ចំណូល​វិស័យ​ធានារ៉ាប់រង

វិស័យធានារ៉ាប់រងកម្ពុជា រកចំណូលបានជាង ១៨៦លានដុល្លារនៅ ៩ខែ ឆ្នាំ២០២០


សមាគមធានារ៉ាប់រងកម្ពុជាបានឲ្យដឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តមាន កំណើនល្អ បើទោះបីជាកម្ពុជាទទួលរងឥទ្ធិពលពីកូវីដ១៩ ក៏ដោយ។ តួយ៉ាង ក្នុងរយៈពេល៩ខែដំបូងដើមឆ្នាំ២០២០នេះ ប្រាក់ចំណូលនៅក្នុងវិស័យនេះមានចំនួនជាង ១៨៦លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។
ត្រីមាសទី១ ឆ្នាំនេះ វិស័យធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនល្អ ទោះមានវិបត្តិកូវីដ-១៩
ដោយ

ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា លោក ហ៊ុយ វ៉ាតថារ៉ូ បានបញ្ជាក់​ថា ផ្អែកតាម​ការបូកសរុប​លទ្ធផល​ពីក្រុមហ៊ុន​ដែលជា​សមាជិក​ប្រមាណ ៣២ ក្រុមហ៊ុន បង្ហាញឲ្យ​ឃើញថា ​ក្នុងរយៈពេល​៩ខែ​ឆ្នាំ​២០២០ នេះ បុព្វលាភ​ដែលទទួល​បាន​ពីវិស័យ​ធានារ៉ាប់រង សរុប​១៨៦ លាន ​ដុល្លារ​អាមេរិក ក្នុងនោះ បុព្វលាភ​ធានា​រ៉ាប់រង​ទូទៅ​មានជិត ៨៩ លាន​ដុល្លារ កើន ជាង ១៨ភាគរយ បុព្វលាភ​ធានា​រ៉ាប់រងអាយុ​ជីវិត​ទទួល​បាន​ជិត ១១០​លាន​ដុល្លារ កើនជិត​ ៣ភាគ​ ខណៈ ​បុព្វលាភ​ធានា​រ៉ាប់រង​ខ្នាតតូច​វិញ ទទួល​បាន​ជាង ៤លានដុល្លារ ថយចុះ ​២២ភាគរយ។

លោក ហ៊ុយ វ៉ាតថារូ បញ្ជាក់ថា វិស័យ​ធានា​រ៉ាប់រង​កម្ពុជា​មានការកើន​ឡើង​តិចតួច​នាពេលនេះ ដោយសារតែ​កម្ពុជា​នៅក្នុងឆ្នាំ​នេះទទួល​រងឥទ្ធិពល​នៃការរីក​រាលដាល​ពី​ជំងឺ កូវីដ ១៩ ដែល ឥទ្ធិពល​នេះបាន​ធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច ក៏ដូចជា​សកម្មភាព​អាជីវកម្ម​មួយចំនួន​នៅមិនទាន់​ដំណើរការ​ល្អឡើង​វិញ​នៅឡើយ ​ប៉ុន្តែយ៉ាងណា កំណើននេះ នៅតែអាច​និយាយបាន​ថា​ល្អសម្រាប់​រយៈពេល​ដើម​ឆ្នាំនេះ។

លោកបន្ថែមថា ផលប៉ះពាល់ពីកូវីដ ​១៩ មកលើ​វិស័យ​ធានា​រ៉ាប់រង គឺមាន​ឥទ្ធិពល​តិចតួច​នៅឡើយ ប៉ន្តែ វិស័យ​ធានា​រ៉ាប់រង​អាយុជិវិត ដែលកន្លងមក​មាន​កំណើន​ខ្ពស់​រហូត ៤០ភាគរយ បានថយ​ចុះ​កំណើន​មកនៅ​ត្រឹមជិត ៣ភាគរយ​ប៉ុណ្ណោះ ដោយសារតែ​ក្នុងមួយ​ពេលកូវីដ ១៩ នេះ រាល់ការជួបជុំ​ជាមួយ​អតិថិជន​សក្តានុពល​មួយចំនួន​ត្រូវបាន​លុបចោល។

ទោះយ៉ាងណា ​លោកប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា​នៅតែរំពឹង​ខ្ពស់​ចំពោះ​កំណើន​នៅក្នុង​វិស័យ​ធានារ៉ាប់រង​កម្ពុជា​ថា វានឹងនៅតែ​រក្សាបាន​កំណើនល្អ​នៅដំណាច់​ឆ្នាំ​២០២០នេះ​ ដោយសារតែ​មានការរុញ​ច្រាន​នៃកំណើន​ធានា​រ៉ាប់រង​ទូទៅ។

ដោយឡែក គិតត្រឹម​រយៈពេល​៩ខែឆ្នាំ២០២០នេះ សំណងដែលក្រុមហ៊ុន​ធានារ៉ាប់រង​បានទូទាត់​ជូនអតិថិជន​មាន​ចំនួន​ជិត ២២ លាន​ដុល្លារ​អាមេរិក ក្នុងនោះធានារ៉ាប់រងទូទៅបាន​ផ្ដល់​សំណង​ជាង ១៦លានដុល្លារ ធានារ៉ាប់រង​អាយុជីវិតផ្ដល់ជិត ៥លានដុល្លារ និងធានារ៉ាប់រង​ខ្នាតតូច​បាន​ផ្ដល់សំណងជាង ៧សែនដុល្លារ។

សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុន​ដែលជាសមាជិក​សមាគមធានារ៉ាប់រង​នៅកម្ពុជា​ មាន៣២ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុន​ធានារ៉ាប់​រងទូទៅមានចំនួន​ ១៣ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ចំនួន ១១ និងធានារ៉ាប់រង​ខ្នាតតូចមាន​ចំនួន ៧ ក្រុមហ៊ុន៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក​មានចំនួន​​កើន​ឡើង​

ព័ត៌មាន
ចំនួន​និស្សិត​កម្ពុជា​ដែលកំពុង​សិក្សា​នៅ​តាម​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នានា នៅសហរដ្ឋ​អាមេរិក នៅឆ្នាំ​សិក្សា​២០១៩-២០២០នេះ មាន​កា…

ចិនថា ខ្លួនបានអនុគ្រោះបំណុលជាង ២ពាន់លានដុល្លារ ចំពោះប្រទេសក្រីក្រដែលបានជំពាក់

ព័ត៌មាន
ប្រទេសចិន បានពង្រីកបន្ថែមការលើកលែងបំណុលចំពោះប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដែលបានជំពាក់ខ្លួន ដោយសរុបទៅមានតម្លៃជាទឹកប្រាក់ប្រមាណជាង ២ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ