គន្លឹះចាប់ផ្ដើមអាជីវកម្ម

ស្ថាបនិកសាលាវេសឡាញស៍ បង្ហើបពីគន្លឹះចាប់ផ្ដើមអាជីវកម្ម សម្រាប់អ្នកចេញរកស៊ីថ្មីថ្មោង!


ការចាប់ផ្ដើមអាជីវកម្ម បានក្លាយជាក្ដីស្រមៃពេញនិយមសម្រាប់យុវជនសម័យនេះ ប៉ុន្ដែ បើតាមការអះអាងរបស់អ្នកជំនាញការចាប់ផ្ដើមអាជីវកម្មមួយជោគជ័យ វាមិនមែនជារឿងងាយទេ តែក៏មិនមែនជារឿងដែលលំបាកថាធ្វើមិនបានដែរ។
ស្ថាបនិកសាលាវេសឡាញស៍ បង្ហើបពីគន្លឹះចាប់ផ្ដើមអាជីវកម្ម សម្រាប់អ្នកចេញរកស៊ីថ្មីថ្មោង!
ដោយ

មិនមែន​ជា​រឿង​ងាយ ព្រោះថា​ពេល​ខ្លះ អ្នករៀន​ចប់​ពីសា​លា​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ទៅ​ហើយ​នោះ តែ​ពេល​ចាប់ផ្ដើម​អាជីវកម្ម​ខ្លួនឯង​ក៏​ត្រូវ​បរាជ័យ​ក៏​មាន​ដែរ​។ តាម​រយៈ​ខេ​ម​បូ​ណូ​មី​ស ស្ថាបនិក​សាលារៀន​វេស​ឡាញ​ស៍ លោក ប៉ិច បូ​ឡែ​ន បាន​ចែករំលែក​នូវ​គំនិត​អាជីវកម្ម​មួយ​ចំនួន សម្រាប់​អ្នក​ចង់​ចាប់ផ្ដើម​អាជីវកម្ម​សម្រាប់​យក​ទៅ​ពិចារណា​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្ន​កសារ​ព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​កាលពី​ពេល​កន្លង​ទៅ លោក ប៉ិច បូ​ឡែ​ន ស្ថាបនិក​សាលារៀន​វេស​ឡាញ​ស៍ ដែល​ជា​សហគ្រិន​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ច្រើន​ឆ្នាំ​ដែរ នោះ បាន​ផ្តល់​យោបល់​ថា សហគ្រិន​ថ្មីថ្មោង (Startup) គួរតែ​រៀន​ចេះ​មើល​បរិយាកាស ខាងក្រៅ​ឲ្យ​បាន​ច្បាស់​ជៀសវាង​ការ​បរាជ័យ​ទាំង​មិន​ទាន់​បាន​ប្រកួតប្រជែង​។

លោក ប៉ិច បូ​ឡែ​ន បាន​បញ្ជាក់​ថា « ខ្ញុំ​មើលឃើញ​កន្លែង​មួយ​ដែល​ថា ជា​កត្តា​ជោគជ័យ​ឬ​មិន​ជោគជ័យ សម្រាប់ Startup ត្រង់​ថា គាត់​អត់​មានបាន​គិត​ទៅ​លើ​បរិបទ​ឲ្យ​ទូលាយ​ជាង​ហ្នឹង​បន្តិច ទូលាយ​ជាង​ហ្នឹង​មាន​ន័យ​ថា​ម៉េច? គឺ​គាត់​ត្រូវ​មើល​ថា ឥឡូវ​អាជីវកម្ម​ដែល​គាត់​បើក​ហ្នឹង វា​មាន​ទិដ្ឋភាព​អ្វី​ដែល​មាន​ហានិភ័យ មើល​អត់​ទាន់​អស់ ហានិភ័យ គ​ម្រោម​កំហែង​ដល់​គាត់ ឧទាហរណ៍​អាជីវកម្ម​ដែល​មក​ពី​ក្រៅ​ស្រុក ដែល​មាន​វិស័យ​ដូច​គ្នា ស្រ​ដៀង​គ្នា ម៉ូ​ដែល​ដូច​គ្នា​គេ​នឹង​មក ព្រោះ​រឿង​អាជីវកម្ម គេ​ក៏​អាច​មក​យើង យើង​ក៏​អាច​ទៅ​គេ ដែល​នេះ​ជា​សិទ្ធិ​សេរីភាព​ដ៏​ល្អ​ឯក​មួយ​របស់​អាស៊ាន អ​ញ្ចឹ​ង​ប្រយ័ត្ន​ថា បើក​អាជីវកម្ម​មិន​ទាន់​ដឹង​អី​ផង​គេ​មក​»​។

បើ​តាម​ការ​គូសបញ្ជាក់ របស់​លោក ប៉ិច បូ​ឡែ​ន សម្រាប់​សម័យ​ឧស្សាហកម្ម​ទី​៤​នេះ ការ​ចាប់ផ្ដើម​អាជីវកម្ម​ទាំងអស់​ក៏​ត្រូវ​ចេះ​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ធ្វើ​យ៉ាងណា​ទាញ​វា​មក​ប្រើ​ឲ្យ​អស់​សក្ដា​ល​នុ​ពល​សម្រាប់​អាជីវកម្ម​។ មួយវិញទៀត​នោះ ត្រូវ​ចេះ​រកស៊ី​ចូល​គ្នា ដើ​តួ​ជា​អ្នក​បំពេញបន្ថែម​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​ជា​ជាង​បើក​អាជីវកម្ម​ប្រជែង​គ្នា​ស្លាប់​រស់​។

 លោក បូ​ឡែ​ន បាន​ពន្យល់​ថា ការ​ចូលខ្លួន​ជា​អ្នក​បំពេញបន្ថែម​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម គឺ​មាន​ន័យ​ថា គឺ​ត្រូវ​ចេះ​មើល​ពី​ស្ថានភាព​ទីផ្សារ​។​ឧត​ទា​ហរ​ណ៍ បើ​គេ​បើជា​ក្រុមហ៊ុន​ធំ​នាំ​ចេញ​សាច់​មាន់ យើង​អ្នកជា​ចាប់ផ្ដើម​អាជីវកម្ម​ថ្មោងថ្មី គួរតែ​បើក​ការ​ចិញ្ចឹម​មាន់ ឬ​ផលិត​សម្ភារ​វេច​ខ្ចប់​សាច់​មាន់ ដើម្បី​ផ្គត់ផ្គង់​ទៅ​ឲ្យ​ក្រុមហ៊ុន​ធំ​ដែល​នាំ​ចេញ​នោះ​វិញ​ទើប​ជា​រឿង​ល្អ​ប្រសើរ​។ 

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ត្រូវ​មាន​គំរូ​អាជីវកម្ម ត្រូវ​ដឹង​ច្បាស់​ពី​ប្រភេទ​អាជីវកម្ម​របស់​ខ្លួន ភាព​ឆ្នើម​របស់​អាជីវកម្ម​ខ្លួន ដឹង​ច្បាស់​ពី​ទីផ្សារ ផលិតផល និង​ចេះ​ស្វែងរក​ដៃគូ​សម្រាប់​ការ​សហការ​វិនិយោគ ដើម្បី​ភាព​រីក​ចម្រើន​យូរអង្វែង​ទៅ​ថ្ងៃ​អនាគត​។ លោក បូ​ឡែ​ន​បន្ថែម​ទៀត​ថា សហគ្រិន​ថ្មីថ្មោង គួរតែ​ផ្ដោត​លើ​ការ​ចាប់​យក​ឱកាស​អាជីវកម្ម​បែប​នេះ ព្រោះ​តាម​បទ​ពិសោធន៍​នៃ​បណ្ដា​ប្រទេស ដែល​មាន​ភាព​ជោគជ័យ​លើ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម គេ​ក៏​ដើរ​តាម​គំរូ​អាជីវកម្ម​បែប​នេះ​ដែរ​។ 

ស្ថាបនិក​សាលារៀន​វេស​ឡាញ​ស៍ គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​« សហគ្រិន​ពិតប្រាកដ គេ​មានគំនិត​ច្នៃប្រឌិត និង​គំនិត​នវានុវត្តន៍ ហើយ​ចំណុច​មួយទៀត បើ​យើង​ជា​ក្រុមហ៊ុន​តូច ទើបតែ​ចាប់ផ្តើម​អាជីវកម្ម គួរតែ​ចូលខ្លួន​ទៅ​បំពេញ​គេ មិន​គួរ​ណា​ប្រកួតប្រជែង​ជាមួយ​គេ​ធំ​ៗ​នោះ​ទេ ឧទាហរណ៍​ថា បើ​យើង​ជា​ទូក​តូច​មួយ កុំ​ថា​ឡើង​ទៅ​ប្រណាំង​ជាមួយ​គេ​ដែល​ជានា​វា​ធំ​មួយ គ្រាន់តែ​ត្រូវ​រលក​គេ​ច្រាន​បន្តិច​ហ្នឹង ក៏​លិច​បាត់​ដែរ អ​ញ្ចឹ​ង​ហើយ​ទើប​ខ្ញុំ​ថា ត្រូវ​រៀន​មើល​បរិយាកាស មើល​ទិស​របស់​ខ្យល់​ឲ្យ​បាន​ច្បាស់លាស់​សិន​»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិកកាស៊ីណូ​ណាហ្គាវើលដ៍ រាប់ពាន់​នាក់​ដាក់​ញត្តិ​​ស្នើ​សុំ​ការជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ដែល​ប៉ះពាល់​ដោយសារ​កូវីដ១៩

ព័ត៌មាន
បុគ្គលិក​ផ្នែក​ល្បែង​នៃ​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) បាន​ដាក់​ញត្តិ​កាល​ពី​ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅ​ក្រសួង​ការងារ​និង…

វៀតណាម​នាំ​ចេញ​អង្ករ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក រយៈពេល​៥​ខែ​ឆ្នាំ​២០២០

ព័ត៌មាន
ប្រទេស​វៀតណាម​សម្រេច​បាន​នូវ​ការនាំចេញ​អង្ករ​ជាង ៣​លាន​តោន ក្នុង​រយៈពេល ៥​ខែ​ ដើមឆ្នាំ​​២០២០នេះ ដោយ​កើន​ឡើង ១១% ធៀប​នឹង​ពេល​ដូចគ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ