បច្ចេកវិទ្យា Huawei

Huawei ត្រៀមបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួននៅឆ្នាំនេះ និងវាយលុកដំបូងក្នុងទីផ្សារប្រទេសចិន


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Hauwei គ្រោងនឹងបើកសម្ពោធប្រព័ន្ធ Harmony OS ជំនាន់ទី 1.0 ជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ឆាប់ៗនេះហើយ នៅទីផ្សារប្រទេសចិន ដោយដំណើរការលើផលិតផលដែលប្រើ smart screen ហើយនៅក្នុងរយៈពេលបីឆ្នាំខាងមុខទៀត HarmonyOS នឹងអាចដំណើរការលើឧបករណ៍ជាច្រើនទៀតដែលជា Smart Devices។ នេះបើតាមការបញ្ជាក់របស់លោក James Lu ប្រធានផ្នែក AI Product ក្រុមហ៊ុន Huawei ប្រចាំនៅទីស្នាក់ការកណ្តាលក្នុងសន្និសីទសារព័ត៌មាននៅប្រទេសសិង្ហបុរី។
Huawei ត្រៀមបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួននៅឆ្នាំនេះ និងវាយលុកដំបូងក្នុងទីផ្សារប្រទេសចិន (រូបភាព៖ CNN)
ដោយ

លោក James Lu បន្តថា​ HarmonyOS នឹងផ្តល់​អត្ថប្រយោជន៍ថ្មីៗ និងកាន់តែ​អស្ចារ្យជាង មុន​ជាច្រើន​ដល់អ្នកប្រើប្រាស់ អ្នកផ្គត់ផ្គង់​ឧបករណ៍​ផ្សេងៗ និង Developers។ HarmonyOS នឹងចាប់ផ្តើម​មូលដ្ឋាន​នៅទីផ្សារ​ប្រទេសចិន ដោយសារតែ​ប្រទេសចិន​ជាប្រទេស​ដែលមាន app ecosystem ខ្លាំង និងមាន​អ្នកប្រើប្រាស់​ច្រើន។ បន្ទាប់មក Huawei នឹងពង្រីក​ទៅក្នុង ecosystem ទូទាំង​ពិភពលោក​តែម្ដង។

ក្រុមហ៊ុន Huawei ក៏ចង់ឲ្យ អ្នកអភិវឌ្ឍន៍​កម្មវិធី ឬហៅរថា Developers ទាំងអស់​នៅជុំវិញ​ពិភពលោក​សហការ​ជាមួយគ្នា ដើម្បីបង្កើត​ប្រព័ន្ធ Ecosystem ថ្មីកាន់តែ​ប្រសើរ។

ជុំវិញទៅនឹង​សំណួររបស់​សារព័ត៌មាន​អន្តរជាតិ ដែលបាន​ចោទសួរថា តើក្រុមហ៊ុន Huawei ពិតជា​អាចរស់បាន​ដោយគ្មាន​ប្រព័ន្ធ Android? លោក Lu ប្រធានផ្នែក AI Product ក្រុមហ៊ុន Huawei ប្រចាំនៅទីស្នាក់ការ​កណ្តាល​បានឆ្លើយតប​យ៉ាងខ្លីថា «អ្វីៗក្រុមហ៊ុន​យើង​បានរៀបចំទុក​ជាមុនយូរ​ឆ្នាំរួច​ទៅហើយ បើទោះបីជា​គ្មាន​ប្រព័ន្ធ Android ក៏យើង អាចដំណើរការ​បានដែរ»។ 

លោក James Lu ប្រធានផ្នែក AI Product ក្រុមហ៊ុន Huawei ប្រចាំនៅទីស្នាក់ការកណ្តាលក្នុងសន្និសីទសារព័ត៌មាននៅប្រទេសសិង្ហបុរី។

លោក លូ បានបញ្ជាក់ថា ការអភិវឌ្ឍ​បង្កើត​ប្រព័ន្ធ Harmony OS នេះឡើងក៏​មិនមែន​មាន​ន័យថា ជាការការពារ ឬបញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម​រវាងមហា​អំណាច​សេដ្ឋកិច្ចចិន និង អាមេរិកនោះដែររ។ សូមជម្រាប​ផងដែរថា កាលពីពេលថ្មីៗនេះ នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក បានប្រកាស​សម្រេចផ្តល់​អាជ្ញាបណ្ណ​បណ្តោះអាសន្ន​ដល់ ក្រុមហ៊ុន Huawei ដែលមាន​សុពលភាព ៩០ថ្ងៃ និងបន្តអនុញ្ញាត​ឲ្យ Huawei ទិញផលិតផល​អាមេរិក រហូតដល់ខែ វិច្ឆិកា ខាងមុខ។ ប៉ុន្ដែ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សរបស់​ចិន​មួយនេះ បានចាត់ទុកថា វាជាការ​រើសអើង និងជំរុញ​ពីក្រោយ​ដោយ បញ្ហានយោបាយ​ប៉ុណ្ណោះ។ 

សន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាល នៅប្រទេស​សិង្ហបុរី

គួររម្លឹកបន្តិចថា ក្រោយកិច្ច​ពិភាក្សា​គ្នាជាច្រើន​លើក ជាច្រើនសារ រវាងថ្នាក់ដឹក​នាំ​កំពូល​នៃ ប្រទេសចិន និងអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ធ្លាប់បាន​បង្ហើបថា លោក ត្រៀមខ្លួន​រួចជាស្រេច ក្នុងការបើក​ផ្លូវឲ្យ ក្រុមហ៊ុន​អាមេរិក លក់ផលិតផល​ឲ្យ ក្រុមហ៊ុន Huawei វិញ បើសិនជា មិនមានបញ្ហា​ណាមួយ ទាក់ទងនឹង​សន្តិសុខ​ជាតិ កើតឡើងនោះទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រាសធុនតូច និងមធ្យម ថៃ នៅតែទទួលបានការវិនិយោគរឹងមាំ ពីវិនិយោគិនជប៉ុន

ព័ត៌មាន
ប្រទេសថៃ និងជប៉ុនបានបង្ហាញពីផែនការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើវិស័យសហគ្រាសធុនតូច និងមធ្យម បន្ទាប់ពីប្រទេសថៃ បានទាក់ទាញការវិនិយោគជប៉…

វិស័យទេសចរណ៍ ហុងកុង ជួបបញ្ហាកាន់យ៉ាប់យឺន ដោយសារតែកុបកម្ម

ព័ត៌មាន
ភាពវឹកវរនៅក្នុងទីក្រុងហុងកុង បាននិងកំពុងជះឥទ្ធិពលដល់វិស័យទេសចរណ៍ហុងកុងកាន់តែខ្លាំង ខណៈដែលមានការធ្វើដំណើរជាច្រើនត្រូវបានលុបចោល។ អ្នករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ