។ 

និង​ទី៤, ការ​បន្ត​ពង្រឹង​នូវ​សកម្មភាព​អភិបាល​កិច្ច​នៃ​ស្ថាប័ន​រដ្ឋទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប្រសិទ្ធ​ភាព និង​ស័ក្ដិសិទ្ធ​ភាព​នៃ​សេវា​សាធារណៈ សំដៅ​បម្រើ​ដល់​ប្រជាជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ក៏​ដូចជា​លើក​កម្ពស់​បរិស្ថាន​ធុរកិច្ច និង​ការ​វិនិយោគ។ 

ក្នុង​នោះ​ដែរ មាន​វិស័យ​អាទិភាព​ចំនួន​៤ ដែល​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ឲ្យកាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​នោះ គឺទី១ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស បន្ទាប់​មក​គឺ​​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ទឹក និង​ភ្លើង៕




អត្ថបទបន្ទាប់


ទំនុកចិត្តលើសង្វាក់ផលិតកម្មកសិកម្ម នឹងជួយឲ្យកសិករមានក្ដីសង្ឃឹមកាន់តែខ្ពស់

ព័ត៌មាន
វិស័យកសិកម្មនៅកម្ពុជា ត្រូវបានអ្នកជំនាញជាច្រើនធ្លាប់បានលើកឡើងថា ជាវិស័យមួយ ដែលមានភាពស្មុគស្មាញជាងគេ ក្នុងការអភិវឌ្ឍប្រកបទៅរកចីរភាព ខណៈដ…

សំណុំរឿង EBA កម្ពុជា៖ ប្រទេស​អឺរ៉ុប​មួយ​ចំនួន​​ទំនង​មិនគាំទ្រ​ឲ្យ​ EU ដក​ការអនុគ្រោះ​ពន្ធ​ទាំងស្រុង​ពី​កម្ពុជាទេ

ព័ត៌មាន
សំណុំ​រឿង​សហភាព​អឺរ៉ុប​បើក​ដំណើរការ​នីតិវិធីដក​ការអនុគ្រោះ​ពន្ធ​នៅ​ក្រោម​កម្មវិធី EBA ពី​ប្រទេស​កម្ពុជា​ បាន​និង​កំពុង​ក្លាយ​ជា​ប្រធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ