ក្រុមហ៊ុន Huawei និង SMIC

អាមេរិកអនុញ្ញាតឲ្យលក់ផលិតតម្លៃរាប់ពាន់លានដុល្លារ ទៅឲ្យឱ្យក្រុមហ៊ុនចិន Huawei និងSMIC


ក្រុមហ៊ុនរបស់អាមេរិកជាច្រើនបានទទួលអាជ្ញាបណ្ណ ដែលមានតម្លៃរាប់ពាន់លានដុល្លារពីការលក់ទំនិញ និងបច្ចេកវិទ្យារបស់ពួកគេទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei និងក្រុមហ៊ុនផលិតបន្ទះឈីប ស្មាយ (SMIC) របស់ចិន ចាប់ពីខែវិច្ឆិកាដល់ខែមេសា ទោះបីជាក្រុមហ៊ុនចិនទាំងពីរនេះស្ថិតក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកក៏ដោយ។
អាមេរិកអនុញ្ញាតឲ្យលក់ផលិតតម្លៃរាប់ពាន់លានដុល្លារ ទៅឲ្យឱ្យក្រុមហ៊ុនចិន Huawei និងSMIC
ដោយ

កន្លង​មក​ទីក្រុង​ប៉េ​កាំ​ង​ក៏​ខឹងសម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដែល​រួម​គ្នា​គាបសង្កត់​ក្រុមហ៊ុន​ចិន​ក្នុង​ការ​ប្រើប្រាស់​ច្ចេក​វិទ្យា​ទំនើប​របស់​អា​មេ​រិ​ក ព្រម​ជាមួយនឹង​ការ​ដាក់​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ចូល​ក្នុង​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក​។

យោង​តាម​ឯកសារ ដែល​ទទួល​បាន​ដោយ​រ៉​យ​ទ័​រ​បានឱ្យ​ដឹង​ថា អាជ្ញា​បណ្ណ​នាំ​ចេញ​ចំនួន ១១៣ ដែល​មាន​តម្លៃ ៦១ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​អនុម័ត​សម្រាប់​អ្នក​ផ្គត់ផ្គង់​អា​មេ​រិ​ក ដើម្បី​ដឹក​ជញ្ជូន​ផលិតផល​ទៅ​កាន់​ក្រុមហ៊ុន Huawei ខណៈ​ដែល​អាជ្ញាប័ណ្ណ​ចំនួន ១៨៨ ផ្សេង​ទៀត មាន​តម្លៃ​ជិត ៤២ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ទទួល​ភ្លើង​ខៀវ​សម្រាប់​ក្រុមហ៊ុន​ស្មា​យ (SMIC)​របស់​ចិន​ផង​ដែរ​។

បើ​ទោះបីជា ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក យល់ព្រម​លើ​សំណើ​នេះ​ក៏​ពិតមែន តែ​គេ​មើលឃើញ​ថា គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋអាមេរិក​មិន​ពេញចិត្ត​ចំពោះ​ការ​លក់ទំនិញ និង​បច្ចេកវិទ្យា​ឱ្យទៅ​ក្រុមហ៊ុន​ចិន​ដែល​មាន​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​នោះ​ឡើយ​។ ពួក​គេ​បាន​លើក​ឡើង​ថា ប្រធានាធិបតី លោក ចូ បៃ​ដិ​ន មិន​បាន​គិតគូរ​ពី​ការ​គំរាមកំហែង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ​ដែល​អាច​កើត​មាន​ឡើង​ដោយ​គណបក្ស​កុម្មុយនីស្ត​ចិន​នោះ​ទេ​។

កន្លង​មក​ទីក្រុង​ប៉េ​កាំ​ង​ក៏​ខឹងសម្បារ​យ៉ាង​ខ្លាំង​ទៅ​លើ​ទីក្រុង​វ៉ា​ស៊ី​ន​តោន ដែល​រួម​គ្នា​គាបសង្កត់​ក្រុមហ៊ុន​ចិន​ក្នុង​ការ​ប្រើប្រាស់​ច្ចេក​វិទ្យា​ទំនើប​របស់​អា​មេ​រិ​ក ព្រម​ជាមួយនឹង​ការ​ដាក់​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ចូល​ក្នុង​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក​។

សូម​ជម្រាប​ថា ក្រុមហ៊ុន Huawei ត្រូវ​បាន​ដាក់​ក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​តាំងពី​ខែឧសភា ឆ្នាំ ២០១៩​មក​ម្ល៉េះ ដោយ​អា​មេ​រិ​ក​ចោទប្រកាន់​ក្រុមហ៊ុន​ចិន​មួយ​នេះ ថា​មានការ​គំរាមកំហែង​ដល់​បញ្ហា​សន្តិសុខ​ជាតិ​របស់​អា​មេ​រិ​ក និង​បាន​បង្ខំ​ឱ្យ​អ្នក​ផ្គត់ផ្គង់​របស់​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​ផ្សេង​ទៀត មិន​ឲ្យ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​នេះ​ជា​ដាច់ខាត លើកលែងតែ​ទទួល​បាន​អាជ្ញា​បណ្ណ​ពិសេស​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​។ ដោយឡែក​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយទៀត គឺ​ស្មា​យ (SMIC) ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​បញ្ជីខ្មៅ​នៅ​ក្នុង​ខែធ្នូ ឆ្នាំ ២០២០ ដោយ​អា​មេ​រិ​ក​ចោទ​ថា​ក្រុមហ៊ុន​នេះ​បាន​បង្វែរ​បច្ចេកវិទ្យា​ទំនើប​ទៅ​ឲ្យ​យោធា​ចិន​។

យ៉ាងណា​ក៏​ដោយ​ចុះ ការ​ដែល​អា​មេ​រិ​ក បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​របស់​ខ្លួន​អាច​ផ្គត់ផ្គង់​ផលិតផល និង​បច្ចេកវិទ្យា​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នា​ពេល​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា គឺ​អាច​ជា​សញ្ញា​ល្អ​បន្ដិច​ឡើង​វិញ​នៅ​ក្នុង​ការ​ឈាន​ទៅ​បើក​ការ​ចរចា​ពាណិជ្ជកម្ម​រវាង​ចិន និង​អា​មេ​រិ​ក​ឡើង​វិញ ដែល​បាន​ជាប់​គាំង​មក​អស់​រយៈពេល​យូរ​ខែ​ឆ្នាំ​មក​ហើយ​នោះ​៕ 

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនបង្កើនការនាំចូលអគ្គិសនីពីក្រៅប្រទេសកាន់តែច្រើន ដើម្បីបន្ថយសម្ពាធនៃវិបត្តិថាមពល

ព័ត៌មាន
ទិន្នន័យពីអាជ្ញាធរគយចិនបង្ហាញថា ខ្លួនបានបង្កើនការនាំចូលអគ្គិសនីពីប្រទេសកូរ៉េខាងជើង រុស្ស៊ី និង មីយ៉ាន់ម៉ា ចំពេលដែលប្រទេសខ្លួនមានការខ្វះ…

ជប៉ុនស្នើឱ្យអាមេរិកចូលរួមក្នុងកិច្ចព្រមព្រៀង CPTPP ដែរចំពេលដែលចិន និងកោះតៃវ៉ាន់កំពុងប្រជែងគ្នាចូលរួម

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសសជប៉ុនកាលពីពេលថ្មីៗនេះបានអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យជួយគាំទ្រដល់ស្ថិរភាពនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក តាមរយៈការចូលរួមជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ