ការលក់​ Huawei ធ្លាក់ចុះ

Huawei ធ្លាក់ចុះ ការលក់ ៤០ ភាគរយ ក្នុងទីផ្សារក្រៅប្រទេសបន្ទាប់ពីមានរឿងជាមួយអាមេរិក


ស្ថាបនិកក្រុមហ៊ុន Huawei បាននិយាយកាលពីពេលថ្មីនេះ ប្រាប់អ្នកសារព័ត៌មាននៅទីក្រុងស៊ិនជិន ប្រទេសចិនថា ក្រុមហ៊ុនខ្លួនបានធ្លាក់ចុះការលក់ប្រមាណ ៤០ ភាគរយ តាំងពីពេល សហរដ្ឋអាមេរិកគំរាមដាក់ក្រុមហ៊ុននេះចូលក្នុងបញ្ចីខ្មៅ។ ថ្នាក់ដឹកនាំកំពូលHuawei ក៏បានព្រមានដែរថា ក្រុមហ៊ុន នឹងកាត់បន្ថយផលិតកម្មរបស់ខ្លួនដើម្បីប្រឈមនឹងសម្ពាធពីសំណាក់រដ្ឋាភិបាលអាមេរិក។
លោក រ៉េន សេងហ្វៃ ស្ថាបនិកក្រុមហ៊ុន Huawei បាននិយាយនៅក្នុងវេទិកាពិភាក្សាមួយ ដែលរៀបចំដោយការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន Huawei នៅទីក្រុងស៊ិន ជិន ភាគខាងត្បូងប្រទេសចិន។ (រូបភាព៖ Bangkok Post)

លោក រ៉េន សេងហ្វៃ ស្ថាបនិក​ក្រុមហ៊ុន Huawei បាន​និយាយ និយាយ​យ៉ាង​ដូច្នេះ ​នៅក្នុង​វេទិកា​ពិភាក្សា​មួយ ដែលរៀបចំ​ដោយ​ការិយាល័យ​កណ្ដាល​របស់ក្រុមហ៊ុន Huawei នៅទីក្រុង​ស៊ិន ជិន ភាគខាងត្បូង​ប្រទេសចិន។

ត្រូវបាន​ចោទសួរ​ដោយអ្នកសារព័ត៌មាន ទាក់ទង​នឹង​ទីផ្សារ​លក់​របស់​ផលិតផល​ Huawei លោក រ៉េន សេងហ្វៃ បានបញ្ជាក់ថា ទីផ្សារក្រៅប្រទេស​របស់​ទូរស័ព្ទ​ស្មាតហ្វូន Huawei បានធ្លាក់ចុះ​ការលក់​ប្រមាណ ៤០%។

ទោះយ៉ាងណា​លោក រ៉េន សេងហ្វៃ មិនបានបញ្ជាក់​លម្អិតអំពី​ការលក់ធ្លាក់​ចុះការលក់​នេះទេ ប៉ុន្ដែ មន្ត្រីនាំពាក្យ​ក្រុមហ៊ុននេះ ដែលបាន​ត្រូវបាន​សួរដោយ​សារព័ត៌មាន AFP បានបញ្ជាក់ថា ការលើកឡើង​របស់​លោក រ៉េន សេងហ្វៃ ពីការ​លក់ចុះ​ការលក់ ៤០%នេះ គឺគាត់​ចង់និយាយ​ពីការលក់​ចាប់ពីខែ ឧសភា ដល់ខែមិថុនា គឺអំឡុងពេល​ដែល​រដ្ឋាភិបាល​អាមេរិក​ដាក់ក្រុមហ៊ុន Huawei ចូលបញ្ចីខ្មៅ។ 

ទោះយ៉ាងណា លោក រ៉េន សេង​ហ្វៃ បញ្ជាក់ថា កំណើន​ការលក់​ក្នុងស្រុក នៅប្រទេសចិន គឺនៅតែបន្ដ ហើយមាន​កំណើន​លឿន​ថែមទៀតផង។

គួរដឹងដែរថា ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​ផលិតទូរស័ព្ទ​លំដាប់ទី២ របស់ពិភពលោក​បន្ទាប់ពី ក្រុមហ៊ុន Apple និង Samsung ហើយក្រុមហ៊ុន​ចិនមួយនេះ ក៏​ជាអ្នក​ផ្គត់ផ្គង់​បណ្ដាញ​ទូរគមនាគមន៍​ដ៏ធំមួយផងដែរ។

ប្រភពព័ត៌មាន ពី AFP ឲ្យដឹងទៀតថា ក្រុមហ៊ុន Huawei បានបញ្ចេញលក់​ផលិតផល​ទូរស័ព្ទ​ស្មាតហ្វូន សរុប កាលពីឆ្នាំ២០១៨ ចំនួន ២០៦ លានគ្រឿង ប្រហែល​ពាក់កណ្ដាល​នៅក្នុងប្រទេសចិន និងពាក់កណ្ដាល​ក្នុង​ទីផ្សារ​ពិភពលោក។  

ស្ថាបនិក​Huawei បាន​គូសបញ្ជាក់ដែរថា ដើម្បីបញ្ជៀស​ខ្លួន​ចេញពីព្យុះបោកបក់​លើអាជីវកម្មរបស់ខ្លួន​នាពេលនេះ ក្រុមហ៊ុន​ Huawei គ្រោងនឹង​កាត់​ផលិតកម្មរបស់ខ្លួន​ចេញ ប្រមាណ​៣០ពាន់លាន​ដុល្លារអាមេរិក ក្នុងរយៈពេល ២ឆ្នាំ។

កាលពីឆ្នាំ ២០១៨ ប្រាក់ចំណូល​របស់​ក្រុមហ៊ុន Huawei ត្រូវបានគេដឹងថា មានប្រមាណ ជាង ១០០ ពាន់លានដុល្លារអាមេរិក ដូច្នេះ ការកាត់បន្ថយ​ផលិតកម្ម ៣០ពាន់លាន​ដុល្លារអាមេរិកនេះ គឺស្មើនឹង​ប្រមាណ ៣០% នៃចំណូល​របស់ក្រុមហ៊ុននេះ។

លោក រ៉េន សេងហ្វៃ ក៏បាន​បញ្ជាក់នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួន ទាក់ទង​នឹង​ផលប៉ះពាល់​ដែលកើតឡើង​ដោយសារតែការ​ដាក់សម្ពាធ​របស់រដ្ឋាភិបាល​អាមេរិក​ដែរថា ក្រុមហ៊ុន Huawei គឺកំពុងស្ថិតនៅ​លើគ្រែ​ជាមួយនឹង​ឧបករណ៍​សន្ដិសុខ​របស់រដ្ឋាភិបាល​ចិន។ ដែលការប្រកាសនេះ ត្រូវបាន​គេមើលឃើញថា ហាក់ដូចជា​ការចំអក​ទៅកាន់សហរដ្ឋ​អាមេរិក ព្រោះតែកន្លងមក​អាមេរិក​តែងតែ​ចាត់ទុក​ក្រុមហ៊ុន Huawei គឺជា​ដៃជើង​របស់​រដ្ឋាភិបាល​ចិន និងបង្កដល់បញ្ហាសន្ដិសុខ​ជាតិ​របស់អាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អតីត​មន្រ្តី​ការពារ​ជាតិ​អាមេរិក៖ បើ​សិន​ជា​មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស​មែន វា​ជា​អស្ថិរភាព​សម្រាប់​កម្ពុជា​និង​តំបន់

ព័ត៌មាន
អតីត​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោកស្រី Lindsey Ford បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បើ​សិន​ជា​មាន​វត្តមាន​មូលដ្ឋាន​យោធា​…

លោក ត្រាំ និងលោក ស៊ី ព្រមជួបគ្នានៅកិច្ចប្រជុំ G20 ក្រោយពីភាគីទាំងពីរបានឆ្លើយឆ្លងតាមទូរស័ព្ទ

ព័ត៌មាន
នៅទីបំផុត បុរសខ្លាំងរបស់ពិភពលោក គឺប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានយល់ព្រមនឹងជួបគ្នាហើយនៅក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ