ជំនួយពីចិន

ជំនួយ​ពី​Jack Ma! ប្រអប់​សារធាតុ​តេស្ត​រក​មេរោគ​COVID-19​ចំនួន​២​ម៉ឺន​សម្រាប់ ត្រូវ​បាន​ផ្តល់​ឲ្យ​កម្ពុជា


នៅថ្ងៃទី២៨មីនានេះ ក្រសួងសុខាភិបាលកម្ពុជា បានទទួលប្រអប់សារធាតុតេស្តរកមេរោគCOVID-19(Detection Reagent)ចំនួន២០០០០សម្រាប់ ពីស្ថានទូតចិនប្រចាំកម្ពុជា ដែលបរិច្ចាគ​ដោយមូលនិធិJack Ma និងមូលនិធិAlibaba ដើម្បីជាជំនួយបន្ថែមដល់ក្រុមគ្រូពេទ្យកម្ពុជាក្នុងការប្រយុទ្ធនឹង COVID-19។
មហាសេដ្ឋី Jack Ma ផ្ដល់ជំនួយ ១៤,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (រូបភាព៖https://britishherald.com/)

ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ពិនិត្យ​រក​​វីរុស​COVID-19 ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​សម្របសម្រួល​ជាមួយ​មូលនិធិ​Jack Ma និង​មូលនិធិ​ Alibaba ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ផ្តល់​នូវ​សារធាតុ​តេស្ត​រក​​វីរុស​មួយ​ចំនួន ​ជូន​ដល់​ភាគី​កម្ពុជា ដោយ​ស​សង្ឃឹមថា​វា​អាច​ជួយ​ជា​កម្លាំង​គាំទ្រ​ជូន​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ប្រភេទ​ថ្មី​មួយ​នេះ​។ យ៉ាងណាមិញ ភាគី​ចិន​អះអាង នឹង​នៅ​តែ​បន្ត​ផ្តល់​រាល់​ជំនួយ​ទៅ​តាម​លទ្ធភាព​ជូន​ដល់​ភាគី​កម្ពុជា ជួយ​ជា​កម្លាំង​ទាំងស្រុង​ដល់​ភាគី​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​យក​ជម្នះ​ជាមួយនឹង​វីរុស​ប្រភេទ​ថ្មី​នេះ​។

ឯកឧត្តម ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​កម្ពុជា​មានការ​ផ្ទុះ​ឡើង​នូវ​​វីរុស​COVID-19 ភាគី​ចិន​បាន​ជំនួយសម្ភារៈ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​ជា​ច្រើន និង​បាន​ចាត់​ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន នេះ​បាន​ជួយ​បង្កើន​ជំនឿ​ចិត្ត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស ​ជូន​ដល់​កម្ពុជា​។ បែប​នេះ​ក្តី​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​សង្ឃឹមថា ភាគី​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ផ្សេង​ៗ​បន្ត​ទៀត​អោយ​បាន​ឆាប់​ដល់​កម្ពុជា​ផង​ដែរ​។

ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា

គិត​ត្រឹម​ថ្ងៃ​ទី​២៨ មីនា ២០២០​នេះ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ១០២​នាក់ ក្នុង​នេះ ស្រី ២៧​នាក់ និង​ប្រុស ៧៥​នាក់​។ ករណី​ព្យាបាល​ជា​សះស្បើយ មាន​ចំនួន ១៣​នាក់ ក្នុង​នោះ​រួម​មាន បុរស​ជនជាតិ​ខ្មែរ ១១​នាក់ បុរស​ជនជាតិ​ចិន ០១​នាក់ និង​ស្ត្រី​ជនជាតិ​អង់គ្លេស ០១​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឪពុកម្ដាយនិងកូន ០៤នាក់ ឆ្លង​វីរុស​កូវីដ​១៩ ក្រោយ​វិលត្រឡប់​មកពី​ប្រទេស​បារាំង

ព័ត៌មាន
មនុស្ស ០៤នាក់ ដែលត្រូវជា​ឪពុក ម្ដាយ និងកូន ពោលគឺ​ជាគ្រួសារតែមួយ បានរកឃើញ​ថា វិជ្ជមាន​វីរុស​កូវីដ១៩ ដែលនាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​វីរុស…

Covid-19៖ ជនបរទេស​ចូល​មកកម្ពុជា​តម្រូវឲ្យមាន​ប្រាក់ធានា​រ៉ាប់រងសុខភាព​យ៉ាងតិច ៥ម៉ឺនដុល្លារ អំឡុងពេលស្នាក់នៅកម្ពុជា

ព័ត៌មាន
ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី២៨មីនានេះ បានចេញលិខិតមួយស្តីពីវិធានការតឹងរ៉ឹងជាបណ្តោះអាសន្នមួយចំពោះជនបរទេស ដែលមានបំណងធ្វើដំណើរមកកម្ពុជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ