ព្យាករណ៍សេដ្ឋកិច្ច​កម្ពុជា

ព្យាករណ៍របស់IMF៖ កម្ពុជា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៣ នៅអាស៊ាន ក្នុង​ឆ្នាំក្រោយ


នៅឆ្នាំ២០២១ ខាងមុខនេះ ប្រទេសកម្ពុជាត្រូវបានអង្គការរូបិយវត្ថុអន្តរជាតិ (IMF)ព្យាករថា នឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតទី៣ ប្រចាំតំបន់អាស៊ាន តាមពីក្រោយប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម។ IMF បានព្យាករទៀតថា នៅឆ្នាំ ២០២៥ កម្ពុជានឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេបំផុតនៅអាស៊ាន។
អគារខ្ពស់ៗកំពុងសាងសង់នៅរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

ស្ថាប័នរូបិយវត្ថុ​អន្តរជាតិ (IMF) នាពេលថ្មីៗនេះ បានចេញ​របាយការណ៍​ស្ដីពី ទស្សនវិស័យៈ​សេដ្ឋកិច្ច​ពិភពលោក របស់ខ្លួន​ ដោយក្នុងនោះ​បាន​ព្យាករ​ពី សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​ធ្លាក់ចុះ​ ២,៨% សម្រាប់​ឆ្នាំ២០២០នេះ ហើយវា​ជា​អត្រា​ធ្លាក់ចុះ​មួយខ្លាំងជាង​​ប្រទេស​ឥណ្ឌូនេស៊ី​ ដែលត្រូវ​បាន​ព្យាករថា ធ្លាក់ចុះ ១,៥%។

ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ដាំក្បាលចុះ​ខ្លាំងជាងគេនៅក្នុង​​តំបន់​អាស៊ាន នៅចំពេល​ដែលមាន​វិបត្តិ​កូវីដ-១៩ នេះ រួមមាន ហ្វីលីពីន ដែល​ត្រូវបាន​ IMF ព្យាករថា នឹងធ្លាក់ចុះ​សេដ្ឋកិច្ច​ដល់ទៅ ៨,៣% ប្រទេសថៃ ធ្លាក់ចុះ ៧,១% ប្រទេស​ម៉ាឡេស៊ី និងសិង្ហបុរី ធ្លាក់ចុះ ៦% ដូចគ្នា។

ជាមួយគ្នានេះដែរ ប្រទេស​មីយ៉ាន់ម៉ាវិញ ត្រូវបាន​ព្យាករថា នឹង​មានសេដ្ឋកិច្ច​រីកលូតលាស់​លឿន​ជាងគេ​បំផុត​នៅ​ក្នុងឆ្នាំ​២០២០នេះ ដោយមាន​ GDP កើនឡើង ២% និង GDP របស់​វៀតណាម​កើន ១,៦%។

ការព្យាករ​ក្នុងកម្រិត​រយៈពេល​មធ្យម របស់ IMF បាន​ឲ្យដឹងថា នៅឆ្នាំ២០២៥ កម្ពុជា​នឹង​មាន​សន្ទុះ​នាំមុខ​ប្រទេស​ជាដៃគូ​ផ្សេងៗទៀត​នៅក្នុង​តំបន់ ដោយត្រូវបាន​ព្យាករថា ​សេដ្ឋកិច្ច​កម្ពុជា​នឹងកើនដល់ទៅ ៦,៩% ដែល​ធ្វើឲ្យ​កម្ពុជា​នឹងក្លាយ​ជា​ប្រទេស​មានសេដ្ឋកិច្ច​លូតលាស់​លឿន​ជាងគេ​បំផុត​នៅក្នុង​តំបន់។

ដោយឡែក សម្រាប់​ឆ្នាំ២០២៥នេះដែរ ប្រទេស​អាស៊ាន​​ផ្សេងទៀត ដែលមាន​កំណើន​យឺត​ជាងកម្ពុជា​រួមមាន៖ ប្រទេសវៀតណាម (៦,៦%), មីយ៉ាន់ម៉ា និងហ្វីលីពីន (កើន ៦,៥% ដូចគ្នា), ឡាវ (៦,១%), ឥណ្ឌូនេស៊ី (៥,១%), ម៉ាឡេស៊ី (៥%), ថៃ (៣,៧%), សិង្ហបុរី (២,៥%) និងប្រុយណេ (១,៨%)។

លោកស្រី Gita Gopinath ទីប្រក្សា​ផ្នែកសេដ្ឋកិច្ច របស់​ IMF និងជាប្រធាន​ផ្នែកស្រាវជ្រាវ បាន​និយាយថា ការព្យារ​ចុងក្រោយ​សម្រាប់​ឆ្នាំ​២០២០ បង្ហាញថា ការព្យាករ​ថ្មីនេះ គឺមិនសូវ​មានភាពធ្ងន់ធ្ងរទេ បើធៀបនឹង​ការព្យាករ​របស់​ IMF កាលពីខែ​មិថុនា​កន្លងទៅ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកផ្តល់ជំនួយបន្ទាន់ ១សែនដុល្លារ ជួយជនរងគ្រោះនៃទឹកជំនន់​នៅកម្ពុជា

ព័ត៌មាន
រដ្ឋាភិបាល​អាមេរិក​បានប្រកាស​ផ្ដល់​ទឹកប្រាក់ ១សែនដុល្លារ ជា​ជំនួយ​មនុស្សធម៌បន្ទាន់ ដើម្បីជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ឆ្លើយតប​បន្ទ…

បាត់ខ្លួន​ទាហានជាង ២០នាក់ នៅវៀតណាម ក្នុង​ហេតុការណ៍​​បាក់ដីរអិលចុះពីលើ​ភ្នំ

ព័ត៌មាន
នៅថ្ងៃអាទិត្យ​នេះ មានទាហានយ៉ាងហោចណាស់ ២២នាក់ បាន​បាត់ខ្លួន​នៅក្នុង​គ្រោះថ្នាក់​បាក់ដី​រអិល​ធ្លាក់​ពីលើ​ភ្នំ​បានសង្កត់​លើ​អគារ​ស្នាក់នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ