ផលិតផល​កសិកម្ម​នាំទៅចិន

សម្តេចហ៊ុន សែន ៖ ផលិតផលកសិកម្មអាចនឹងនាំចូលទៅទីផ្សារចិនបានកាន់តែច្រើនថែមទៀត ខណៈកូវីដ-១៩នៅមិនទាន់បញ្ចប់


សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា នៅក្នុងកាលៈទេសៈនៃស្ថានភាពកូវីដ-១៩ មិនទាន់ថានឹងបញ្ចប់នៅពេលណានោះ ការផលិតស្បៀងអាហារបន្ថែម គឺជារឿងចាំបាច់បំផុតសម្រាប់បំពេញសេចក្ដីត្រូវការរបស់មនុស្ស។ ក្នុងនោះដែរ ដោយសារតែបណ្ដាប្រទេសទាំង៥ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមទាំងកម្ពុជាផង គឺជាប្រទេសផលិតផលស្បៀងអាហារ សម្តេចសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការជំរុញការរធ្វើពាណិជ្ជកម្មកសិកម្មដើម្បីនាំចូលទៅកាន់ប្រទេសចិន កាន់តែខ្លាំងក្លាថែមទៀត។
សម្តេចហ៊ុន សែន ៖ ផលិតផលកសិកម្មអាចនឹងនាំចូលទៅទីផ្សារចិនបានកាន់តែច្រើនថែមទៀត ខណៈកូវីដ-១៩នៅមិនទាន់បញ្ចប់ (រូបភាព៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន)
ដោយ

សម្តេច ហ៊ុន សែន អះអាង​យ៉ាងដូច្នេះ នៅក្នុង​កិច្ចប្រជុំ​កំពូល​នៃកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី ៣ ដែលបាន​ធ្វើឡើង​តាម​រយៈ​ប្រព័ន្ធ​វីដេអូ នាព្រឹក​ថ្ងៃទី ២៤ ខែ​សីហានេះ។

សម្តេច​ហ៊ុន សែន បាន​គូសបញ្ជាក់ទៀតថា ស្ថិត​ក្នុង​កាលៈទេសៈ​ដែល​យើង​មិនទាន់​ដឹងថា តើ​កូវីដ-១៩ នឹង​ត្រូវ​បញ្ចប់​នាពេល​ណានោះ ការធានាបាន​នូវសន្ដិសុខស្បៀង គឺជា​រឿង​ដ៏ចាំបាច់​មួយ ហើយវា​ក៏ត្រូវ​ការ ការជំរុញ​លើ​ការ​ផលិត​ស្បៀងអាហារ​បន្ថែមផងដែរ ។ សម្តេច បន្ថែមថា ក្នុង​បរិការណ៍នេះ ដោយសារតែ​បណ្ដា​ប្រទេស​ចំនួន ៥ នៃកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង ​រួមមាន​ថៃ ឡាវ មីយ៉ាន់មា វៀតណាម និងកម្ពុជា សុទ្ធសឹង​ជាប្រទេស​ផលិតស្បៀងអាហារនោះ ដូច្នេះយើង​សង្ឃឹមថា តាមរយៈ​កិច្ច​សហប្រតិបត្តិការនេះ នឹង​មានការ​ជំរុញ​លើការធ្វើ​ពាណិជ្ជកម្ម​កសិកម្ម រវាង​ប្រទេស​ទាំង៥នេះ ជាមួយនឹង​ប្រទេសចិន​កាន់តែប្រសើរ​ឡើង​ថែមទៀត។ ក្នុងន័យនេះ សម្តេច រំពឹងថា នឹងមាន​ផលិតផល​កសិកម្ម​កាន់តែច្រើន​ថែមទៀត​នឹងអាច​នាំចូល​ទៅកាន់​ប្រទេសចិន ជាមួយនឹង​កំណើន​កាន់តែខ្ពស់ផងដែរ។

បើតាម​ទិន្នន័យ​ដែលបាន​បង្ហាញនៅក្នុង​កិច្ច​ប្រជុំកំពូល​ នៃកិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង លើកទី ៣ នេះ បាន​ឲ្យដឹងថា​ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេសចិន និងបណ្ដាប្រទេស​ទាំង៥​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង កាលពីឆ្នាំ២០១៩ សម្រេចបាន​ជាង​២៨៥ ពាន់​លាន​ដុល្លារអាមេរិក កើនឡើង​ ២៨% ធៀបនឹង​ឆ្នាំ២០១៧។ ជាមួយគ្នានោះដែរ ការវិនិយោគ​ផ្ទាល់​របស់ចិន មកកាន់​បណ្ដាប្រទេស​មេគង្គ-ឡានឆាង​ទាំង៥នេះ មានដល់​ទៅជាង​៥១ ពាន់លាន​​ដុល្លារអាមេរិក​ កើនឡើង​៨៦%។

គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​អនាគត​នៃកិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង សម្តេច ហ៊ុន សែន ក៏បាន​ថ្លែង​វាយតម្លៃខ្ពស់​ចំពោះ​ចក្ខុវិស័យ​របស់​ឯកឧត្តម លី កឺឈាង នាយក​រដ្ឋមន្ត្រីចិន ហើយ​សម្តេច ក៏បាន​គាំទ្រ​នូវសំណើរ​របស់​ប្រទេសចិន ក្នុងវិស័យ​អាទិភាព​ចំនួន​៤ រួមមាន៖ ទី១ គឺការតភ្ជាប់​តាមរយៈ​ការកសាង​ខ្សែ ក្រវាត់​អភិវឌ្ឍ​សេដ្ឋកិច្ច​មេគង្គ-ឡានឆាង និងជំរុញ​សហថាមភាព​ជាមួយនឹង​ច្រក​របៀង​ពាណិជ្ជកម្ម​តាមដី-សមុទ្រ​អន្តរជាតិ​ថ្មី។ ទី២ កិច្ច​សហប្រតិបត្តិការ​ធនធានទឹក។ ទី៣ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ​កសិកម្ម និងបរិស្ថាន និងទី ការលើ​កម្ពស់​សុខភាព​សាធារណៈ​តាមរយៈ​ការបង្កើតឡើង​នូវ​សហគមន៍​សុខភាព​សាធារណៈ​មេគង្គ-ឡានឆាង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួបកំពូលពិសេស​ ចិន-សហភាពអឺរ៉ុប នៅខែ​កញ្ញានេះ នឹងផ្ដោត​លើ​ពាណិជ្ជកម្ម

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹង​ប្រារព្ធ​ជំនួប​កំពូល​តាមវីដេអូ​ ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប​មួយចំនួន នៅ​ពាក់កណ្ដាល​ខែកញ្ញា…

វៀតណាមមាន អត្រាSME មានផែនការវិនិយោគច្រើន ដោយមិនគិតពីបញ្ហាកូវីដ-១៩

ព័ត៌មាន
មានអត្រា៥២% នៃចំនួនសហគ្រាសធុនតូច និងមធ្យមនៅវៀតណាម មានផែនការវិនិយោគនៅក្នុងឆ្នាំនេះ ដោយមិនគិតពីបញ្ហាកូវីដ-១៩ ហើយអត្រានេះ គឺមានខ្ពស់ជាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ