ការអភិវឌ្ឍបច្ចេកវិទ្យា 6G

មេធំ Huawei ប្តេជ្ញានឹងនាំមុខគេលើការអភិវឌ្ឍបច្ចេកវិទ្យា 6G


ក្រោយពីស្ងប់ស្ងាត់បាត់មុខអស់មួយរយៈពេលនៅថ្ងៃនេះ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Huawei Technologies ប្រកាសក្ដែងៗថា ក្រុមហ៊ុន Huawei នឹងជំរុញការអភិវឌ្ឍ បច្ចេកវិទ្យា 6G និងប្ដេជ្ញាចិត្តអភិវឌ្ឍខ្លួនឲ្យជាប្រទេសនាំមុខគេលើបច្ចេកវិទ្យា 6G ដោយក្រុមហ៊ុនយក្សរបស់ចិនមួយនេះ មានបំណងបើកដំណើរការផលិតផលបច្ចេកវិទ្យា 6G Wireless នៅក្នុងឆ្នាំ ២០៣០ខាងមុននេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
លោក Eric Xu Zhijun អនុប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Huawei

បន្ទាប់​ពី​ស្ងប់​ស្ងាត់បាត់​មុខ​អស់​មួយ​រយៈពេល ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei លោក Ren Zhengfei បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវជ្រាវ​ថា ក្រុមហ៊ុន​ខ្លួន​នឹង​បន្ត​អភិវឌ្ឍ​ប​ច្ចេ​វិទ្យា​ទាំង 5G និង 6G និង​បញ្ញា​សិប្បនិម្មិត​របស់​ខ្លួន ដើម្បី​ទទួល​បានការ​នាំមុខ​ក្នុង​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​ៗ​។ ដោយ​ក្នុង​នោះ ការ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​របស់ Huawei ទៅ​លើ​បច្ចេកវិទ្យា 6G គឺ​មាន​បំណង​ដណ្តើម​យក​កម្មសិទ្ធិបញ្ញា​បច្ចេកវិទ្យា 6G សម្រាប់​ការ​ប្រើប្រាស់​នៅ​ទូ​ទាំង​ពិភពលោក​។ 

គួរ​ជ្រាប​ថា ក្រុមហ៊ុន Huawei កន្លង​មក​បាន​ទទួល​នូវ​កម្មសិទ្ធិបញ្ញា​ដែល​មាន​លក្ខណៈ​ស្តង់ដារ (SEPs) ច្រើន​បំផុត​សម្រាប់​បច្ចេកវិទ្យា 5G ដែល​គ្របដណ្តប់​លើ​បច្ចេកវិទ្យា សម្រាប់​ការ​ប្រើប្រាស់​នៅ​ក្នុង​ស្តង់ដារ​ឧស្សាហកម្ម​។

ដូចនេះ​ហើយ ក្រុមហ៊ុន Huawei សន្យា​ថា 6G នឹង​បើកផ្លូវ​ឆ្ពោះទៅ​កាន់​កម្មវិធី​នា​ថ្ងៃ​អនាគត​កាន់តែ​ច្រើន រួម​ទាំង​វិស័យ​ស្រាវជ្រាវ​អវកាស និង​វិទ្យាសាស្ត្រ​ផែនដី​។ ទន្ទឹម​នេះ ប្រទេស​ចិន​ក៏​បាន​ផ្តល់​អាទិភាព​ដល់​បច្ចេកវិទ្យា 6G ក្នុង​នាម​ជា​វិស័យ​ស្រាវជ្រាវ​សំខាន់​មួយ​របស់​ខ្លួន ខណៈ​សហរដ្ឋអាមេរិក និង​ជប៉ុន​កំពុង​ចាយ​លុយ​ចូល​ទៅ​ក្នុង​ការ​អភិវឌ្ឍ 6G រួម​ទាំង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្កាយ​រណប​នេះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ​។

សូម​រំ​ឮ​កថា​បច្ចេកវិទ្យា 5G បាន​ក្លាយជា​ចំណុច​ប្រកួតប្រជែង​រវាង​ប្រទេស​ធំ​ៗ ក្នុង​ពិភពលោក​។ ក្នុង​នោះ ជប៉ុន និង​អា​មេ​រិ​ក​ក៏​ស្ថិត​នៅ​ពីក្រោយ​ចិន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ និង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G​នេះ ដែល​វា​បាន​ក្លាយ​មេរៀន​មួយ​សម្រាប់​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿនលឿន​ទាំង​ពីរ​នេះ ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ត្រូវ​តែ​អភិវឌ្ឍ​បច្ចេកវិទ្យា 6G ឲ្យ​បាន​ខ្លាំងក្លា​ជាង​ប្រទេស​ចិន ក៏​ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ថា តើ​គោលដៅ​នេះ អាច​សម្រេច​បាន ឬ​ក៏​យ៉ាងណា​នៅឡើយ​ទេ​។

គួរ​ជម្រាប​ថា កាលពី​ឆ្នាំ ២០១៩ សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​ក្រុមហ៊ុន Huawei នេះ​ថា​បាន គំរាមកំហែង​ដល់​សន្ដិសុខ​ជាតិ​របស់​អា​មេ​រិ​ក និង​បាន​ដាក់​ក្រុមហ៊ុន​នេះ​ចូល​ក្នុង​បញ្ជីខ្មៅ​របស់​អា​មេ​រិ​ក និង​ហាម​ក្រុមហ៊ុន​អា​មេ​រិ​ក​នានា​មិន​ឲ្យ​រកស៊ី​ជាមួយ​ក្រុមហ៊ុន​នេះ​ផង​ដែរ​។

យ៉ាងណាមិញ ក្រុមហ៊ុន​យក្ស​ចិន Huawei ក៏​បាន​រាយការណ៍​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​ក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ ២០២១ ដែល​ភាគច្រើន​បណ្តាល​មក​ពី​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​មិនសូវ​មាន​ទីផ្សារ​ល្អ​។ ជាក់ស្ដែង នៅ​ពា​ក់ណ្ដាល​ឆ្នាំ ២០២១ ប្រាក់​ចំណូល​ពី​ការ​លក់​របស់​ក្រុមហ៊ុន Huawei បាន​ដាំ​ក្បាល​ចុះ ២៩ ភាគរយ ប៉ុន្តែ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង ៩,៨ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​កំណើន ៩,២ ភាគរយ កាលពី​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Global Time៕

អត្ថបទ​៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានការថយចុះតិចទៅៗហើយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាអះអាងថា ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញនៅប៉ុន្មានពីរខែចុងក្រោយ មានការធ្លាក់ចុះមកត្រឹមខ្ទង់…

បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងត្រៀមខ្លួនរស់តាមបែបគន្លងថ្មី ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច

ព័ត៌មាន
ដើម្បីរៀនរស់ជាមួយកូវីដ-១៩ តើបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍គួរជ្រើសរើសវិធីសាស្ត្របែបណាខ្លះដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ចរបស់ខ្លួន0x017d7 ទោះបីកំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ