ទិញផ្ទះបង់រំលស់

អ្នកជំនាញ បង្ហើប​ពីគន្លឹះទិញ​ផ្ទះបង់រំលស់​ជាមួយហានិភ័យទាប


បច្ចុប្បន្ននេះ គេសង្កេតឃើញថា ការបង់រំលស់ផ្ទះ គឺមានការ ពេញនិយមពីប្រជាពលរដ្ឋកម្ពុជា ដោយបានជំរុញការសាងសង់លំនៅដ្ឋានជាលក្ខណៈបុរីក៏មានការ រីកចំរើនទៅតាមនោះដែរ។ តែយ៉ាងណា ការទិញបង់រំលស់នេះ មានចំណុចវិជ្ជមាន តែក៏មានចំណុចអវិជ្ជមានផងដែរ ប្រសិនបើអ្នកមិនបានគិតគូរពីការគ្រប់គ្រងហានិភ័យ។ អ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន អចនទ្រព្យ KFA មានគំនិតគន្លឹះគួរពិចារណាមួយចំនួនសម្រាប់លោកអ្នក ទាក់ទងនឹងការទិញផ្ទះបង់រំលស់នេះ។
គម្រោង​ទី​៥​របស់​បុរីមង្គល​ភ្នំពេញ​ផ្លូវ​ជាតិ​លេខ​១ បើក​លក់​ជា​ផ្លូវការ​និង​បញ្ចុះ​តម្លៃ​៨%។
ដោយ

បច្ចុប្បន្ន ការបង់ទិញ​ផ្ទះ​​រំលស់​ ត្រូវបាន​ធ្វើឡើង​តាម​វិធី​សាស្ត្រ​ពីរ​ គឺ​ការបង់​រំលស់​ជាមួយ នឹងធនាគារ និងការបង់​រំលស់​ជាមួយ​ម្ចាស់​គម្រោង​បុរី​ផ្ទះផ្ទាល់ (ប្រសិនបើអ្នក​ទិញ​ផ្ទះបុរី)។

ឧកញ៉ា​ នួន រិទ្ធី អគ្គនាយក​​ក្រុមហ៊ុន​​អចលនទ្រព្យ KFA បានមាន​ប្រសាសន៍ថា កន្លងមកនេះ​មាន ព័ត៌មាន​ជាច្រើន​​បានបង្ហាញ​ពីហានិភ័យ​នៃការ​បង់ទិញផ្ទះ​បង់​រំលស់​​ជាមួយ​ម្ចាស់បុរី គឺមាន​ហានិភ័យខ្ពស់​ដែរ ពីព្រោះថា ការទិញដូរ​គឺត្រឹម​តែ​កិច្ចសន្យា មិនទាន់​បានផ្តល់​ពេញលេញ​ជាកម្មសិទ្ធិ​មក​ដល់អ្នកទិញ​នោះឡើយ ដោយសារតែ​អ្នកទិញ​មិនទាន់​បំពេញ​កាតព្វកិច្ច​​គ្រប់គ្រាន់ ដើម្បីក្លាយ​ជាម្ចាស់ផ្ទះ​។ លោកឧកញ៉ា​បាន​បន្តថា ពលរដ្ឋមួយ​ចំនួន ដែលសម្រេច​ចិត្តបង់​រំលស់​ជាមួយ​ខាងបុរី ដោយសារ​ពួកគាត់មិន​ចាំបង់​ប្រាក់កក់​មុននោះ ពោលគឺមាន​ន័យថា ពួក គាត់អាច​បង់រំលស់ ១០០ភាគរយ​បាន តែវានឹងមាន​ហានិភ័យ​កើត នៅពេលដែល​យើងមាន​បញ្ហា លំហូរ​សាច់ប្រាក់។ មានន័យថា ពេលដែល​យើង​មិនមាន​លទ្ធភាព​បង់​​បន្ត។​

ឧកញ៉ា​បានបន្ថែម នៅក្នុងកិច្ចសន្យា​ទិញ​លក់នីមួយៗ អ្នកអភិវឌ្ឍន៍ តែងមាន​ចំនុច​លើ អតថិជន​ជានិច្ច តែបើអ្នកទិញ ធ្វើកិច្ចសន្យា​ជាមួយធនាគារ នោះកិច្ច​សន្យា​​​ជាមួយ​ធនាគារ គឺមាន​ចំនុច​ស្មើគ្នា មានន័យធនាគារ​ផ្តល់កម្ចី​ឲ្យ​​ពិតមែន តែ​អ្នកទិញនោះ ក៏ក្លាយ​ជាម្ចាស់​កម្មសិទ្ធិ​លើ​លំនៅដ្ឋាន​នោះដែរ។ ឧកញ៉ាថា បញ្ហា​តែកើត​មាន​ឡើង​ព្រោះថា អតិថិជន គឺមិនទទួល​ការ​ប្រឹក្សា​ច្បាស់លាស់​ពីអ្នក​ជំនាញ ផ្នែក​ហិរញ្ញវត្ថុ ម្យ៉ាង​អ្នក​អភិវឌ្ឍន៍ ភាគច្រើន​មិនមាន ជំនាញ​លើផ្នែក​ហិរញ្ញវត្ថុ​នោះទេ ។

អ្នកជំនាញ​ផ្នែកអចលនទ្រព្យ​រូបនេះ​បញ្ជាក់ថា ទិសដៅ​របស់​ធនាគារ និងអ្នក​អភិវឌ្ឍន៍​​លំនៅដ្ឋាន​គឺខុសគ្នា ដោយ​ធនាគារ​មានទិសដៅ ផ្តល់ឥណទាន​ទៅអតិថិជន ដែលមាន​លទ្ធភាព​ពិត​ប្រាកដ​ក្នុងការ បណ្ដាក់​ទុន ផ្ទុយទៅវិញ ការផ្តល់​ឥណទាន​ពីអ្នក​អភិវឌ្ឍន៍លំនៅដ្ឋាន ថ្វីត្បិតតែ​វាមាន​ភាពងាយ​ស្រួលទៅ លើផ្នែក​ឯកសារ​ផ្សេងៗ​មែន ប៉ុន្តែ វានឹង​មាន​ហានិភ័យ នៅពេល​ក្រោយ ដោយអតិថិជន​ភាគ​ច្រើនយល់​ច្រលំ​ថា ខ្លួន​មាន​លទ្ធភាព តែតាម​ពិតវា​នឹងមាន​បញ្ហាជា​ច្រើនទៀត​នៅពី​ក្រោយ នោះ។

លោក​ឧកញ៉ា ​បាន​​បន្ថែមទៀត ការបង់​រំលស់​តាមធនាគារ បើទោះ​ជា​បញ្ហា​កើតឡើង​អំឡុង​ពេល​នៃការបង់​ពិតមែន ប៉ុន្តែអ្នកទិញ​បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិនៃ អចលនទ្រព្យ​នោះហើយ។​ ដូចនេះ ធនាគារ​នឹងមាន​មធ្យោបាយ​មួយចំនួន ក្នុងការជួយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដូចជា ទី១ការលក់​ឡៃឡុង​ដោយខ្លួនឯង​ផ្ទាល់ ទី២ អតិថិជន​អាចតវ៉ា ដោយរក​ផ្នែកច្បាប់​ជួយ ជាពិសេស​ការរក​អ្នកវាយ តម្លៃ​អចលទ្រព្យនោះដើម្បី​លក់ចេញ​វិញបាន។ ម្យ៉ាងវិញទៀត បើការលក់​ឡៃឡុង​ត្រូវបាន​ធ្វើឡើង​ពិតមែន ក៏ក្នុង​នាមជាម្ចាស់ អចលនទ្រព្យ​អាចនៅមាន​សល់​ប្រាក់​ខ្លះពីការ​លក់នេះដែរ តែបើ​យើងបង់​រំលស់​ជាមួយ​ម្ចាស់បុរី ឬអ្នកអភិវឌ្ឍន៍ គឺប្រហែល​ជាមិនមាន​ឱកាស​ក្នុងតវ៉ានោះទេ ដោយវា​អាស្រ័យ​កម្រិត​កិច្ចសន្យា​នោះ។

បើតាម អគ្គនាយក​​ក្រុមហ៊ុន​​អចលនទ្រព្យ KFA​រូបនេះ ផ្តល់យោបល់ថា ពលរដ្ឋ​គួរតែបង់​រំលស់ លំនៅដ្ឋាន​ជាមួយ​ធនាគារ​វិញប្រសើរ​ជាង ព្រោះសព្វថ្ងៃនេះ មានធនាគារ​ច្រើនណាស់ ដែលមាន​ឥណទាន​ សម្រាប់​លំនៅដ្ឋាន ថ្វីត្បិត​វាមាន​លក្ខខណ្ឌច្រើន​មែន តែ​អាចជឿទុក​ចិត្ត​បានថា ការប្រឹក្សាយោបល់​ផ្នែក ហិរញ្ញវត្ថុ​មសម្រាប់​​កម្ចី​ទាំងគឺ​មានហានិភ័យទាប៕




អត្ថបទបន្ទាប់


រដ្ឋាភិបាល ចិន និងវៀតណាម សម្រុកបញ្ជូនពលករចេញទៅធ្វើការនៅជប៉ុនកាន់តែច្រើន

ព័ត៌មាន
ក្នុងចំណោម ពលករបរទេសដែលធ្វើការនៅប្រទេសជប៉ុន១៥ ប្រទេស ពលករជនជាតិ និងវៀតណាម គឺឈរក្នុងលំដាប់លេខ១ និងលេខ ២ ដែលបានចូលទៅធ្វើការនៅប្រទេសជប…

សហគ្រិនជោគជ័យលើវិថីជំនួញវិស័យអប់រំ ឧកញ៉ា គួច ម៉េងលី គ្រោងនឹងពង្រីកអាជីវកម្មអប់រំ និងសុខាភិបាលបន្ថែមទៀតក្នុងឆ្នាំនេះ

ព័ត៌មាន
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលសាធារណជនទូទៅស្គាល់ថា ជាអ្នកជំនួញជោកជ័យ និងលេចធ្លោមួយរូប ក្នុងវិស័យអប់រំ នៅប្រទេសកម្ពុជានោះ បានប្រាប់ឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ