កូវីដ១៩នៅឥណ្ឌា

ឥណ្ឌានៅតែជំនះធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ទោះស្ថានភាពកូវីដ-១៩មិនទាន់ធូរស្រាលក្ដី


ឥណ្ឌាកំពុងដុនដាបដោយសារកូវីដ-១៩ គ្មានការថមថយបន្តិចណាឡើយ ពេលនេះឥណ្ឌាបានប្រកាសចង់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងលំបាកលំបិន ដល់ពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅថ្ងៃសៅរ៍សប្តាហ៍នេះហើយ ខណៈដែលប្រទេសនេះ ក៏កំពុងបើកទ្វារទទួលយកជំនួយនានាពីបណ្ដាប្រទេសជាមិត្ត ដើម្បីសង្គ្រោះពលរដ្ឋដែលកំពុងឆ្លងកូវីដ-១៩ រាប់សិបម៉ឺននាក់ជារៀងរាល់ថ្ងៃ។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋឥណ្ឌាកំពុងទទួលយកថ្នាំវ៉ាក់សាំងប្រឆាំងកូវីដ១៩ - Xinhua
ដោយ

នៅ​ចំពោះ​មុខការ​ឆ្លង​រាលដាល​ក្នុង​ចំនួន​ដ៏​ច្រើន​និង​លឿន​រហ័ស​បែប​នេះ អ្នកជំនាញ​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ក្តី​រំពឹង​ដែល​សំខាន់​បំផុត​ក្នុង​ពេល​នេះ ដែល​ឥណ្ឌា​អាច​ធ្វើ​បាន គឺ​ការ​សម្រុក​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ដ៏​ច្រើន​លើសលុប​របស់​ខ្លួន​។

ភ្លាម​ៗ​ក្នុង​ថ្ងៃ​ពុធ​ស​ប្តា​ហ៏​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​ចេញ មក​ប្រកាស​បើក​ដំណើរការ ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩​សម្រាប់​ពលរដ្ឋ​មាន​អាយុ​លើស​១៨​ឆ្នាំ ហើយនឹង​ចាប់ផ្តើម​ចាក់ នៅ​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​នេះ​តែ​ម្តង​។

បើ​តាម​ការ​ប៉ានស្មាន​មនុស្ស​ប្រមាណ ៦០០​លាន​នាក់​ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​លើក​នេះ​។ ប៉ុន្តែ​ឥណ្ឌា​ដែល​ធ្លាប់​ជា​ប្រទេស​ផលិត​វ៉ាក់សាំង​ធំ​ជាងគេ​មួយ​ក្នុង​ពិភពលោក ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មិន​ទាន់​មាន​ស្តុក​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ​ទេ​។

លើស​ពី​នេះ ការ​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង​ហាក់​ប្រព្រឹត្ត​ទៅ​ទាំង​យ៉ាប់យ៉ឺន ដោយសារ​តែ​គេហទំព័រ​ដែល​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ ត្រូវ​បាន​គេ​ចុច​ចូល​រាប់​លាន​ដង​ក្នុង​មួយ​ថ្ងៃ​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេហទំព័រ​ជាប់​គាំង​ជា​រឿយ​ៗ​មិន​អាច​ចុះ​ឈ្មោះ​បាន​ឡើយ​។ នេះ​បើ​តាម Reuters ដដែល​។

តើ​មក​ទល់​ពេល​នេះ ឥណ្ឌា​ទទួល​បាន​ជំនួយ​ថ្មី​ៗ​អ្វីខ្លះ ពី​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធមិត្ត?

ជុំវិញ​បញ្ហា​នេះ​ដែរ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​នេះ​ថា ខ្លួន​នឹង​បញ្ជូន​វ៉ាក់សាំង AstraZeneca ដែល​ខ្លួន​ស្តុក​ទុក​ប្រមាណ ២០​លាន​ដូ​ស​ទៅ​ឲ្យ​ឥណ្ឌា រួម​ជាមួយនឹង​បរិក្ខារ​ពេទ្យ​ជា​ច្រើន​ទៀត​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១៩ ដូច​ជា បំពង់​អុកស៊ីហ្សែន ម៉ាស​មុខ និង​ឧ​បរ​កណ៍​ធ្វើតេស្ត​ល្បឿន​លឿន​ផង​ដែរ​។ ជំនួយ​របស់​អា​មេ​រិ​ក​ទាំង​អស់នេះ គិត​ជា​ទឹកប្រាក់​មាន​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​។

ជាមួយ​គ្នា​នេះ ចក្រភព​អង់គ្លេស ក៏​បាន​ប្រកាស​ដែរ​ថា ពេល​នេះ​ខ្លួន​មាន​លទ្ធភាព​ជួយ​ឥណ្ឌា​បាន​ត្រឹមតែ​ឧបករណ៍​ជំនួយ​ដង្ហើម និង​ម៉ាស៊ីន​ផលិត​អុកស៊ីហ្សែន​ប៉ុណ្ណោះ អង់គ្លេស​មិន​មាន​សល់​វ៉ាក់សាំង​សម្រាប់​ផ្តល់​ឲ្យ​ឥណ្ឌា​ឡើយ​។

គួរ​ជម្រាប​ជូន​ថា ស្ថានភាព​កូ​វី​ដ​នៅ​ឥណ្ឌា​បាន​ធ្លាក់​ចូល​ក្នុង​សញ្ញា​អាសន្ន​ហើយ ដោយ​អាជ្ញាធរ​រដ្ឋធានី​ញូ​ដេ​លី​បាន​ឲ្យ Reuters ដឹង​ថា ប្រជាជន​ក្នុង​រដ្ឋធានី​ធំ​ជាងគេ​របស់​ឥណ្ឌា​មួយ​នេះ បាន​ធ្លាក់ខ្លួន​ឈឺ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ ហើយ​ឈឺ​ក្នុង​រយៈពេល​យូរ ដោយ​ពិបាក​នឹង​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ខ្លាំង​ណាស់ ដែល​ប្រការ​នេះ បាន​និង​កំពុង​ដាក់​សម្ពាធ​ថ្មី​មួយទៀត​ដល់​ប្រព័ន្ធ​សុខាភិបាល​ឥណ្ឌា​។

លោក អា​វី​ន គេច​ជ្រី​វ៉ាល់ (Arvind Kejriwal) មន្ត្រីជាន់ខ្ពស់​ប្រចាំ​នៅ​រដ្ឋធានី​ញូ​ដេ​លី​បាន​និយាយ​ថា​៖«​រលក​ឆ្លង​លើក​នេះ ពិតជា​សាហាវ​ខ្លាំង​ណាស់ វា​ឆ្លង​លឿន​រហ័ស​ខ្លាំង ហើយ​អ្នក​ដែល​ឆ្លង​កូ​វី​ដ​-១៩​ប្រភេទ​ថ្មី​នេះ​ហើយ ពិបាក​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​ក្នុង​ពេល​ខ្លី​ណាស់​។​»

សូម​បញ្ជាក់​ថា គ្រាន់តែ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ស​ប្តា​ហ៍​នេះ មួយ​ថ្ងៃ​ប៉ុណ្ណោះ មាន​អ្នក​ឆ្លង​ថ្មី​ដល់​ទៅ​ជិត ៣៨​ម៉ឺន​នាក់ ស្លាប់​ជាង ៣.៦០០​នាក់​បន្ថែម​ទៀត​។ ប្រការ​នេះ បាន​រុញច្រាន​ឲ្យ​តួលេខ​អ្នក​ឆ្លង​សរុប​នៅ​ឥណ្ឌា​បាន​កើនឡើង​ដល់​ជាង ១៨​លាន​នាក់ និង​ស្លាប់​សរុប​លើស ២០​ម៉ឺន​នាក់​ហើយ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួងសុខាភិបាល​ឥណ្ឌា​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC៖ រោងចក្របើកដំណើរឡើងវិញ នៅតំបន់លឿង កំពុងប្រឈមបញ្ហាខ្វះកម្លាំងពលកម្ម

ព័ត៌មាន
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បែងចែកតំបន់លឿង លឿងទុំនិងក្រហមហើយ នឹងមានរោចក្រប្រហែល ៦…

វ៉ាក់សាំង AstraZeneca ផលិតនៅថៃ នឹងត្រូវចាក់ជូនពលរដ្ឋថៃនៅដើមខែមិថុនា

ព័ត៌មាន
ក្រោមកិច្ចសហការយ៉ាងល្អរវាងប្រទេសថៃ និង ក្រុមហ៊ុន AstraZeneca របស់អង់គ្លេសដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកថៃ ការផលិតកំពុងប្រព្រឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ