ឥទ្ធិពល​វីរុស​កូរ៉ូណា

IMF៖ វីរុសកូរ៉ូណា អាចនឹងមានឥទ្ធិពលស្រាលសម្រាប់សេដ្ឋកិច្ចសកល


នៅក្នុងអំឡុងពេលដែល វីរុសកូរ៉ូណា កំពុងវាយលុក និងបន្តរីករាលដាលឥតឈប់ឈរ ក្នុងប្រទេសចិននោះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ បានចេញមុខអះអាងថា ការវាយតម្លៃនៅពេលនេះ អាចនឹងឆាប់រហ័សពេក ក៏ប៉ុន្តែផលប៉ះពាល់ ដែលកើតមានដោយសារតែ មេរោគរលាកផ្លូវដង្ហើមនេះ គឺនៅមាន កម្រិតស្រាល ប៉ុណ្ណោះ សម្រាប់សេដ្ឋកិច្ចសកលលោក។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើននៅថ្ងៃនេះ។
លោកស្រី គ្រីស្តាលីណា ចចជីវ៉ា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF (រូបភាព៖chinadaily.com.)

លោកស្រី គ្រី​ស្តា​លី​ណា ច​ច​ជីវ៉ា នាយក​គ្រប់គ្រង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​បង្ហាញ​ពី​ក្តី​រំពឹង​ទុក​ថា ផល​ប៉ះពាល់​នៃ​មេរោគ​កូ​រ៉ូ​ណា នឹង​កើត​មាន​ក្នុង​រូបរាង​ជា អក្សរ V ដែល​មាន​ន័យ​ថា សកម្មភាព​ឆ្លង​រីក​រាលដាល​ក្នុង​ប្រទេស​ចិន នឹង​ធ្លាក់​ចុះ ហើយ​ការ​ព្យាបាល​បានជា​សះស្បើយ នឹង​បន្ត​កើនឡើង​វិញ ពោល​គឺ វា​នឹង​ជះ​ឥទ្ធិពល​ស្រាល ដល់​សេដ្ឋកិច្ច​សកលលោក​។

លោកស្រី​បន្ត​ថា ប្រទេស​ចិន បាន​និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​នេះ រដ្ឋាភិបាល​ចិន ក៏​បាន​ចាត់វិធានការ​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​សហគ្រាស​ជា​ច្រើន ក៏​បើក​ដំណើរការ​រោងចក្រ​ឡើង​វិញ ដែល​អាច​នឹង​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​បាន​មក​វិញ​ភ្លាម​ៗ​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ លោកស្រី គ្រី​ស្តា​លី​ណា ព្រមាន​ថា ការ​ព្យាករណ៍​នៅ​ពេល​នេះ ហាក់ដូចជា​ឆាប់រហ័ស​ពេក ក៏​ប៉ុន្តែ សេដ្ឋកិច្ច​សកល នឹង​មិន​រង​គ្រោះ​ខ្លាំង ដូច​នៅ​ពេល​ដែល​ប្រទេស​ចិន មាន​វិបត្តិ​ផ្ទុះ​មេរោគ​ផ្តាសាយ SARS នោះ​ទេ ពីព្រោះ សេដ្ឋកិច្ច​ជុំវិញ​សកលលោក កាន់តែ​រឹង​មាំ​។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ ក៏​បាន​ព្យាករណ៍​ពី កំណើនសេដ្ឋកិច្ច​របស់​ចិន ថា​នឹង​អាច​សម្រេច​បាន ៦% ក្នុងឆ្នាំនេះ ខណៈ​ដែល កំណើនសេដ្ឋកិច្ច​របស់​ចិន ពេល​ជួបនឹង​បញ្ហា​មេរោគ SARS អាច​សម្រេច​បាន ១០% ក្នុង​ឆ្នាំ ២០០៣​។

ដោយឡែក មន្ត្រី មក​ពី​រដ្ឋលេខាធិការ រតនាគារ​អា​មេ​រិ​ក ហាក់​មិនសូវ​ខ្វល់ខ្វាយ ក្នុង​ការ​វាយតម្លៃ​ពី​ផល​ប៉ះពាល់​ដល់ សេដ្ឋកិច្ច​អា​មេ​រិ​ក​នោះ​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ឥទ្ធិពល​នៃ​មេរោគ​កូ​រ៉ូ​ណា​នេះ គឺ​មាន​អាយុកាល​ខ្លី ហើយ​អាច​នឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០២០​នេះ​។

គួរ​រម្លឹក​បន្តិច​ថា មុន​នឹង​កើត​មានការ​ផ្ទុះ​ឡើង​នៃ មេរោគ​កូ​រ៉ូ​ណា​នេះ អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ បាន​ទម្លាក់​ការ​ព្យាករណ៍​ពី កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក រួច​ម្តង​ទៅ​ហើយ ថា​នឹង​ធ្លាក់​ចុះ​មក​ត្រឹម ៣,៣​ភាគរយ ក្នុង​ឆ្នាំ ២០២០ និង ៣,៤​ភាគរយ ក្នុង​ឆ្នាំ ២០២១ ដែល​ការ​ថមថយ​នេះ គឺ​ដោយសារ​តែ វិស័យ​ឧស្សាហកម្ម និង​ការ​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​ទូ​ទាំង​សកលលោក គឺ​ធ្លាក់​ចុះ​ដល់​កម្រិត​មួយ​ទាប​បំផុត ហើយ​គោលនយោបាយ​រូបិយ​វត្ថុ​របស់ បណ្តា​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ កាន់តែ​ធូររលុង គួប​ផ្សំ​ជាមួយ ភាព​តានតឹង​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ភាព​វឹកវរ​ក្នុង​សង្គម និង​ជម្លោះ​ពាណិជ្ជកម្ម បាន​ធ្វើ​ឲ្យ​បរិយាកាស​វិនិយោគ និង​ពាណិជ្ជកម្ម កាន់តែ​ចុះ​អន់​ខ្សោយ​៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្នុងថ្ងៃតែមួយ កម្ពុជាត្រូវបានអឺរ៉ុបដកផ្នែកខ្លះនៃ EBA ខណៈវៀតណាមទទួលបានការអនុម័ត FTA ផ្លូវការពីសភាអឺរ៉ុប

ព័ត៌មាន
នៅក្នុងថ្ងៃតែមួយ ពោលគឺ ថ្ងៃទី ១២ ខែកុម្ភៈនេះ ប្រទេសកម្ពុជាត្រូវបានអឺរ៉ុបសម្រេចដកផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ប៉ុន្ដែ វៀតណាមបែរជាទើបទទួល…

បំណុលគ្រួសារនៅអាមេរិកកើនដល់ ១៣ទ្រីលានដុល្លារ បំបែកកំណត់ត្រាថ្មី មិនធ្លាប់មានក្នុងរយៈពេល ១២ឆ្នាំចុងក្រោយ

ព័ត៌មាន
កាលពីត្រីមាសទី ៤ ឆ្នាំ ២០១៩ ប្រជាពលរដ្ឋអាមេរិក បានខ្ចីបំណុលរហូតដល់ទៅ ១៩៣ ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឲ្យបំណុលសរុបរបស់ ប្រជាពលរដ្ឋអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ