កម្ពុជា-ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

លោកបណ្ឌិត អ៊ិន ចាន់នី៖ ឆ្នាំ២០៣០ កម្ពុជាពិតជាអាចសម្រេចគោលដៅ ក្លាយជា ប្រទេស​ចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ


នៅក្នុងរបាយការណ៍នោះដែរ ធនាគារពិភពលោក បានលើកឡើងអំពី ដំណើរការឈានទៅសម្រេចគោលដៅ របស់កម្ពុជា ក្នុងឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០ បានបញ្ជាក់ឲ្យដឹងថា ការសម្រេចនូវគោលដៅនេះ ពិតជាលំបាកណាស់សម្រាប់កម្ពុជា ប្រសិនបើមិនមានការជំរុញបន្ថែមនូវកំណើនឲ្យបានខ្លាំងក្លាថែមទៀត។ ប៉ុន្ដែ លោកបណ្ឌិត អ៊ិន ចាន់នី អគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបង្ហាញ សុទិដ្ឋិនិយមចំពោះគោលដៅនេះថា កម្ពុជាពិតជាអាចសម្រេចទៅបានដូចផែនការ។
លោកបណ្ឌិត អ៊ិន ចាន់នី៖ ឆ្នាំ២០៣០ កម្ពុជាពិតជាអាចសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់តាមផែនការ (រូបភាព ពីហ្វេសប៊ុកធនាគារ អេស៊ីលីដា)
ដោយ

យោងតាមរបាយការណ៍របស់ ធនាគារពិភពលោក បានបង្ហាញថា ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមទាំង ១០ នៅអាស៊ីបូព៌ា។

លោកបណ្ឌិត​អ៊ិន ចាន់នី បានបន្តថា ក្នុងឆ្នាំ ២០១៨​កន្លងទៅ សេដ្ឋកិច្ច​កម្ពុជា​មានកម្លាំង​លូតលាស់​ខ្លាំង ហើយភាពខ្លាំងនេះ នឹងជំរុញ​ឲ្យកម្ពុជា​សម្រេច​គោលដៅ​ជាប្រទេស ដែលមាន​សេដ្ឋកិច្ច​រឹងមាំ ហើយក្លាយជាប្រទេស ដែល​មានចំណូល​មធ្យម​កម្រិត​ខ្ពស់បានជាក់ជា​ពុំខាន។

ម្យ៉ាងវិញទៀត នៅពេល​ដែលក្លាយ​ជាប្រទេស មានចំណូល​មធ្យម​កម្រិត​ខ្ពស់ហើយនោះ អ្នកជំនាញ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុរូបនេះ បាន​បញ្ជាក់ថា ជាស្វ័យ​ប្រវត្តិ​គឺកម្ពុជា​យើង​នឹង​លែងត្រូវការ ភាព​អនុគ្រោះពន្ធ​ពីបណ្តា​ប្រទេស​ទាំងនោះ​ទៀត​ហើយ ព្រោះការអុគ្រោះ​ពន្ធ ការលើក​លែងពន្ធ​ផ្សេងៗ ទាំងនោះ សម្រាប់តែ​ប្រទេស​ដែល មានសេដ្ឋកិច្ច​ខ្សោយ​តែប៉ុណ្ណោះ ។ ដូចនេះ បើយើងមាន​សេដ្ឋកិច្ច​រឹងមាំ ហើយ យើងគួរ​គិតពី​ផលិតភាព និងការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅក្នុង​ក្រុមហ៊ុន ក៏ដូចជា ការរៀបចំ ឲ្យ​មានហេដ្ឋា​រចនា​សម្ព័ន្ទ​ ដែល​អាច​បង្ក​លក្ខណៈ​ងាយស្រួល​ដល់សង្វាក់​ផលិតកម្ម ដើម្បី​បង្កើន​បរិមាណ និងគុណភាព​វិញ​ទើបប្រសើរ។

អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ី​លី​ដា​រូបនេះ បានបន្ថែមទៀត​ថា ការបណ្តុះ​បណ្តាល​នៅទីនេះ​ ចង់បញ្ជាក់​ថា ចំនួន​មនុស្ស​ធ្វើការតិចតួច តែមាន​សមត្ថភាព​ធ្វើការងារ​ខ្ពស់ ដោយ​យើង ត្រូវមាន​ឧបករណ៍​ប្រើប្រាស់​ទំនើប​ទាន់សម័យ ហើយមនុស្ស​ដែលយើង​បាន​បណ្តុះ​បណ្តាល​នោះ មានសមត្ថភាព​គ្រប់គ្រង​វាបាន មានន័យថា ប្រើមនុស្សតិច តែទទួល​បាន​ទិន្នផលច្រើន ដែលអាច​ប្រកួត​ប្រជែង ក្នុងទីផ្សារ​ពិភព​លោក​បាន ដោយមិន​ចាំបាច់​គិតថា អនុ​គ្រោះពន្ធ ឬរួច​ពន្ធ​អ្វីទៀត​នោះទេ។

ក្នុងនាម​អគ្គនាយក​ធនាគារ​ក្នុងស្រុក​ដែលឈាន​មុខគេ​មួយ​នៅកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់​ថា មុននឹង បោះទីតាំង​អាជីវកម្ម​ក្នុង​ប្រទេស​ណាមួយនោះ យើងទាំង​អស់​គ្នាមិន​ចាំបាច់​គិតថា ប្រទេស នោះមាន​អំណោយ​ផល​លើការ​រួចពន្ធ ឬក៏អត់​នោះទេ តែគេត្រូវ​មើល​លើហេដ្ឋ​រចនា​សម្ព័ន្ធ​បែបណា ហើយ​ត្រូវមាន ស្ថិរភាព​អ្វីខ្លះ ។ យ៉ាងណាមិញ កម្ពុជា​យើង កំពុងតែ​ឈាន​ទៅរក​ផ្លូវនោះហើយ ព្រោះកម្លាំង​សេដ្ឋកិច្ច ក្នុងស្រុក​ខ្លាំង។ ដូចនេះ ដល់​ពេលដែល យើងត្រូវ​គិតពីការ​ណ្តុះបណ្តាល​ធនធាន​មនុស្ស ការបង្កើន​គុណភាព និងបរិមាណ​នៃការ​ផលិត​ក្នុងស្រុក​ឲ្យ​បាន​ល្អ​ប្រសើរហើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សជប៉ុន ហុងដា នឹងបិទរោងចក្រដំឡើងរថយន្ដរបស់ខ្លួន នៅអង់គ្លេស និងតួកគី នៅឆ្នាំ២០២១

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដម៉ាក ហុងដា របស់ជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ បានសម្រេចចិត្ត ប្រកាសពីផែនការបិទរោងចក្រដំឡើងរថយន្ដ ធំៗ២ កន្លែង នៅប្រទេស…

អាកាសយានដ្ឋានអន្តរជាតិថ្មីមួយទៀត ត្រូវបានរាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត គណៈកម្មការមួយ ដើម្បីរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ នេះបើយោងតាមលិខិតមួយរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ