កូវីដ-១៩ នៅកម្ពុជា​បន្តរាលដាល​ខ្លាំង

សម្តេចហ៊ុន សែន បញ្ជាឲ្យផ្អាក​ស្ថាប័នរាជរដ្ឋាភិបាល ៧ថ្ងៃ តែត្រូវមានអ្នកប្រចាំការ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ៤៩នាក់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានចេញបទបញ្ជា និងស្នើឲ្យមានការផ្អាកជាបណ្ដោះអាសន្ន យ៉ាងតិច​រយៈពេល៧ថ្ងៃ នូវស្ថាប័នរាជរដ្ឋាភិបាលនីមួយៗ រួមទាំងស្ថាប័ននីតិបញ្ញត្តិផងដែរ តែត្រូវមានមន្ត្រីនៅប្រចាំការក្នុងចំនួនតិចតួច ហើយត្រូវឲ្យភាគច្រើនធ្វើការពីផ្ទះ បន្ទាប់ពីគិតត្រឹមយប់ថ្ងៃទី ៨ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៤៩នាក់បន្ថែមទៀត។ នេះបើតាមការអះអាងរបស់សម្តេចហ៊ុន សែន នៅក្នុងសារសំឡេងពិសេសមួយនៅយប់ថ្ងៃទី ៨ ខែមីនាឆ្នាំ២០២១។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
ដោយ

តាមរយៈសារសំឡេងពិសេស​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​​បាន​លើកឡើងថា «ការបិទស្ថាប័ន​ជាបណ្ដោះអាសន្ន​នេះ មិនមែន​ជាការបិទ​ទាំងស្រុងទេ ក៏ប៉ុន្តែ​សូមឲ្យ​កាត់បន្ថយ​ចំនួន​មនុស្ស​យ៉ាងតិច ៩០ភាគរយ ហើយមាន​មនុស្ស ១ចំនួនតូច​ប៉ុណ្ណោះ ដែលនៅ​ប្រចាំការ​ធ្វើការ​នៅតាមស្ថាប័ន»។

សម្តេច ហ៊ុន សែន​ បានគូសបញ្ជាក់ទៀតថា នៅពេលនេះ ពិតជា​ច្របូកច្របល់ខ្លាំងណាស់​ ព្រោះមាន​ការឆ្លង​នៅក្នុង​ក្របខណ្ឌនគរបាល​ មន្ត្រីរាជការ រហូតដល់​សិល្បៈករសិល្បៈការិនីផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមថា សម្រាប់វិស័យឯកជន​វិញ សម្តេចអំពាវនាវ​ឲ្យ​មានការយោគយល់​ សូម​​ធ្វើការ​កាត់បន្ថយ​ចំនួនមនុស្ស​មកធ្វើ​ការ ពោលគឺ​ឲ្យបុគ្គលិក​ធ្វើការពីផ្ទះ ឬផ្លាស់ប្ដូរវេនគ្នាធ្វើការ​ ដើម្បីជៀសវាង​ការ​មកធ្វើការ​ជុំគ្នា​មនុស្សច្រើន។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានាធិបតីឥណ្ឌូនេស៊ីស្នើឲ្យមានយុទ្ធនាការ «ស្អប់ផលិតផលបរទេស» ដើម្បីគាំទ្រដល់សហគ្រាសក្នុងស្រុក

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានស្នើទៅកាន់គណៈរដ្ឋមន្ត្រីនិងមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ឲ្យដាក់ចេញនូវយុទ្ធនាការ «ស្អប់ផលិតផលបរទេស» …

ស្ងាត់ៗ Honda ផលិតរថយន្តបើកបរស្វ័យប្រវត្តិជំនាន់ចុងក្រោយបំផុតក្នុងពិភពលោក

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុន Honda ថ្មីៗនេះ បានដាក់បង្ហាញរថយន្តថ្មីសន្លាងមួយរបស់ខ្លូនដែលទើបនឹងផលិតបាន ភ្ជាប់មកជាមួយបច្ចេកវិទ្យាថ្មីច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ