សម្តេចតេជោ ហ៊ុន សែន ស្នើ៣ចំណុច

សម្តេច ហ៊ុន សែន ស្នើ៣ចំណុច ដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់បុរី សហគ្រាស រោងចក្រយោគយល់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាសទាំងឡាយ មិនឲ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារ ជាមួយកម្មករនិយោជិត ក្នុងអំឡុងពេលព្យួរការងារនោះឡើយ រីឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ក៏ត្រូវមានការយោគយល់ដល់ កម្មករនិយោជិត ដែលពុំទាន់មានលទ្ធភាពសងត្រលប់ ក្នុងពេលកំពុងរងផលប៉ះពាល់ដោយ វីរុសកូវីដ១៩។ នេះបើយោងតាម ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាសដាក់ឲ្យដំណើរការផ្លូវជាតិលេខ ៥៥ នៅខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ។
សម្តេច ហ៊ុន សែន ស្នើ៣ចំណុច ដល់ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម្ចាស់បុរី សហគ្រាស រោងចក្រយោគយល់ (រូបភាព៖ ផេកសម្តេចហ៊ុនសែន)

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ថា ក្នុងអំឡុងពេល​មាន​វិបត្តិ​នៃ​មេរោគ​កូ​វី​ដ​១៩ កើតឡើង ដែល​ឈាន​ដល់​ការ​សម្រេច​ព្យួរការងារ​នេះ សម្តេច​លើក​ជា​សំណើ ៣​ចំណុច ដល់​ក្រសួង ស្ថាប័ន គ្រឹះស្ថាន និង​អង្គភាព​ពាក់ព័ន្ធ ឲ្យ​ប្រកាន់​នូវ ការ​យោគយល់​ចំពោះ កម្មករនិយោជិត ក្នុង​ដំណាក់កាល​ដ៏​លំបាក​នេះ ដោយ​ម្ចាស់​រោងចក្រ សហគ្រាស​នានា កុំ​ឆ្លៀតឱកាស​លុប​កិច្ចសន្យាការងារ​ជាមួយ​កម្មករ ក្នុងអំឡុងពេល​លំបាក​នេះ​។

សម្តេច​បន្ត​ថា ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ គួរតែ​ពន្យារពេល ការ​សង ឬ​មិន​យកការប្រាក់ សម្រាប់​កម្មករ ដែល​ត្រូវ​បាន​ព្យួរការងារ ព្រោះ​អ្នក​ទទួល​រង​ផល​ប៉ះពាល់​នេះ មិន​ដល់ ២០​ពាន់​នាក់​នោះ​ទេ​។

លើស​ពី​នេះ​ទៅ​ទៀត ម្ចាស់​បុរី ឬ​ម្ចាស់ផ្ទះ លក់​បង់​រំ​លួស​ឲ្យ កម្ម​ការ​និយោជិត ឬ​អ្នកធ្វើការ​នៅ​តាម​សណ្ឋាគារ​នានា ដែល​ត្រូវ​ព្យួរការងារ​ដូច​គ្នា សូម​មេត្តា​យោគយល់ ពន្យារពេល​សង ឬ​បង់​រំ​លួស​នេះ​ផង​។

ជា​ចុង​ក្រោយ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ប្រទេស​ចិន បាន​និង​កំពុង​រៀបចំ​នាវា ៧​គ្រឿង ដើម្បី​ដឹក​វត្ថុធាតុដើម យក​មក​ផ្គត់ផ្គង់​ដល់ រោងចក្រ សហគ្រាស​នៅ​កម្ពុជា​ហើយ ដែល​ក្នុង​ចំណោម​នោះ ៥​គ្រឿង​ចូល​ចត​នៅ​កំពង់​ផែ​ព្រះ​សីហ​នុ និង ២​គ្រឿង​ទៀត ចូល​ចត​នៅ​កំពង់​ផែ​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ដែល​ងាយស្រួល​ក្នុង​ការ​ដឹក​បន្ត ចូល​មក​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តស្វាយរៀង​។ការ​ដឹក​ជញ្ជូន​នេះ មិន​ត្រឹមតែ​ធ្វើ​ក្នុង​ខែមីនា​ប៉ុណ្ណោះ​ទេ គឺ​ដឹក​ជញ្ជូន​រហូត​ដល់​ខែឧសភា ពោល​គឺ រហូត​ដល់​សភាពការណ៍​ធូរស្បើយ​ឡើង​វិញ ដែល​ជា​សញ្ញា​វិជ្ជមាន សម្រាប់​ចង្វាក់​ផលិតកម្ម​នៅ​តាម រោងចក្រ សហគ្រាស​នានា​របស់​កម្ពុជា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្គ្រាមទីផ្សារប្រេងឆៅសកលលោក បានទាញតម្លៃប្រេងចុះថោក មិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រជិត ៣០ឆ្នាំ

ព័ត៌មាន
តម្លៃប្រេងឆៅ នៅលើទីផ្សារសកលលោក កំពុងតែបន្តធា្លក់ចុះខ្លាំង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជិត ៣០មកហើយនោះ ដោយសារតែប្រទេសកំពូលផលិតប្រេងយក្សៗ …

កម្ពុជា ត្រៀមថវិកា ៨០០ លាន ទៅ ២ ០០០ លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយ Covid-19

ព័ត៌មាន
កញ្ចប់ថវិកាប្រមាណ ៨០០លានដុល្លារ ទៅ២.០០០ លានដុល្លារអាមេរិក ត្រូវបានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ត្រៀមបម្រុងទុក ក្នុងការដោះស្រាយបញ្ហាមេរោគ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ