មហិច្ឆតា​ឥណ្ឌូនេស៊ីកសាងប្រទេស​

ឥណ្ឌូនេស៊ីត្រៀមជាង ៤០០ ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេស ក្នុងរដ្ឋាភិបាលអាណត្តិថ្មី


ប្រទេសឥណ្ឌូនេស៊ីកំពុងព្រាងផែនការមាន មហិច្ឆតាធំបំផុតនៅអាស៊ាន។ គម្រោងសាងសង់នេះ មានទឹកប្រាក់ជាង ៤០០ ពាន់លានដុល្លារចំណាយលើ ការសាងសង់ព្រលានយន្តហោះចំនួន ២៥ ដែលអាចក្លាយទៅជាសក្តានុពលថ្មីនៃសេដ្ឋកិច្ចជាតិ។ រដ្ឋាភិបាលប្រទេសនេះ ព្យាយាមក្លាយខ្លួនជាមហាអំណាចសេដ្ឋកិច្ចធំបំផុត នៅអាស៊ីអាគ្នេយ៍នេះ នេះបើយោងកាសែតThejakartapost ដែលស្រង់ប្រសាសន៍ រដ្ឋមន្រ្តីផែនការនិងហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោក Bambang Brodjonegoro ។
ឥណ្ឌូនេស៊ីត្រៀមជាង ៤០០ ពាន់លានដុល្លារ សម្រាប់ការកសាងប្រទេស ក្នុងរដ្ឋាភិបាលអាណត្តិថ្មី (The Jakarta Post)
ដោយ

បើតាមលោករដ្ឋមន្ត្រី Bambang Brodjonegoro បានឱ្យដឹងក្នុង​បទសម្ភាសន៍​មួយថា សំណើថវិកា​នេះមាន​ប្រមាណ ៤១២ ពាន់លាន​ដុល្លារ នៅក្នុង​ការវិនិយោគ​ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៤ ។ ទឹកលុយ ៤០ ភាគរយ នៃចំនួន​សរុប នឹងត្រូវបាន​ផ្តល់មូលនិធិ​ដោយផ្ទាល់​ពីរដ្ឋាភិបាល។ ២៤ ភាគរយ​តាមរយៈ​សហគ្រាសរដ្ឋ និងផ្នែកផ្សេង​ទៀតតាមរយៈ​វិស័យ​ឯកជន។

ការចំណាយបែបនេះ​នឹងរួមបញ្ចូល​យុទ្ធសាស្រ្ត​ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រធានាធិបតី Joko Widodo ជាគន្លឹះ​ដ៏សំខាន់មួយ​ដើម្បីជំរុញ​កំណើនសេដ្ឋកិច្ច។ 

ការកសាង​កំពង់ផែ និងកន្លែង​សំខាន់ៗ មានភាព​ស្មុគស្មាញ និងចំណាយច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ដោយសារតែ​ប្រទេសនេះ ជាប្រជុំដែនកោះ ដែលមាន​ចំនួន ១៧ ពាន់កោះ ហើយកោះ​ខ្លះនៅឆ្ងាយ​ដាច់ៗ​ពីគ្នារាប់ពាន់​គីឡូម៉ែត្រ។ ថ្នាក់ដឹកនាំ​ប្រទេសនេះ​យល់​ឃើញថា "មធ្យោបាយតែមួយ​គត់សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី ដែលមានកំណើន​សេដ្ឋកិច្ចខ្ពស់ គឺការតភ្ជាប់។ ប្រទេសនេះ កំពុងរៀបចំ​ផែនការ​ដើម្បីបង្កើត​ផ្លូវហាយវ៉េ សម្រាប់​មហាវិថី​ដោយសាងសង់​អាកាសយានដ្ឋាន​ឬព្រលានយន្ត​ហោះតូច​សម្រាប់​ការតភ្ជាប់​នៅតំបន់​ដាច់ស្រយាល ។

ប្រទេសឥណ្ឌូនេស៊ី​មានកំណើន​សេដ្ឋកិច្ច ប្រមាណ  ៥ ភាគរយ​ក្នុងមួយឆ្នាំ។ ខណៈពេលដែល​រដ្ឋាភិបាល​កំពុងមាន​បំណង​ឱ្យសេដ្ឋកិច្ច​កើនពី ៥,៣% ទៅ ៥,៦% នៅឆ្នាំ​២០២០។ យ៉ាងណាក្ដី​គម្រោង​ទឹកប្រាក់​ធំធេងនេះ នឹងអាច ធ្វើឱ្យប្រសើរ​ឡើងនូវ​ព្រលាន​យន្តហោះ ដែលមាន​ស្រាប់ចំនួន ១៦៥ កន្លែង និង អភិវឌ្ឍ​ផ្លូវទឹកចូល​ទៅដល់កោះដាច់​ស្រយាល​ក្នុងប្រជុំ​កោះ​ឥណ្ឌូនេស៊ី។ 

រដ្ឋាភិបាលឥណ្ឌូនេស៊ី​នឹងជំរុញ​ឱ្យមានការប្រើប្រាស់​យន្តហោះ​ប្រភេទ​យន្តហោះ N219 ដែលបានផលិត​ក្នុងស្រុក​ដើម្បីគាំទ្រ​ការពង្រីក​ឧស្សាហកម្ម​ទេសចរណ៍​ ​នៅក្នុងប្រទេស​ដែលមាន​ប្រជាជនជាង​២៦០ លាន​នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនទិញផ្ទះនៅថៃ ដោយចាយប្រាក់សរុបប្រាក់ជាង ១.២០០ លានដុល្លារឆ្នាំ២០១៨

ព័ត៌មាន
មិនមែនតែកម្ពុជាទេ ដែលចិនកំពុងលុកលុយ ខ្លាំងខាងទីផ្សារអចលនទ្រព្យនោះ។ ប្រទេសថៃក្បែរខាងឯណោះវិញ បានស្រូបលុយចិនជាច្រើនសន្ធឹក ដោយជនជាតិចិននាំ…

ប៉េង ហួត គ្រុប បង្ហាញមុខ​ប្រកួត​ពាន«អចលនទ្រព្យ​អាស៊ី​-ប៉ាស៊ីហ្វិក» នៅថៃ និងគ្រោងទៅប្រកួត​បន្ត​នៅអង់គ្លេស

ព័ត៌មាន
នេះ​ជា​មោទនភាពសម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែល​ជាក្រុមហ៊ុន​វិនិយោគនិងគ្រប់​គ្រង​ដោយ​ខ្មែរ​សុទ្ធ គឺ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ