វិធានការ​ចំពោះ​សំណង់ខុសច្បាប់

សំណង់ខុសច្បាប់ នឹងត្រូវ «រដ្ឋផ្អាកផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់»


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម និងសប្បិកម្ម បានចេញវិធានការនឹងផ្អាកការផ្គត់ផ្គង់ទឹកស្អាត ចំពោះសំណង់ទាំងឡាយណា ដែលសាងសង់ខុសច្បាប់ លើកលែងតែលំនៅដ្ឋានផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ វិធានការនេះ ធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការដ្ឋានសំណង់ខុសច្បាប់នៅកម្ពុជា។ នេះបើតាមសេចក្ដីណែនាំមួយរបស់ក្រសួឧស្សាហកម្ម និងសិប្បកម្ម។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ

ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បាន​បង្គាប់​ឲ្យ​គ្រប់មន្ទីរ​ឧស្សាហកម្ម​ និងសិប្បកម្ម​ គ្រប់អង្គភាពរដ្ឋាករ​ទឹក​ចំណុះ​ក្រសួង និងគ្រប់ប្រតិបត្តិករ​ផ្គត់ផ្គង់​ទឹកស្អាត​ឯកជន ដែលស្ថិត​នៅក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង​ឧស្សាហកម្ម និងឧស្សាហកម្ម ត្រូវ​សហការជាមួយ​រដ្ឋបាល​ដែនដី​ក្នុងមូលដ្ឋាន​របស់ខ្លួន និងមន្ទីរ អង្គភាពជំនាញ ជាពិសេស ជាមួយនឹង​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ត្រូវធ្វើការ​ផ្អាក​ការផ្គត់ផ្គង់​ទឹកស្អាត ទៅដល់​ការដ្ឋាន​សំណង់ សណ្ឋាគារ ផ្ទះសំណាក់ អគារស្នាក់នៅរួម សំណង់អគារពាណិជ្ជកម្ម អគារ​រោងចក្រ សហគ្រាស សិប្បកម្ម អគារសម្រាប់​លក់ ឬជួលស្នាក់នៅ និងការសំដ្ឋាន​សំណង់​ដទៃទៀត ដែលជាប្រភេទ​សំណង់ខុសច្បាប់ ឬសង់ខុសបច្ចេកទេស ដែលត្រូវបបាន​កំណត់​បញ្ជាក់​ដោយស្ថាប័ន​ ឬអង្គភាព​សមត្ថកិច្ចជំនាញ។ 

បើតាម​ការបញ្ជាក់ពីក្រសួង​សិបក្ម រាល់ការតភ្ជាប់​បណ្ដាញទឹកស្អាត ដល់ប្រភេទសំណង់​ខាងលើនេះបាន លុះត្រាតែមានឯកសារ​បញ្ជាក់គ្រប់គ្រាន់ពីក្រសួង មន្ទីរ ឬរដ្ឋបាល​ដែនដី ដែលមានសមត្ថកិច្ចគ្រប់គ្រង​ការដ្ឋានសំណង់ទាំងនោះ។

គួរបញ្ជាក់ថា វិស័យសំណង់​កម្ពុជា នាប៉ុន្មាន​ឆ្នាំចុងក្រោយនេះ មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ពិសេស​នៅខេត្តព្រះសីហនុ ដែលកំពុង​ត្រូវបានវិនិយោគ​សាងសង់​សំណង់ខ្ពស់ៗ​ជាច្រើន​ តែក៏មានការលើកឡើង​ដែរថា ក៏មានសំណង់មួយចំនួន​មិនមាន​ច្បាប់អនុញ្ញាត និងខ្លះទៀត​សាងសង់​គ្មានបច្ចេកទេស​ច្បាស់លាស់។ ជាឧទាហរណ៍​ជាក់ស្ដែង កាលពី​ខែមុននេះ សំណង់​អគារ​របស់ក្រុមហ៊ុន​ចិន​មួយ បាន​បាក់សង្កត់ស្លាប់ មនុស្ស និងរបួស​ជាច្រើននាក់ ដោយសារតែការ​សាងសង់​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ។

របាយការណ៍ពីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង​បង្ហាញថា គិតរហូត​មកដល់ខែ​មិថុនា ឆ្នាំ២០១៩ នេះក្រុមហ៊ុន​សហគ្រាស​ប្រកបអាជីវកម្ម​សិក្សាគម្រោង​ប្លង់ ដែលមាន​សុពលភាព​សរុប មានចំនួន ៤៧ ក្រុមហ៊ុន  និងសាងសង់​ដែលមាន​សុពលភាព​មានចំនួន​សរុប ៩៣៧ក្រុមហ៊ុន ដែលក្នុងនោះ មានក្រុមហ៊ុន​បរទេស​ចំនួន ៣៦២ ក្រុមហ៊ុន។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិកា​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានបញ្ជាក់​ថា នៅឆ្នាំនេះ​លោកកត់សម្គាល់​ឃើញថា មាន​ក្រុមហ៊ុន សហគ្រាស សិក្សាគម្រោងប្លង់ និង សាងសង់​ជាច្រើន​បាននិង​កំពុង​ប្រកបអាជីវកម្ម លើការសាងសង់​សំណង់​លំនៅដ្ឋាន​ ការិយាល័យ  សណ្ឋាគារ ភោជនីដ្ឋាន និងអគារផ្សេងៗ​ជាច្រើនទៀត ដើម្បីផ្គត់ផ្គង់​ទៅនឹង​តម្រូវការ​ទីផ្សារ​ក៏ដូចជា​ឆ្លើយតបទៅ​នឹងកំណើន​វិស័យ​សំណង់ផងដែរ។

ឯកឧត្តមបន្ថែមថា ដរាបណាវិស័យ​សេដ្ឋកិច្ចជាតិ​នូវតែបន្តការកើន​ឡើង នោះប្រាកដណាស់​វិស័យសាងសង់ និង អចលនទ្រព្យ ក៏នូវតែ​បន្តការកើន​ឡើងដែរ។ «យើងជឿថា នៅ​ឆ្នាំ២០១៩នេះ ក្រុមហ៊ុន​សិក្សា​គម្រោងប្លង់ និង សាងសង់​នឹងមាន​ការកើនឡើង​បន្តទៀត ដោយសារយើង​សង្កេតឃើញ​មានវិនិយោគិនបរទេស​ជាច្រើនចូល​មកវិនិយោគ​ក្នុងវិស័យ​សំណង់ និង អចលនទ្រព្យនៅកម្ពុជា»។ នេះបើតាម​ប្រសាសន៍​ឯកឧត្តម ឡៅ ទិព្វសីហា៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ពាក់កណ្ដាល ឆ្នាំ២០១៩ នៅតែខ្លាំង ទោះបីរលកនយោបាយកំពុងឡើងកម្ដៅ

ព័ត៌មាន
មួយរយៈចុងក្រោយនេះ រលកទំនាក់ទំនងផ្នែកនយោបាយរវាងកម្ពុជា និងអាមេរិក ត្រូវបានអ្នកតាមដានសង្គមមើលឃើញថា ហាក់មិនសូវជាមានភាពល្អូកល្អិនប៉ុន្មាន…

របាយការណ៍៖ ចំណូលបុគ្គលិកធនាគារនៅវៀតណាម ជាមធ្យមចន្លោះពីជាង ៨០០ ទៅ១.៣០០ ដុល្លារក្នុងមួយខែ

ព័ត៌មាន
បើទោះបីជាស្ថិតិអំពីប្រាក់ចំណូលបុគ្គលិកធនាគារនៅវៀតណាមនេះ មិនបានឆ្លុះបញ្ចាំងពីប្រាក់ចំណូលនៃបុគ្គលិកម្នាក់ៗក៏ដោយ ក៏ប៉ុន្ដែ របាយការណ៍ហិរញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ