ការចាក់វ៉ាក់សាំងនៅឥណ្ឌា

ឥណ្ឌាចាក់វ៉ាក់សាំងបាន ១ពាន់លានដូសហើយ និងក្លាយជាប្រទេសទី២ ដែលមានការចាក់វ៉ាក់សាំងបានច្រើនជាងគេក្នុងពិភពលោក


ប្រទេសឥណ្ឌាបានអបអរសាទរនូវភាពជោគជ័យមួយរបស់ខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩។ ជោគជ័យ គឺនៅត្រង់ថា ឥណ្ឌាសម្រេចបានការចាក់វ៉ាក់សាំងកូវីដ១៩ ចំនួន១ពាន់លានដូសហើយ ខណៈដែលប្រទេសនេះ មានប្រជាជនសរុបប្រមាណ ១ពាន់៤រយលាននាក់ ដូច្នេះ បានសេចក្ដីថាប្រជាជនឥណ្ឌាកាន់តែច្រើនឡើងហើយ ដែលទទួលបានវ៉ាក់សាំង ខណៈដែលសេដ្ឋកិច្ចឥណ្ឌាក៏រំពឹងថា នឹងហក់កើនខ្ពស់ដែរនៅឆ្នាំនេះ និង ឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ដំណើរការចាក់វ៉ាក់សាំងឲ្យពលរដ្ឋឥណ្ឌា រូបភាព៖ Xinhua
ដោយ

ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ប្រើប្រាស់​វ៉ាក់សាំង​សម្រាប់​ពលរដ្ឋ​អស់​ចំនួន ១​ពាន់​លាន​ដូ​ស​ហើយ ប្រការ​នេះ​ហើយ​ធ្វើ​ឲ្យ​ឥណ្ឌា​ក្លាយជា​ប្រទេស​ទី​២ ក្នុង​លោក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ក្នុង​ចំនួន​ដ៏​ច្រើន បន្ទាប់​ពី​ប្រទេស​ចិន ដែល​បាន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ខ្លួន​ចំនួន ២​ពាន់​៣​រយ​លាន​ដូ​ស​។

ឥណ្ឌា​ពេល​នេះ​ចាក់​វ៉ាក់សាំង​បាន​ក្នុង​យ៉ាង​ល្បឿន ៨​លាន​ដូ​ស​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​មាន​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​យឺតយ៉ាវ​ខ្លាំង​នៅ​ពេល​ចាប់ផ្តើម​ដំបូង​កាលពី​ខែមករា គួប​ផ្សំ​នឹង​កង្វះខាត​វ៉ាក់សាំង​ខ្លាំង​ផង​នោះ​។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​បាន​និយាយ​ទទួលស្គាល់​ថា ការ​ងើបឡើង​វិញ​ចេញពី​វិបត្តិ​បាន​យ៉ាង​ល្អ ពិសេស​សេដ្ឋកិច្ច​ឥណ្ឌា ដែល​កំពុង​មាន​កំណើន​ល្អ​ជាង​កម្រិត​មុន​ពេល​មាន​កូ​វី​ដ​១៩​ទៅ​ទៀត​នោះ គឺ​បាន​រួមចំណែក​ពី​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ចំនួន​ដ៏​ច្រើន​ដូច​បច្ចុប្បន្ន​។

គួរ​កត់​សម្គាល់ថា វ៉ាក់សាំង​ជាង​៩០%​ដែល​ឥណ្ឌា​បាន​ប្រើប្រាស់​សម្រាប់​ចាក់​ជូន​ពលរដ្ឋ​រហូត​មក​ទល់​នឹង​ពេល​នេះ គឺ​បាន​មក​ពី​វិទ្យាស្ថាន​សេរ៉ូម ជា​ស្ថាប័ន​ដែល​ទទួល​បាន​សិទ្ធិ​ផលិត វ៉ាក់សាំង AstraZeneca នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។ 

សូម​រំឭក​ថា កាលពី​ខែមេសា​និង​ឧសភា​កន្លង​ទៅ ឥណ្ឌា​រង​ការ​រាតត្បាត​ពី​កូ​វី​ដ​១៩​យ៉ាង​ខ្លាំងក្លា ដោយ​មាន​ករណី​ឆ្លង​ថ្មី​ជាង​៤០​ម៉ឺន និង​ស្លាប់​ជាង​បួន​ពាន់​ក្នុង​មួយ​ថ្ងៃ​ៗ​។ មន្ទីរពេទ្យ ណែន​តាន់តាប់​ដោយ​អ្នកជំងឺ ខ្វះខាត​អុកស៊ីហ្សែន​សម្រាប់​សង្គ្រោះ​ព្យាបាល​អ្នកជំងឺ និង​សូ​ម្បី​កន្លែង​បូជាសព​ក៏​សឹងតែ​រៀបចំ​មិន​ទាន់​ដែរ​។ ប៉ុន្ដែ បច្ចុប្បន្ន​តួលេខ​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌា​មាន​ត្រឹមតែ​ជាង ១​ម៉ឺន​៥​ពាន់​នាក់​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ​។ គិត​មក​ទល់​ពេល​នេះ​ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន​៣៤​លាន​នាក់ និង ស្លាប់​ជាង​៤៥​ម៉ឺន​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាបនិកក្រុមហ៊ុនមេ TikTok ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងវិស័យអាជីវកម្មអ៊ីនធើណេតរបស់ប្រទេសចិន

ព័ត៌មាន
ស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok លោក ហ្ស៊ាង យីមីង (Zhang Yiming) ក្លាយជាមហាសេដ្ឋីមានទ្រព្យសម្បិត្តច្រើនជា…

ម៉ាឡេស៊ីគ្រោងបើកប្រទេសទទួលភ្ញៀវទេសចរពី១០ប្រទេស នៅខែក្រោយនេះ

ព័ត៌មាន
ប្រទេសម៉ាឡេស៊ី ក៏កំពុងសម្លឹងមើលការបើកព្រំដែនសាកល្បងឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅខែក្រោយបន្ទាប់ពីបានបិទព្រំដែនអស់រយៈពេលជិតពីរឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ