ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ជប៉ុន

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ជប៉ុន នៅដើមឆ្នាំ២០២០ បង្ហាញពីសញ្ញាវិជ្ជមាន


អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ ២០២០ នេះកម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ជិត ១៥០លានដុល្លារអាមេរិក កើនឡើងជាង ៤ ភាគរយ ធៀបនឹងឆ្នាំ២០១៩ខណៈ ជប៉ុននាំចូលទំនិញមកកម្ពុជាវិញមានទំហំទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)
ដោយ

ផលិតផល​សំខាន់​ៗ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ដូច​ជា​ស្បែកជើង សម្លៀក​បំពាក់ និង គ្រឿង​បង្គំ​ម៉ាស៊ីន​អគ្គិសនី ចំណែកឯ​កម្ពុជា​មាន​តម្រូវការ​នាំ​ចូល​ពី​ជប៉ុន​វិញ​គឺ​ផលិតផល​គ្រឿង​ម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ រថយន្ត គ្រឿង​អេ​ឡិច​ទ្រូ​និ​ច គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និង​គ្រឿង​បរិក្ខា​សម្រាប់​លំនៅ​ដ្ឋា​ន​ជាដើម​។ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ក្នុង​ខែមករា ឆ្នាំ​២០២០​នេះ​នៅ​តែ​ខ្លាំង​ជាង ប្រទេស​ឡាវ និង​មី​យ៉ា​ន់​ម៉ា ពោល​គឺ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​លំដាប់​ទី​៨ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​នាំ​ចេញ​ទៅ​ជប៉ុន​។យោង​តាម​ការ​អះអាង​របស់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ ក្នុង​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​នៃ​ប្រទេស​ជប៉ុន ប្រទេស​កម្ពុជា និង​ជប៉ុន បាន​ប្តេជ្ញា នឹង​បន្ដ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​នយោបាយ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ដើម្បី​ឆ្ពោះទៅ​រក​ការ​រីក​ចម្រើន​ជាមួយ​គ្នា​ផង​ដែរ​។

តាម​របាយការណ៍​ពី អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅ​កាត់​ថា JETRO​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ សម្រេច​បាន​ប្រមាណ ២,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ជាង ១,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង​៧​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨ ខណៈ​ដែល​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ជាង ៥៦០​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ៣៣​ភាគរយ​។

របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៩ ផលិតផល​សំខាន់​ៗ ៥ ប្រភេទ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​ដែល​គិត​ជា​ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប ក្នុង​នោះ​សម្លៀក​បំពាក់ ៥៦,៦​ភាគរយ ផលិតផល​វាយនភ័ណ្ឌ​ជិត ៩​ភាគរយ ស្បែកជើង ជាង ៨,៧​ភាគរយ អង្ករ​ជាង ២,៨​ភាគរយ និង​ទោចក្រយាន ២,៨​ភាគរយ​។គួរ​បញ្ជាក់​ថា ប្រទេស​ដៃគូរ​ពាណិជ្ជកម្ម​សំខាន់​ៗ​របស់​កម្ពុជា​កាលពី​ឆ្នាំ​២០១៩ ចំពោះ​ការ​នាំ​ចេញ​ទៅ​សហ​គម​អឺរ៉ុប មាន​ទំហំ​ជាង ២៩,៦​ភាគរយ ជប៉ុន ៧,៧​ភាគរយ អា​ឡឺ​ម៉​ង ៧,២​ភាគរយ ចិន​ជិត ៧​ភាគរយ និង​អា​មេ​រិ​ក​ជាង ៦,៦​ភាគរយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ណែនាំពលកររបស់ខ្លួន ដែលកំពុងធ្វើការនៅកូរ៉េខាង ត្បូងកុំចាកចេញពីប្រទេសនេះ

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានណែនាំដល់ ពលកររបស់ខ្លួនដែលកំពុងធ្វើការនៅក្នុង ប្រទេសកូរ៉េខាងត្បូង ពុំគួរចាកចេញពី ប្រទេសនេះឡើយ តែយ៉ាងណា ត្រូវប្រយ័…

តម្លៃអង្ករថៃ រំពឹងនឹងកើនឡើងដល់ ពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែវីរុសកូវីដ ១៩

ព័ត៌មាន
តម្លៃអង្ករថៃ នៅលើទីផ្សារអន្តរជាតិត្រូវបានរំពឹងថា នឹងកើនឡើងរហូតដល់ ពាក់កណ្តាលឆ្នាំ ២០២០នេះ ដោយសារតែ អ្នកប្រើប្រាស់ជុំវិញសកលលោក កំពុងតែប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ