Advertisement
សេដ្ឋកិច្ចថៃ

IMF ផ្ដល់អនុសាសន៍គន្លឹះដល់រាជរដ្ឋាភិបាលថៃ ស្របពេលសេដ្ឋកិច្ចប្រឈមនឹងការថយចុះ


ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានផ្ដល់អនុសាសន៍ដល់រាជរដ្ឋាភិបាលថៃឲ្យបន្តជំរុញការអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធំៗ និងកែលម្អប្រព័ន្ធអប់រំ និងជំនាញការងារ ឲ្យប្រសើរឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ស្របពេលដែលសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ននេះ កំពុងប្រឈមបញ្ហាគំរាមកំហែងពីកត្តាខាងក្រៅកាន់តែច្រើនឡើង។
រូបក្រដាសប្រាក់របស់ថៃ (www.thai2siam.com)
ដោយ
Advertisement

មន្ត្រីនាំពាក្យ​រាជរដ្ឋាភិបាលថៃ បាន​លើកឡើងថា លោកស្រី គ្រីស្ដាលីណា ចចហ្គៀវ៉ា នាយកគ្រប់គ្រង ស្ថាប័នរូបិយវត្ថុអន្តរជាតិ IMF បានជួបជាមួយនឹង​នាយករដ្ឋមន្ត្រីថៃ លោកប្រយុទ្ធ ចាន់អ៊ូចា កាលពីពេល​ថ្មីៗនេះ បាន​រាយការណ៍​ពី​របាយការណ៍​ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់ប្រទេសថៃ។ លោកស្រី គ្រីស្ដាលីណា និងលោកប្រយុទ្ធចាន់អ៊ូចា បាន​ជជែកពិភាក្សា​លើប្រធានបទ​ជាច្រើន រួមមាន​ការអភិវឌ្ឍ​ប្រកបដោយចីរភាព និងការប្រែប្រួល​អាកាសធាតុជាដើម។

និយាយអំពីការកែទម្រង់​រចនាសម្ព័ន្ធ និងការអភិវឌ្ឍការអប់រំ លោក​ប្រយុទ្ធ បាន​លើកឡើងថា រាជរដ្ឋាភិបាលថៃ​បានដាក់បញ្ចូល​គោលនយោបាយ​នេះ ទៅក្នុង​យុទ្ធសាស្ត្រអភិវឌ្ឍន៍​ជាតិ​រួចហើយ។

ជាមួយគ្នានេះដែរ លោកស្រី គ្រីស្ដាលីណា បាន​ជំរុញ​ឲ្យរដ្ឋាភិបាលថៃ គ្រប់គ្រង​សេដ្ឋកិច្ច ដោយការប្រើប្រាស់​នូវ​គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុសមស្រប​ទៅនឹង​លក្ខណៈ​ទាន់ពេលវេលា។ 

នាយិកាគ្រប់គ្រង​ស្ថាប័ន​រូបិវត្ថុ​អន្តរជាតិ​រូបនេះ បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា ឥឡូវនេះ គឺជា​ពេលវេលា​ល្អសម្រាប់​ថៃ ដើម្បី​ដាក់បញ្ចូល​វិធានការ​ជំរុញ​សេដ្ឋកិច្ច ដើម្បីបង្កើន​សន្ទុះកំណើន​សេដ្ឋកិច្ច ដែលត្រូវបាន​ថមថយ ដោយសារតែ​ការថយចុះនៃកំណើន​សេដ្ឋកិច្ចសកលលោក។

លោកស្រី គ្រីស្ដាលីណា បាន​សង្កត់ធ្ងន់ទៀតថា វិធានការ​ជំរុញនេះ គួរតែ​អាចជួយ​បង្កើន​ការវិនិយោគ ការផលិត និងការប្រើប្រាស់ ដែល​អាច​ធ្វើឲ្យសេដ្ឋកិច្ច​ថៃ មាន​ការរីកចម្រើនឡើងវិញ។

ដោយសារតែមាន​ឥទ្ធិពល​ពីភាពតានតឹងពាណិជ្ជកម្ម និងការធ្លាក់ចុះនៃ សេដ្ឋកិច្ចសកល ស្ថាប័នរូបិយវត្ថុ​អន្តរជាតិ បាន​ធ្វើកាទម្លាក់ការព្យាករ​កំណើន​សេដ្ឋកិច្ច​របស់ប្រទេសថៃ នៅឆ្នាំនេះ ថា​នៅ​មាន​តែ​២,៩% ប៉ុណ្ណោះ ខណៈដែល​ឆ្នាំក្រោយមាន ៣% ។ ការព្យាករណ៍ថ្មីៗនេះ គឺមានទាប​ជាការព្យាករ​មុន ដែលថា មាន​៣,៥% នៅឆ្នាំ២០១៩ និងឆ្នាំ២០២០។ 

របាយការណ៍ពី ក្រុមប្រឹក្សា​អ្នកដឹកជញ្ជូនជាតិថៃ បាន​ឲ្យដឹងថា នៅ៩ខែ​ឆ្នាំ២០១៩នេះ ការនាំចេញ​សរុប​របស់ថៃ សម្រេចបាន​ជាង​១៨៦ ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះ​២,១% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ក្រុមប្រឹក្សាអ្នកដឹកជញ្ជូន​ជាតិថៃ បាន​ព្យាករទៀតថា ការនាំចេញ​សរុប​របស់ថៃ នៅឆ្នាំនេះ នឹង​ធ្លាក់ចុះ​១,៥% ហើយ​ក៏អំពាវនាវ​ដល់​រាជរដ្ឋាភិបាលថៃ​ឲ្យស្វែងរក​ដៃគូពាណិជ្ជកម្ម​ថ្មីៗ តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីផងដែរ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទូតអាមេរិក​និយាយអំពី​​វឌ្ឍនភាព​​ទំនាក់ទំនងកម្ពុជា-អាមេរិក,​ ការជំរុញ​វិនិយោគ​អាមេរិក​នៅ​​កម្ពុជា

ព័ត៌មាន
ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ​លោក W. Patrick Murphy កាលពីថ្ងៃទី៤ វិច្ឆិកា ២០១៩ បានដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​កម្ពុជា ដែលរួម...

ជម្លោះពាណិជ្ជកម្មសកល ប៉ះពាល់ធ្ងន់ធ្ងរដល់ អ្នកនាំចេញរបស់ចិន និងអ្នកប្រើប្រាស់របស់អាមេរិក

ព័ត៌មាន
ជម្លោះពាណិជ្ជកម្មរវាង មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អ្នកនាំចេញរបស់ចិន ដែលត្រូវខាតបង់ប្រមាណ ៣៥ពាន់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ