ធនាគារអង់គ្លេស​

ធនាគារដ៏ធំរបស់អង់គ្លេស HSBC ដាក់លក់សាខារបស់ខ្លួននៅអាមេរិក ក្រោយទប់ការប្រកួតប្រជែងលែងបាន


បន្ទាប់ពីបានប្រតិបត្តិការនៅលើទឹកដីសហរដ្ឋអាមេរិកដំណើរការមិនសូវរលូន ធនាគារ HSBC ដែលដើមកំណើតពីចក្រភពអង់គ្លេស ជាធនាគារធំជាងគេលំដាប់ទី៩ក្នុងពិភពលោក ជាមួយនឹងដើមទុនស្នូលប្រមាណ ១៤៨ពាន់លានដុល្លារអាមេរិក បានប្រកាសដកខ្លួនចេញពីទីផ្សារធនាគារ និង ហិរញ្ញវត្ថុនៅសហរដ្ឋអាមេរិក ដើម្បីអាចទៅផ្ដោតការយកចិត្តទុក​ដាក់លើប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់អាស៊ីជំនួសវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានNikkei។
ធនាគារដ៏ធំរបស់អង់គ្លេស HSBC ដាក់លក់សាខារបស់ខ្លួននៅអាមេរិក ក្រោយទប់ការប្រកួតប្រជែងលែងបាន (រូបភាព៖ HSBC នៅអាមេរិក)
ដោយ

HSBC ជាធនាគារឈានមុខគេមួយរបស់អង់គ្លេស និងជាធនាគារដែលមានការបណ្តាក់ទុនរកស៊ីធំជាងគេមួយនៅសហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានឈានដល់ការព្រមព្រៀងលក់ សាខាធនាគារខ្លួនជិត ៩០ទីតាំង នៅសហរដ្ឋអាមេរិកហើយ។

បើតាមនាយកប្រតិបត្តិរបស់ HSBC លោក ណូអេល ឃ្វីន (Noel Quinn) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនថា៖ សហរដ្ឋអាមេរិកគឺជាទីផ្សារដ៏ល្អមួយ ប៉ុន្តែការចាកចេញក៏ដោយសារតែយើងខ្វះខាតសមត្ថភាពដើម្បីប្រកួតប្រជែង។

ធនាគារ HSBC បានប្រាប់សារព័ត៌មានជប៉ុន Nikkei ថា ធនាគារនឹងបន្តលក់ចេញសាខាធនាគាររបស់ខ្លួនចំនួនជិត ៩០ នៅក្រុង ប្រូវីដេន(Providence) នៃរដ្ឋ រូត អាឡេន (Rhode Island) ភាគខាងកើតសហរដ្ឋអាមេរិក។ បើគិតទៅ គ្រាន់តែនៅសាខាទាំងជិត ៩០ កន្លែងរបស់ HSBC ភាគខាងកើតសហរដ្ឋអាមេរិក បានផ្តល់សេវាកម្មដល់អតិថិជនជាង ៨០ម៉ឺននាក់ មានប្រាក់បញ្ញើចំនួនជាង ៩ពាន់លានដុល្លារអាមេរិក និងបានផ្តល់ប្រាក់កម្ចីសរុបជាង ២ពាន់លានដុល្លារទៅឲ្យពលរដ្ឋក្នុងក្រុង Providence។

ចំណែកឯប្រតិបត្តិការ ទីផ្សារនៅភាគខាងលិចសហរដ្ឋអាមេរិកវិញ នឹងត្រូវលក់ ដាក់បញ្ចូលទៅក្នុងធនាគារ Cathay ដែលមានមូលដ្ឋាននៅរដ្ឋ Los Angeles វិញ។ ទីផ្សារនៅភាគខាងលិចសហរដ្ឋអាមេរិក មានសាខារបស់ HSBC ចំនួន១០ ដែលបានកាន់កាប់ប្រាក់បញ្ញើជាង១ពាន់លានដុល្លារ និង ប្រាក់កម្ចីប្រមាណ ៨០០លានដុល្លារ។

យ៉ាងណាមិញ ក្រុមហ៊ុន HSBC មិនបានបង្ហាញលម្អិតពីលក្ខខណ្ឌនៃកិច្ចព្រមព្រៀងលក់ចេញសាខាទាំងអស់របស់ខ្លួននោះទេ ប៉ុន្តែគេរំពឹងថា កិច្ចព្រមព្រៀងលក់នឹងត្រូវបិទបញ្ចប់នៅខែមីនាឆ្នាំក្រោយ។

សូមបញ្ជាក់ថា ធនាគារ HSBC ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ មានទីស្នាក់ការកណ្តាលនៅទីក្រុងឡុង ចក្រភពអង់គ្លេសជាមួយនឹងសាខាធំៗ ក្នុង៦៥ប្រទេសទូទាំងពិភពលោក។ ធនាគារ HSBC ជាធនាគារធំជាងគេលំដាប់ទី៩ក្នុងពិភពលោក ជាមួយនឹងដើមទុនស្នូលប្រមាណ ១៤៨ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ធនាគារធំៗទាំង១០ក្នុងពិភពលោកសម្រាប់ឆ្នាំ២០២០ ដែលបានចេញផ្សាយដោយគេហទំព័រ The Banker៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Tesla សុខចិត្តបង់លុយឲ្យមុន ឲ្យតែបានបន្ទះឈីបមកផលិតរថយន្ដ

ព័ត៌មាន
ការកង្វះខាតបន្ទះឈីប កំពុងក្លាយជាបញ្ហាសកលមួយ សម្រាប់ឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកធំៗ រាប់តាំងតែពីការផលិត ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ …

វីឡាកូនកាត់ជាជម្រើសដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តរស់នៅបែបសហគមន៍

ព័ត៌មាន
បុរី ប៉េង ហួត តែងតែគិតគូរដល់ផាសុកភាពនៃការរស់នៅរបស់អតិថិជនដោយការអភិវឌ្ឍគម្រោងលំនៅឋានចម្រុះ និងសម្បូរបែបរាប់ចាប់ពី ខុនដូ ហ្សបហោស៍ (…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ