ធនាគាររបស់អង់គ្លេស

ធនាគារ HSBC របស់អង់គ្លេសសុខចិត្តខាត ៣ពាន់លានដុល្លារ លើការលក់អាជីវកម្មធនាគារនៅបារាំង


ធនាគារ HSBC របស់ចក្រភពអង់គ្លេសដ៏ធំនៅលើពិភពលោកមួយនេះ ព្រមទទួលយកការខាតបង់ ៣ពាន់លានដុល្លារ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងលក់ធនាគារបម្រើសេវាកម្មលក់រាយនៅបារាំង ដែលខ្លួនបានទិញកាលពី២០ឆ្នាំមុន ហើយធនាគារនៅបារាំងមួយនេះទៀតសោត កន្លងមក គឺរកស៊ីមិនដែលចំណេញនោះទេ។ ការសម្រេចរបស់ HSBC ក្នុងការលក់ធនាគារនៅបារាំងខាតទាំងដើម ខាតទាំងចុងនេះ គឺជាសញ្ញាអវិជ្ជមានថ្មីមួយបន្ថែមទៀត សម្រាប់ធនាគារអង់គ្លេសដ៏ធំមួយនេះ ខណៈដែលកាលពីខែឧសភា ធនាគារនេះ ក៏ធ្លាប់បានប្រកាសលក់សាខាធនាគាររបស់ខ្លួននៅអាមេរិកម្ដងហើយដែរ។
HSBC នឹងខាត៣ពាន់លានដុល្លារ ក្នុងការលក់ធនាគារនៅបារាំង
ដោយ

ធនាគារ HSBC ដែល​ធនាគារ​មួយ​ក្នុង​ចំណោម​អ្នក​ផ្ដល់​ប្រាក់​កម្ចី​ដ៏​ធំ​បំផុត​ក្នុង​ពិភពលោក បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​បាន​យល់ព្រម​លក់​ធនាគារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​បារាំង​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​មូលធន Cerberus Capital Management LP មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​ក​សហរដ្ឋអាមេរិក​។

សូម​រំឭក​ជូន​បន្ដិច​ថា កាលពី​២​ទសវត្សរ៍​មុន ធនាគារ HSBC បាន​ចំណាយ​ដើមទុន​ជាង​១០​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​យក​ធនាគារ​បម្រើសេវា​លក់រាយ​នៅ​បារាំង​ឈ្មោះ Credit Commercial de France ដែល​វា​គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​ខ្លួន​ជា​យុទ្ធសាស្ត្រ​ទៅ​ក្នុង​ប្រទេស​សេដ្ឋកិច្ច​ធំ និង​តូច​នៅ​ទូ​ទាំង​ពិភពលោក​។

ប៉ុន្ដែ នៅ​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ អាជីវកម្ម​របស់​ធនាគារ​បម្រើសេវា​លក់រាយ​របស់​បារាំង​មួយ​នេះ មិន​ទទួល​បាន​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ​នោះ​ទេ គឺ​មាន​តែ​ខាត​។ ជាក់ស្ដែង នៅ​ឆ្នាំ​២០២០ អាជីវកម្ម​របស់ Credit Commercial de France ខាត​ជាង​៣៤០​លាន​ដុល្លារ​។ ការ​លក់​អាជីវកម្ម​ធនាគារ​នៅ​បារាំង​របស់ HSBC គឺ​នៅ​គ្រា​ដែល​ធនាគារ​បារាំង​នេះ បច្ចុប្បន្ន មាន​សាខា​២៤៤​កន្លែង បុគ្គលិក​ជិត​៤​ពាន់​នាក់ និង​មានទ្រព្យ​សកម្ម​សរុប​ជាង​២៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​បញ្ជាក់​ថា កាលពី​ខែឧសភា ធនាគារ HSBC ក៏​ទើបតែ​បាន​ប្រកាស​ដកខ្លួន​ចេញពី​ទីផ្សារ​ធនាគារ​អាជីវកម្ម​លក់រាយ និង​ខ្នាត​តូច​នៅ​អា​មេ​រិ​ក​ផង​ដែរ ដោយ​ធនាគារ​នេះ បាន​ដាក់​លក់​សាខា​ធនាគារ​របស់​ខ្លួន​មួយ​ចំនួន​នៅ​សហរដ្ឋអាមេរិក​។ ការ​សម្រេចចិត្ត​ដកខ្លួន​ចេញពី​ទីផ្សារ​អា​មេ​រិ​ក​នេះ ត្រូវ​បាន​ធនាគារ HSBC បញ្ជាក់​ថា ដោយសារ​តែ​ខ្លួន មាន​ផែនការ​ផ្ដោត​លើ​សេវាកម្ម​ធនាគារ​សាជីវកម្ម​ធំ​ៗ និង​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រផលិតរថយន្ដនៅឥណ្ឌាបើកឡើងវិញចំពេលកម្មកបានចាក់វ៉ាក់សាំងមានតិចតួចប៉ុណ្ណោះ

ព័ត៌មាន
ប្រទេសឥណ្ឌាដែលធ្លាប់មានករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃខ្ពស់ដល់ទៅជាង៣០ម៉ឺននាក់ក្នុងមួយថ្ងៃនោះ ឥឡូវបានថយចុះមកនៅត្រឹមតែជាង ៥ម៉ឺននាក់ប៉ុណ្ណោះក្នុ…

ការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកនៅជប៉ុន នៅតែស្ថិតក្នុងមតិចម្រូងចម្រាស់

ព័ត៌មាន
គណៈកម្មការអូឡាំពិករបស់ជប៉ុននៅដើមសប្តាហ៍នេះ បានសម្រេចអនុញ្ញាតឲ្យអ្នកគាំទ្រក្នុងប្រទេស ចូលទស្សនាការប្រកួតកីឡាអូឡាំពិកនៅខែក្រោយនេះហើយ ប៉ុន្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ