Advertisement
អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនអ៊ីស្រាអែលបោះទុនជិត ១០លានដុល្លារ ដាំដើមម៉ៃសាក់នៅភ្នំឱរ៉ាល់


ដីសហគមន៍ធម្មជាតិតាសាលប្រមាណ ៣៥០ហិកតា ក្នុងចំណោមផ្ទៃដីសរុប៥៧៦ហិកតា នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបាន ក្រសួងបរិស្ថានដាក់ជាតំបន់ការពារធម្មជាតិនោះ ពេលនេះត្រូវបានវិនិយោគ ដោយក្រុមហ៊ុនTEAK Farm ដែលមកពីប្រទេសអ៊ីស្រាអែល ដោយកំណត់កុងត្រាក្នុង រយៈពេល១៥ ឆ្នាំ។ នៅក្នុងនោះដែរ ក្រុមហ៊ុនអចលនទ្រព្យ CPL ដែលជាក្រុមហ៊ុនភ្នាក់ងារអចនទ្រព្យដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា ជាអ្នកសម្របសម្រួលដល់ក្រុមហ៊ុន TEAK Farm នេះ ក្នុងការរើសទីតាំងក៏ដូចជាការងារផ្សេងៗទៀត។
ក្រុមហ៊ុនអ៊ីស្រាអែលបោះទុនជិត ១០លានដុល្លារ ដាំដើមម៉ៃសាក់នៅភ្នំឱរ៉ាល់
ដោយ
Advertisement

លោក​ឧកញ៉ា ចេងខេង អគ្គនាយក​ក្រុមហ៊ុនអចលទ្រព្យ​ស៊ីភីអិល​បានឲ្យ​ដឹងថា លោកមានភាព​ជឿជាក់លើ​ក្រុមហ៊ុន​អ៊ីស្រាអែលមួយនេះ ថានឹងអាច​ដាំដុះដើម​ម៉ៃសាក់​បានយ៉ាងល្អ​ក្នុងទឹកដី​កំពុងស្ពឺ ដែលនឹងជួយ​ដល់​ការរីកចម្រើន ដល់សហគមន៍​មួយនេះ។ឧកញ៉ាបាន​បន្ថែមថា “ក្រុមហ៊ុន​អចលនទ្រព្យ CPLរបស់យើង​ខ្ញុំបាន​ជួយ​សម្រប​សម្រួល​ការងារ​យ៉ាងច្រើន​ដូចជា ការងារ​រៀបចំ​ឯកសារ​ផ្លូវច្បាប់​នានា​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ការរកទីតាំង ដែល​សាកសម​សម្រាប់ការ​ដាំដុះ​ដើមម៉ៃ​សាក់ ក៏ដូចជា ទំនាក់ទំនង​ជាមួយ​ប្រជាសហគមន៍​ធម្មជាតិ​តាសាលផងដែរ។

លោក ហ្គាយ យូហ្គេវ អ្នកគ្រប់គ្រង​គម្រោង ដាំដើម​ម៉ៃសាក់​នៃក្រុមហ៊ុន Teak Farm បានឲ្យ​ដឹងថា ដើមម៉ៃសាក់​ជាប្រភេទ​រុក្ខជាតិ​ដែលរីកលូតលាស់​នៅក្នុង​តំបន់​ត្រូពិក ដូចនេះ​កម្ពុជា ជាប្រទេស​ដែលសាកសម​បំផុត​សម្រាប់ដាំដំណាំនេះ។ តាមការឲ្យ ដឹងពីអ្នក​គ្រប់គ្រង​គម្រោង ដាំដើមម៉ៃសាក់​នៃក្រុមហ៊ុន Teak Farmនេះ ទុនវិនិយោគសម្រាប់ការ​ដាំម៉ៃសាក់​គឺត្រូវចំណាយ ពី ៨ ទៅ៩លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែលមកទល់​នឹងពេលនេះ គឺបានចំណាយអស់ ៤លានដុល្លារហើយ នៅក្នុងនោះ​រយៈពេលជិត​មួយឆ្នាំហើយ ដោយរាប់ចាប់​តាំងពីការ​សិក្សាស្រាវជ្រាវ​លើសណ្ឋានដី រហូតដល់ពេលនេះ​ដើមម៉ៃសាក់​លូតលាស់​បានជាង ២ម៉ែតទៅហើយ។

ក្រុមហ៊ុនអ៊ីស្រាអែលបោះទុនជិត ១០លានដុល្លារ ដាំដើមម៉ៃសាក់នៅភ្នំឱរ៉ាល់

ក្រសួងបរិស្ថាន​ហាក់មាន​ការគាំទ្រ​យ៉ាងខ្លាំងចំពោះ​គម្រោងនេះ ដោយឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ​ក្រសួង បរិស្ថានបានថ្លែងថា នេះជាគម្រោង​ល្អមួយ សម្រាប់​សហគមន៍​តំបន់ការពារ​ធម្មជាតិ ដោយក្រសួង​មិនត្រឹមតែ​មិនបាច់​ចំណាយ ធនធាន​ក្នុងការថែទាំ​តំបន់​សហគមន៍​នោះ។ 

ប្រធានសហគមន៍​តំបន់ការពារធម្មជាតិ​តាសាល លោក ផុន ភាព រំពឹងថា គម្រោងនេះ​នឹងមានភាពយូរ​អង្វែង ព្រោះលោក​មិនចង់ឲ្យ​អ្នកភូមិ​ទាំង៣ភូមិ ក្នុងសហគមន៍​តំបន់ការពារ​ធម្មជាតិ​តាសាល ត្រូវចំណាក​ស្រុកនោះទេ។ ប្រធានសហគមន៍​តំបន់ការពារ​ធម្មជាតិ​តាសាលចង់ឲ្យ​គម្រោងនេះ មាននិរន្តរភាព ដើម្បីជួយ​ដល់ជីវភាព​ពលរដ្ឋផង​និងអាចការពារ​ធនធានធម្មជាតិ​នៅដែន​ជម្រកសត្វ​ព្រៃភ្នំ​ឱរ៉ាល់នេះផង។

ក្រុមហ៊ុនអ៊ីស្រាអែលបោះទុនជិត ១០លានដុល្លារ ដាំដើមម៉ៃសាក់នៅភ្នំឱរ៉ាល់

បើតាមអ្នកជំនាញ​ផ្នែករុក្ខជាតិ​របស់ក្រុមហ៊ុនTeak Farm បានប្រាប់ថា ប្រភេទឈើម៉ៃសាក់​នេះអាចប្រមូល​ផលបានទាល់​តែរយៈពេល ២២ឆ្នាំ សម្រាប់ការលូត​លាស់​ក្នុងលក្ខខណ្ឌ​ធម្មជាតិ តែក្រុមហ៊ុននេះ នឹងប្រើបច្ចេកកវិទ្យា​ចុងក្រោយ​ដោយមើលថែទាំ​យ៉ាងដិតដល់ ហើយអាច​ប្រមូលផល​ក្នុងរយៈពេល ៦ឆ្នាំប៉ុណ្ណោះ។ តាមផែនការ គម្រោងនេះ អាចនឹងពង្រីក​ផ្ទៃដាំដុះ បន្ថែមទៀត សម្រាប់​ដីសហគមន៍ ដែលនៅសេស​សល់ដោយ នៅក្នុងផ្ទៃ​ដីទំហំ១ ហិកតា អាចដាំ​ឈើម៉ៃសាក់​បាន ២១៥ដើម ។ ហើយក្រោយ​ពីជោគជ័យលើ​​ការដាំដើម​ម៉ៃសាក់នេះ​ហើយ ក្រុមហ៊ុនរបស់​លោកនឹង​វិយោគលើ​ដំណាំផ្លែប៊ឺ​បន្ថែមទៀត ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គ្រឹះស្ថានធនាគារកាន់តែច្រើន បន្ដ​ចាប់ដៃគ្នាជាមួយភ្នាក់ងារផ្ទេរប្រាក់ ដើម្បីពង្រីកបរិយាប័នហិរញ្ញវត្ថុ

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ មានធនាគារពាណិជ្ជកម្មធំៗមួយចំនួន បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការគ្នាជាមួយនឹងស្ថាប័នភ្នាក់ងារផ្ទេរប្រាក់ ដើម្បីផ្ដ...

ថៃចង់ច្បាម​យកភ្ញៀវទេសចរចិន និងឥណ្ឌាកាន់តែច្រើន តាមរយៈលើកលែងកម្រៃទិដ្ឋាការ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យទេសចរណ៍ថៃ បានអះអាងថា ការសម្រេចដាក់ឲ្យមានការលើកលែងកម្រៃទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងឥណ្ឌា គឺពិតជារឿងចាំបាច់មួយ ស...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ