កូវីដ១៩ នៅជប៉ុន

ជប៉ុនគ្រោងបង្កើនគ្រែពេទ្យ ត្រៀមលក្ខណៈសម្រាប់រលកឆ្លងកូវីដ១៩លើកទី៦ក្នុងរដូវរងាខាងមុខ


នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅថ្ងៃសុក្រទី១២វិច្ឆិកា បានគូសបញ្ជាក់ពីផែនការបន្ទាន់មួយ ដើម្បីបង្កើនចំនួនគ្រែពេទ្យ និងធនធានវិជ្ជសាស្ត្រដទៃទៀត សម្រាប់ត្រៀមទប់ទល់នឹងរលកឆ្លងកូវីដ១៩ដែលអាចកម្រើកឡើងវិញបានគ្រប់ពេលវេលា និងជាពិសេសនៅចំពោះមុខរដូវរងាឈានចូលមកដល់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជប៉ុនគ្រោងបង្កើនគ្រែពេទ្យ ត្រៀមលក្ខណៈសម្រាប់រលកឆ្លងកូវីដ១៩លើកទី៦ក្នុងរដូវរងាខាងមុខ
ដោយ

ប្រទេសជប៉ុន បន្ទាប់ពីបានឆ្លងកាត់រលកឆ្លងលើកទី៥អំឡុងរដូវក្តៅឆ្នាំនេះរួចមក ឃើញថាករណីឆ្លង និងស្លាប់ប្រចាំថ្ងៃ បានថយចុះគួរឲ្យកត់សម្គាល់ ស្របពេលដែលអត្រាចាក់វ៉ាក់សាំងបានគ្របដណ្តប់លើពលរដ្ឋជាង ៧០%ផងនោះ។

វិធានការណ៍ដាក់ប្រទេសក្នុងគ្រាអាសន្នក៏ត្រូវបានរដ្ឋាភិបាលជប៉ុនលុបចោលហើយដែរកាលពីខែមុន ប៉ុន្តែអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានថា ករណីឆ្លងទំនងជាហក់ឡើងវិញ ដូចកាលពីអំឡុងរដូវរងាឆ្នាំមុនដែរ។

នៅចំពោះមុខភាពមិនប្រាកដប្រជានៃកូវីដ១៩ដូចនេះ រដ្ឋាភិបាលក្រុងតូក្យូ មានគម្រោងបង្កើនចំនួនគ្រែពេទ្យ៣០%បន្ថែមទៀត ហើយទន្ទឹមនឹងនេះ ជប៉ុននឹងធ្វើការប៉ាន់ស្មានមើលឡើងវិញ ពីសមត្ថភាពរបស់មន្ទីរពេទ្យណា ដែលពិបាកទប់ទល់នឹងចំនួនអ្នកជំងឺច្រើន។

ជាមួយគ្នានេះ ជប៉ុនថែមទាំងបានកម្មង់ទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ប្រភេទ Merck របស់អាមេរិក រួចរាល់ហើយដែរ ក្នុងទឹកប្រាក់ប្រមាណ ១.២ពាន់លានដុល្លារអាមេរិក។

ដោយឡែក ការចាក់ថ្នាំវ៉ាក់សាំងបង្ការកូវីដ១៩ដូសជំរុញ នឹងចាប់ផ្តើមពីខែក្រោយ ហើយរដ្ឋាភិបាលជប៉ុន កំពុងពិចារណាពង្រីកការចាក់វ៉ាក់សាំងដល់កុមារដែលមានអាយុចាប់ពី៥ឆ្នាំឡើងទៅ។

សូមជម្រាបថា ប្រទេសជប៉ុនទោះធ្លាប់បានដាក់ប្រទេសក្នុងគ្រាអាសន្នក៏ពិតមែន ប៉ុន្តែជប៉ុនអាចទប់ទល់នឹងរោគរាតត្បាតសកលមួយនេះ បានល្អជាងប្រទេសជាច្រើនផ្សេងទៀត។ គិតមកទល់ពេលនេះ ជប៉ុនមានអ្នកស្លាប់ត្រឹមតែជាង ១ម៉ឺន៨ពាន់នាក់ប៉ុណ្ណោះ ហើយជប៉ុនក៏មិនដែលបានដាក់វិធានការណ៍បិទខ្ទប់ប្រទេសសូម្បីតែម្តង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការបើកជើងហោះហើរបន្ថែមនៅមានសញ្ញាតិចតួចនៅឡើយ ខណៈតម្លៃសំបុត្រទៅមកកម្ពុជា-ចិននៅតែកើនខ្ពស់ដដែល

ព័ត៌មាន
ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិលបានអះអាងថា បច្ចុប្បន្នមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេ ជុំវិញការបើកជើងហោះហើរទៅមករវាងប្រទេសកម្…

សេដ្ឋកិច្ចម៉ាឡេស៊ីនៅបន្ដដាំក្បាលចុះ ៤,៥% នៅក្នុងត្រីមាសទី៣ឆ្នាំ២០២១

ព័ត៌មាន
ស្របពេលដែលប្រទេសជាច្រើននៅអាស៊ាន ចាប់ផ្ដើមមានកំណើនវិជ្ជមានឡើងវិញជារបណ្ដើរៗឡើងវិញនោះ ប្រទេសម៉ាឡេស៊ីឯណោះវិញ នៅតែបន្ដមានសេដ្ឋកិច្ចដាំក្បាលច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ