សិង្ហបុរី - បណ្ដាញ 5G

សិង្ហបុរី​មិនជ្រើសយក Huawei ចិន ជាដៃគូដើម្បី​​ស្ថាបនា​បណ្ដាញ 5G នៅក្នុង​ប្រទេសខ្លួនទេ


ទីបំផុត ក្រុមហ៊ុនទូរគមនាគមន៍ធំៗបំផុតនៅ​ប្រទេស​សិង្ហបុរី បានសម្រេចចិត្ត​ជ្រើសរើសយកក្រុមហ៊ុនហ្វាំងឡង់ Nokia និង​ក្រុមហ៊ុន​ស៊ុយអែត Ericsson ដោយ​មិន​ជ្រើសយក​ក្រុមហ៊ុន Huawei របស់ចិននោះទេ ដើម្បី​ស្ថាបនា​បណ្ដាញ 5G នៅក្នុង​ប្រទេស​របស់ខ្លួន។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ។
ក្រុមហ៊ុន Huawei របស់ចិន។
ដោយ

ការជ្រើសរើសនេះកើតឡើងចំពេលនៃភាពតានតឹង​រវាង​សហរដ្ឋ​អាមេរិក និងចិន ដែលមហាអំណាចទាំងពីរនេះ​សុទ្ធតែជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុតដូចគ្នារបស់សិង្ហបុរី ហើយ​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​លើកទឹកចិត្ត​ដល់​សម្ព័ន្ធមិត្រ​របស់ខ្លួន​ ឲ្យ​ដក​ក្រុមហ៊ុនចិន Huawei ចេញពី​បណ្ដាញ​ទូរគមនាគមន៍របស់ខ្លួន ដោយហេតុផល​បារម្ភពីសន្តិសុខ។ 

រដ្ឋាភិបាលសិង្ហបុរី​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវាទូរគមនាគមន៍របស់ខ្លួន ជ្រើសរើស​អ្នកផ្គត់ផ្គង់បណ្ដាញ​ network របស់ខ្លួន ដោយ​ខ្លួន​ឯង ក្នុងលក្ខខណ្ឌ​ដែល​ក្រុមហ៊ុនទាំងនោះ​បំពេញ​តាម​លក្ខខណ្ឌតម្រូវ​នានា រួមទាំង​លក្ខខណ្ឌ​សន្តិសុខ​ផងដែរ។ 

ក្រុមហ៊ុនរកស៊ីចូលគ្នាមួយរវាង M1 និង StarHub ដែលទទួលបាន​អាជ្ញាបណ្ណ​ 5G មួយ​​ពីរដ្ឋាភិបាល​សិង្ហបុរី បាននិយាយថា ខ្លួន​បានជ្រើសរើស​យក​ក្រុមហ៊ុន​ហ្វាំងឡង់ Nokia ធ្វើជាដៃគូ​ស្ថាបនា​បណ្ដាញ network របស់ខ្លួន និងថា ក្រុមហ៊ុន Nokia នឹងផ្គត់ផ្គង់​​ core network និង mmWave network។ ប៉ុន្តែ ទោះយ៉ាងណា ក្រុមហ៊ុនរកស៊ីចូលគ្នា​មួយនេះ បាននិយាយថា ខ្លួនកំពុង​ពិនិត្យ​លើ​លទ្ធភាព​ផ្នែកផ្សេងទៀតនៃបណ្ដាញ ជាមួយក្រុមហ៊ុនចិន Huawei និង ZTE ផងដែរ។ 

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន​សិង្ហបុរី​មួយ​ផ្សេងទៀត គឺ Singapore Telecommunications បាននិយាយថា ខ្លួនបានជ្រើសរើស​យកក្រុមហ៊ុន​​ស៊ុយអែត Ericsson ដើម្បី​ចរចាគ្នា​ពីការផ្គត់ផ្គង់​បណ្ដាញ ran, core និង mmWave networks។ 

រដ្ឋមន្ត្រី​សារគមនាគមន៍ និង​ព័ត៌មានសិង្ហបុរី បាននិយាយថា សិង្ហ​បុរី​មិនបាន​ផាត់ចេញ​នូវ​អ្នកផ្គត់ផ្គង់​មួយណា​នោះទេ។ 

លោករដ្ឋមន្ត្រីបន្តថា ក្រុមហ៊ុន TPG Telecom របស់​ប្រទេសអូស្ត្រាលី ដែល​អាច​ស្ថាបនា​បណ្ដាញ 5G នៅក្នុង​ប្រទេសសិង្ហបុរីរួចស្រេចហើយនោះ នឹង​ប្រើប្រាស់​ក្រុមហ៊ុន​ Huawei ជាដៃគូ។ 

ភ្លាមៗនេះ មិនទាន់មាន​ប្រតិកម្មផ្លូវការ​ណា​មួយពីក្រុមហ៊ុន​ចិន Huawei នៅឡើយទេ៕




អត្ថបទបន្ទាប់


Jack Ma របូតតំណែងជាមហាសេដ្ឋីមានជាងគេបំផុតនៅចិនហើយ! ជំនួសដោយលោក Pony Ma

ព័ត៌មាន
លោក Pony Ma ដែលស្គាល់ថា ជាមហាសេដ្ឋីចិនដ៏លេចធ្លោរមួយរូប និងជាស្ថាបនិកក្រុមហ៊ុន យក្ស Tencent Holdings Ltd នោះ ទើបតែដណ្ដើមបានតំណែងជាមហ…

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ថៃ អួតថា «វ៉ាក់សាំងកូវីដ-១៩ អាចនឹងរួចរាល់នៅដើមឆ្នាំក្រោយ»

ព័ត៌មាន
ប្រទេសថៃ អាចនឹងចាប់ផ្ដើមការផលិតវ៉ាក់សាំង កូវីដ-១៩ នៅដើមឆ្នាំ២០២១ខាងមុខនេះ ខណៈដែលបច្ចុប្បន្ន ក្រុមហ៊ុនវេជ្ជសាស្ត្រក្នុងប្រទេសថៃ កំពុងអភិវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ