ប្រយុទ្ធ​នឹង​​ភាព​ក្រីក្រ

ឥណ្ឌា​ពិចារណា​ចែក​លុយ​សុទ្ធ​ឲ្យ​ពលរដ្ឋ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ


ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាង​គេ​បំផុត​ទីពីរ​របស់​ពិភព​លោក កំពុង​ពិចារណា​ចែក​លុយ​សុទ្ធ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ។
ពលរដ្ឋ​ឥណ្ឌា​​ប្រមាណ ២៨០​លាន​នាក់​​ក្នុង​ចំណោម​ ១ពាន់​៣រយ​លាន​នាក់​ រស់​ក្នុង​ភាព​ក្រីក្រ

គំនិតបែបនេះ ជារឿយៗ គេឲ្យឈ្មោះថា «ចំណូលមូលដ្ឋានជាសាកល» ត្រូវគេអនុវត្តខ្លះៗដែរ នៅកន្លែងដទៃទៀត ដែលមិនមានបញ្ហាដូចប្រទេសឥណ្ឌា។

ភាពក្រីក្ររបស់ឥណ្ឌាមានកម្រិត ៧០ភាគរយ នៅពេលដែលប្រទេសនេះបានឯករាជ្យដំបូងនៅឆ្នាំ១៩៤៧ ហើយនៅឆ្នាំ២០១២ អត្រានៃភាពក្រីក្រថយចុះមកនៅត្រឹម ២២ភាគរយ។ ២២ភាគរយចំពោះប្រទេសឥណ្ឌា ដែលមានប្រជាជន ១ពាន់ ៣រយលាននាក់ មានន័យថា ប្រជាជនជិត៣០០លាននាក់កំពុងរស់នៅក្នុងភាពក្រីក្រ។ 

របាយការណ៍អង្កេតសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ឥណ្ឌា ចេញផ្សាយកាលពីពេលថ្មីៗ ផ្ដល់អនុសាសន៍ថា ការចែកលុយសុទ្ធអាចជាវិធីរហ័សបំផុតនៃការកាត់បន្ថយភាពក្រីក្រ។

របាយការណ៍នេះ លើកជាសំណើឲ្យរដ្ឋាភិបាលឥណ្ឌាចែកលុយសុទ្ធឲ្យពលរដ្ឋដែលរស់នៅក្នុងភាពក្រីក្រ ក្នុងម្នាក់ៗ ៧.៦២០រូពី (ស្មើនឹង ១១៣ដុល្លារអាមេរិក) ក្នុងមួយឆ្នាំ។ 

អ្នកសេដ្ឋកិច្ចឥណ្ឌាថ្លែងបែបប្រយ័ត្នប្រយែងថា គេមិនអាចអនុវត្តកម្មវិធីចែកលុយសុទ្ធនេះដល់ពលរដ្ឋគ្រប់រូបបានទេ ព្រោះប្រជាជនឥណ្ឌាមានចំនួនច្រើនណាស់។

អ្នកសេដ្ឋកិច្ចឲ្យអនុសាសន៍ថា ដំបូងគេគួរអនុវត្តកម្មវិធីចែកលុយសុទ្ធដើម្បីលុបបំបាត់ភាពក្រីក្រនេះ ប្រជាពលរដ្ឋក្រីក្របំផុត ១០ភាគរយសិន បន្ទាប់មក ពង្រីកដល់ ៤០ភាគរយ៕

ប្រភព៖ CNBC




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍​កម្ពុជា-​ចិន​ធំៗ​គួរ​ឲ្យ​កត់​សម្គាល់​គិត​ចាប់​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៦​មក

ព័ត៌មាន
ទំនាក់ទំនងកម្ពុជា-ចិនកាន់តែ​ប្រសើរ​ឡើងពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយថ្មីៗបំផុតនេះ គេ​សង្កេត​ឃើញ​និន្នាការ​នៃ​ការ​ហូរ​ចូល​មក​កម្ពុជា​យ៉…

ចង់​ធ្វើ​ជា​អ្នក​កាសែត​សេដ្ឋកិច្ច តើ​ត្រូវ​មាន​លក្ខណសម្បត្តិ​អ្វីខ្លះ?

ព័ត៌មាន
លោក ម៉ៃ គុណមករា សព្វ​ថ្ងៃ​ជា​ការី​និពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៃ​កាសែត​ភាសា​អង់គ្លេស Khmer Times ចេញ​ផ្សាយ​ប្រចាំ​ថ្ងៃ។ តាម​រយៈ​​គេហ​ទំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ