នយោបាយ​កម្ពុជា

សម្តេច ហ៊ុន សែន៖ អ្នក​ដែល​ចង់​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ត្រូវ​រង់ចាំ​ជាតិ​ក្រោយ


នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០​នេះ ថា បុគ្គល​ផ្សេង​ដែល​ចង់ក្លាយ​ជា​នាយករដ្ឋមន្រ្តី ប្រហែល​ជា​ត្រូវ​រង់ចាំ​ជាតិ​ក្រោយ ព្រោះ​ថា គណបក្ស​កាន់​អំណាច​របស់​សម្តេច​នឹង​បន្ត​កាន់​អំណាច​រហូត​ដល់​ទៅ ៥០​ឆ្នាំ ១០០ឆ្នាំ ទៅ​មុខ ត​ទៅ​ទៀត។
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាពពីទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

ថ្លែង​នៅឯ​ពិធី​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល សម្តេច​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា៖ “នរណា​មាន​សមត្ថភាព​មក​ជំនួស ហ៊ុន សែន បច្ចុប្បន្ន​នេះ ឥឡូវ​និយាយ​ឲ្យ​ពិត ចេញ​មុខ​មក។ ក្នុង​តួអង្គ​នៃ​គណបក្ស​ប្រជាជន អត់​មាន​នរណាទេ មានតែ​ពួក​អ្នកឯង​ដែល​ចង់​ធ្វើ ប៉ុន្តែ ប្រហែល​ជា​អ្នក​ចាំ​ជាតិ​ក្រោយ។”

សម្តេច​បាន​មាន​ប្រសាសន៍​បន្ត​ថា៖ “នៅពេល​ដែល​ ហ៊ុន សែន មាន​វត្តមាន​នៅ​ទីនេះ គណបក្ស​ប្រជាជន​មាន​វត្តមាន​នៅទីនេះ អ្នកឯង​ត្រូវ​រង់ចាំ​ជាតិក្រោយ។ អ្នកឯង​សម្លឹង​មើល headquarters របស់​គណបក្ស​ប្រជាជន ទីស្នាក់ការ​របស់​គណបក្ស​ប្រជាជន តាំងពី​ថ្នាក់​កណ្តាល​រហូត​ដល់​ថ្នាក់​ខេត្ត ធ្វើ​មិនមែន​សម្រាប់​២​ឆ្នាំ ៣ឆ្នាំទេ ធ្វើ​សម្រាប់​៥០ឆ្នាំ ១០០ឆ្នាំ​ទៅមុខ អ្នកឯង​ត្រូវចាំ។”

សម្តេច ហ៊ុន សែន ក៏បាន​មាន​ប្រសាសន៍​ផងដែរ ថា គណបក្ស​កាន់​អំណាច​បាន​វិនិយោគទុន​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស មិនមែន​ដូច​ការដឹកនាំ​បែប “កញ្ឆក់​កណ្ដៀត” របស់​គណបក្ស​ផ្សេង​នោះទេ។

ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គេ​ហៅកាត់​ថា "គ-៨៥" ដែល​ស្ថិត​នៅតាម​បណ្ដោយ​មហាវិថី ព្រះនរោត្តម នៅក្នុង​ខណ្ឌ​ចម្ការមន ត្រូវ​បាន​សាងសង់​អស់​ទឹកប្រាក់​ជាង ៣០​លាន​ដុល្លារ។ នេះ​បើយោង​តាម​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស៕




អត្ថបទបន្ទាប់


ចិនថា ការផ្អាកនាំចូលសាច់ពីអាមេរិក ព្រោះតែមានករណីឆ្លងមេរោគកូវីដ-១៩ នៅក្នុងរោងចក្រ

ព័ត៌មាន
ប្រទេសចិន បានបញ្ជាក់ថា ហេតុផលដែលចិន ផ្អាកនាំចូលសាច់ពីក្រុមហ៊ុនអាមេរិក Tysonជាបណ្ដោះអាសន្ននោះ គឺព្រោះតែរកឃើញថាមានករណីឆ្លងមេរោគកូវីដ-១…

អ្នកឆ្លងវីរុសកូវីដ១៩ទី១៣០ ជាបុរសខ្មែរ សញ្ជាតិអាមេរិក!

ព័ត៌មាន
នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា រកឃើញករណីឆ្លងថ្មីមួយទៀត កាលពីថ្ងៃទី២២ មិថុនា គឺជាបុរសខ្មែរ សញ្ជាតិអាមេរិកម្នាក់ ដែលទើបតែធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ