Ant Group ផ្អាក​ IPO

ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma នឹងសងប្រាក់ជិត ១៦៨ ពាន់លានដុល្លារ​ជូនវិនិយោគិនវិញ ដោយសារការផ្អាក IPO


ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់មហាសេដ្ឋីចិន គឺលោក Jack Ma ដែលទើបប្រកាសបោះផ្សាយលក់ភាគហ៊ុនរបស់ខ្លួនក្នុងទំហំ ដ៏ធំសម្បើម ពោលគឺធំជាងទំហំ GDP របស់ប្រទេសកម្ពុជាទៀតនោះ ថ្មីៗ ត្រូវបានសារព័ត៌មានអន្តរជាតិធំៗជាច្រើនរាយការណ៍មកថា ក្រុមហុន Ant Group នេះ នឹងបង្វិលប្រាក់ទៅឲ្យវិនិយោគិនវិញ ដោយសារតែ ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO របស់ខ្លួន ត្រូវបានផ្អាកដំណើរការ ព្រោះត្រូវមានការត្រួតពិនិត្យឡើងវិញ ពីនិយ័តករ ដែលជាអាជ្ញាធរចិន។
ក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma នឹងសងប្រាក់ជិត ១៦៨ ពាន់លានដុល្លារ ជូនវិនិយោគិន វិញ ដោយសារ IPO ត្រូវផ្អាក (រូបភាព៖www.hkej.com)

ក្រុមវិនិយោគិន​​ក្នុងវិស័យ​ផ្សារហ៊ុន នៅហុងកុង ដែលបាន​ដាក់ពាក្យ​​ទិញ​ភាគហ៊ុន​របស់ ក្រុមហ៊ុន Ant Group ដែលមានតម្លៃ​សរុប​ដល់ទៅជិត​ ៤០ពាន់លាននោះ នឹង​ត្រូវទទួលបាន​ប្រាក់​សងត្រឡប់​មកវិញ ជាពីរវគ្គ​ បន្ទាប់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ខ្នាតយក្សមួយនេះ បាន​សម្រេច​​ផ្អាក​ការបោះផ្សាយ​លក់​មូលបត្រ​របស់ខ្លួន​។ ការប្រកាស​ពីការ​ផ្អាក​​ដំណើរការ​បោះផ្សាយ​លក់​មូលបត្រ​នេះ គឺធ្វើឡើង​កាលពីថ្ងៃពុធទី ៤ ខែ​វិច្ឆិកា ពោលគឺ​មានរយៈពេល​២ថ្ងៃ នៅមុន​ពេល​​ដែល​ភាគហ៊ុន​នឹង​ត្រូវ​ដាក់ឲ្យ​មានការចាប់ផ្ដើម​ជួញដូរ និងមាន​រយៈពេល ១ថ្ងៃ ក្រោយពេល​ដែល លោក​ Jack Ma និង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុននេះ ត្រូវបាន​អាជ្ញាធរចិន ដែលជានិយ័តករ ហៅទៅសួរនាំ​​ ទាក់ទង​នឹងការ​បោះផ្សាយ​លក់​មូលបត្រ​នេះ។ 

បើតាម​ក្រុមហ៊ុន បាន​គូសបញ្ជាក់ថា ការផ្អាកបោះផ្សាយ​IPO នាពេលនេះ គឺព្រោះតែ ក្រុមហ៊ុន​ Ant Group មិនអាច​បំពេញ​តាម​ការតម្រូវ​នៃការ​ចុះបញ្ជី និងឯកសារ​ដាក់​បង្ហាញ ដោយសារតែ​​មានការ​ផ្លាស់ប្តូរ​នៃបរិយាកាស​​បទប្បញ្ញត្តិ​នៅក្នុងប្រទេស​ចិន។

តាមផែនការ ក្រុមហ៊ុន Ant Group នឹង​បោះផ្សាយ​លក់មូលបត្រ​របស់ខ្លួន​នៅផ្សារហ៊ុន សៀងហៃ និងហុងកុង ហើយ​ការសម្រេច​ផ្អាក​ការបោះផ្សាយលក់មូលបត្រនេះ គឺនឹងត្រូវ​ផ្អាក​ទាំងពីរ​ទីផ្សារ​តែម្ដង។

វិនិយោគិន​ហុងកុង ប្រមាណ ជាង​១លាន ​៥សែននាក់ បាន​បញ្ចូល​ប្រាក់​ជាដើម​ទុនវិនិយោគ​របស់ខ្លួន ទៅក្នុង​ការបោះផ្សាយ​លក់មូលបត្រ​របស់​ក្រុមហ៊ុន Ant Group ក្នុងគោលបំណង​ដើម្បី​ទទួលបាន​ចំណែក​ភាគហ៊ុនតាម​​ដែល​ពួកគេ​ចង់បាន ដូច្នេះហើយ វាបាន​ធ្វើ​ឲ្យ​ចំនួន​ទឹកប្រាក់ ដែលក្រុមហ៊ុន​ត្រូវ​​បង្វិល​សង​ទៅឲ្យ​វិនិយោគិន​វិញនោះ គឺមានចំនួន​ខ្ពស់បំផុត​ក្នុងប្រវត្តិសាស្ត្រ។

សូមបញ្ជាក់ថា កន្លងមក​អាជ្ញាធរចិន ដែលជា​និយ័តករ ក៏បាន​បើ​កការស៊ើបអង្កេត​ម្ដងរួចហើយដែរ ទាក់ទង​​នឹង​កា​របោះផ្សាយ​លក់ IPO នេះ ដោយ​មានការសង្ស័យថា ជាការវិនិយោគ​បែបអនាមិក៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ តម្លៃមាសនឹងនៅតែកើន ទោះលោកត្រាំឈ្នះ ឬលោកបៃឌិនឈ្នះក៏ដោយ!

ព័ត៌មាន
អ្នកជំនាញ និង​ឈ្មួញរកស៊ីជួញដូរមាស បានប៉ាន់ប្រមាណថា តម្លៃមាសសកលលោកនឹងនៅតែកើនឡើង បើទោះបីជាបេក្ខភាពប្រធានាធិបតីមួយណារបស់អាមេរិកគឺលោក …

អ្នកជំនាញអភិវឌ្ឍអចលនទ្រព្យថា កំណើនអភិវឌ្ឍន៍នៅទ្រឹងក្នុងឆ្នាំនេះ មិនដោយសារតែជំងឺកូវីដ-១៩នោះទេ

ព័ត៌មាន
អ្នកជំនាញអភិវឌ្ឍអចលទ្រព្យនៅកម្ពុជាអះអាងថា ការវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជាបច្ចុប្បន្ននេះ បើទោះបីជា មិនមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ ក៏មិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ