ព្យាករណ៍សេដ្ឋកិច្ច​វៀតណាម

HSBC ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងស្ទុះកើនឡើងដល់ទៅ ៧,៦% នៅឆ្នាំ២០២១


ស្ថាប័នស្រាវជ្រាវមួយរបស់ធនាគារអង់គ្លេស HSBC បានព្យាករពីកំណើនសេដ្ឋកិច្ចវៀតណាម នៅឆ្នាំ២០២១ថា នឹងហក់កើនឡើងដល់ទៅ ៧,៦% ដោយសារតែមានការជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗ និងការកើនឡើងនូវការវិនិយោគពីបរទេស។
ធនាគារពិភពលោក៖ វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៥ ក្នុងពិភពលោក នៅឆ្នាំ២០២០ (រូបភាព៖https://www.pinterest.com)
ដោយ

របាយការណ៍​ស្រាវជ្រាវ​ថ្មីចុងក្រោយមួយ​របស់​ស្ថាប័ន​ស្រាវជ្រាវ​សកល HSBC បាន​ឲ្យដឹងថា អតិផរណា​​នៅក្នុង​ប្រទេសវៀតណាម នឹង​មាន​ប្រមាណ ៣,៣% ក្រោម​គោលដៅ​៤% ដែលបាន​កំណត់​ដោយ​ធនាគារ​រដ្ឋ​វៀតណាម។

ពាណិជ្ជកម្ម​វៀតណាម នឹងទទួលបាន​ផល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែលបាន​ចុះហត្ថលេខា​នៅឆ្នាំ២០២០កន្លងទៅ ដូចជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប-វៀតណាម, កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ថ្នាក់តំបន់ (RCEP) និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អង់គ្លេស-វៀតណាម ជាដើម។ កិច្ចព្រមព្រៀង​ទាំងនេះ នឹងផ្ដល់​នូវ​ការកាត់បន្ថយ​ពន្ធនាំចូល​កាន់តែទាប និង​ជួយឲ្យ​វៀតណាម​អាច​ចូលទៅក្នុង​ទីផ្សារ​ធំៗកាន់តែច្រើនឡើង។

ការវិនិយោគផ្ទាល់​ពីក្រៅប្រទេស​របស់វៀតណាម ​ក៏បន្ដ​ហូរចូល​ ដោយសារតែ​​វិនិយោគិន ចាត់ទុក​វៀតណាម​ គឺជា​ប្រទេស​មានភាពទាក់ទាញ​សម្រាប់​ការវិនិយោគ។ នៅក្នុង​ត្រីមាសទី ៤ នៅឆ្នាំ២០២០ ឧស្សាហកម្ម​ផលិត​របស់វៀតណាម បាន​ត្រឡប់​មកមករក​កម្រិតនៅមុន​ពេល​មាន​ការរាតត្បាត​នៃមេរោគ​កើតឡើង ដោយ​មានកំណើន​ដល់ ៨% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំមុន ខណៈដែល​ទំហំផលិតផល​ក្នុងស្រុក​សរុប​ បាន​កើនឡើងខ្ពស់ជាង​ការរំពឹងទុកដល់ ៤,៥% នៅត្រីមាសទី៤ នៅឆ្នាំ២០២០។ ក្នុងត្រីមាសទី៤ ដដែឡនេះ ការនាំចេញរបស់វៀតណាម ក៏មានការកើនឡើង ៦,៥% ផងដែរ។​​

រីឯការចំណាយ​របស់​អ្នកប្រើប្រាស់វិញ ​នៅតែស្ថិត​នៅក្នុង​ភាពវិជ្ជមាន​នៅឆ្នាំ២០២០ ដោយមាន​កំណើន​ ០,៦% ខណៈដែល​ប្រទេស​ភាគច្រើន​មានការធ្លាក់ចុះ។

នៅឆ្នាំ២០២០ GDP របស់វៀតណាម​បានកើនជាង ២,៩% ហើយនៅឆ្នាំ២០២១ រដ្ឋាភិបាល​ប្រទេសនេះ បាន​កំណត់​គោលដៅកំណើន​ ៦,៥%៕  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីឡាឃ្វីន គេហដ្ឋាន​ដ៏​ល្អ​ប្រណីត បង្ហាញ​ពី​កិត្យានុភាព​និង​ឧត្តមភាព​បែប​ទំនើប​ទាន់​សម័យ

ព័ត៌មាន
ការអភិវឌ្ឍអចលនទ្រព្យប្រភេទវីឡាទោលប្រណីតៗក្នុងតំបន់នានាជុំវិញរាជធានីភ្នំពេញ កំពុងតែរីកដុះដាល ក្រោយពីបរិបថនៃការរស់នៅបច្ចុប្បន្នកំពុងតែមាន…

គោលនយោបាយជាតិដំឡូងមីសម្ពោធជាផ្លូវការហើយ! តើនឹងជួយអ្វីខ្លះដល់វិស័យនេះ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១៤ ខែមករា បានប្រកាសសម្ពោធជាផ្លូវការហើយ នូវគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០-២០២៥ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ