មហាសេដ្ឋី Jack Ma បង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្រោយបាត់មុខតាំងពីខែតុលាឆ្នាំ២០២០


សារព័ត៌មានរដ្ឋចិនផ្សាយថា ស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma បានបង្ហាញមុខជាសាធារណៈជាលើកដំបូង នៅក្នុងវីដេអូអនឡាញមួយ ជួបជាមួយនឹងគ្រូបង្រៀនជនបទ ១០០នាក់ នៅថ្ងៃទី ២០ ខែមករា បន្ទាប់ពីលោកបានបាត់មុខមួយរយៈធំ ពោលគឺតាំងពីខែតុលា ឆ្នាំ២០២០មក ក្រោយពេលដែលក្រុមហ៊ុន Ant Group របស់លោក ត្រូវបានអាជ្ញាធរចិនហាមឃាត់ការបោះផ្សាយលក់ IPO ។
លោក Jack Ma ស្ថាបនិក និង​ប្រធាន​ក្រុមហ៊ុន​លក់​ទំនិញ​លើ​អ៊ិនថឹណិត Alibaba Group។ រូបថត Wikipedia
ដោយ
អំពី JackMa Alibaba

តំណាងក្រុមហ៊ុនលោក Alibaba និង មូលនិធិ The Jack Ma Foundation ក៏បានបញ្ជាក់ដែរថា លោក Jack Ma ពិតជាបានជួបជាមួយនឹងក្រុមគ្រូបង្រៀននៅជនបទតាមប្រព័ន្ធវីដេអូ ប្រាកដមែន នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។

លោក Jack Ma បាននិយាយទៅកាន់គ្រូបង្រៀនដែលត្រូវទទួលពានរង្វាន់ពីកម្មវិធី «គ្រូបង្រៀនជនបទ របស់ Jack Ma» ដែលខកខានចូលរួមនៅក្នុងកម្មវិធីទទួលពានរង្វាន់ នៅក្នុងទីក្រុងជាប់មាត់សមុទ្រ សាន់យ៉ា យ៉ាងដូច្នេះថា «យើងមិនអាចជួបគ្នានៅទីក្រុងសាន់យ៉ាបានទេ ដោយសារតែបញ្ហាមេរោគរាតត្បាត។ នៅពេលដែលមេរោគរាតត្បាតផុតរលត់ទៅ យើងនឹងរកពេលសម្រាប់ដំណើរកម្សាន្ដទៅទីក្រុងសាន់យ៉ាង ហើយយើងនឹងជួបគ្នាម្ដងទៀត»។

លោក Jack Ma ក៏ត្រូវបានគេដឹងថា លែងបង្ហាញមុខជាសាធារណៈនាពេលកន្លងមកនេះ ក្រោយពីដែលលោកបានស្ដីបន្ទោសទៅលើប្រព័ន្ធច្បាប់របស់ប្រទេសចិនថា ដែលកត្តានេះ ត្រូវបានមិតជាច្រើនយល់ថា ជាហេតុធ្វើឲ្យការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Ant Group តម្លៃ ៣៧ពាន់លានដុល្លារ ត្រូវបានផ្អាកដំណើរការ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមដាក់គោលដៅនាំចេញឈើឲ្យបាន ១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១

ព័ត៌មាន
ប្រទេសវៀតណាមបានដាក់ចេញផែនការនាំចេញឈើរបស់ខ្លួនទៅក្រៅប្រទេស ឲ្យបានក្នុងទឹកប្រាក់១៤ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២១នេះ។ នេះបើតាមការច…

ឥណទាននិងប្រាក់បញ្ញើនៅក្នុងវិស័យធនាគារនៅតែកើនក្នុងអត្រាពីរខ្ទង់ទោះបីមានកូវីដ-១៩

ព័ត៌មាន
នៅក្នុងឆ្នាំ២០២០នេះ ការផ្ដល់ឥណទាន និងការទទួលប្រាក់បញ្ញើនៅក្នុងវិស័យធនាគារ នៅតែបន្ដមានកំណើនល្អ បើទោះបីជាពេញមួយឆ្នាំកន្លងមកនេះ មានការរាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ