សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

ជប៉ុន​បញ្ជូន​ម៉ាស់​និង​សម្លៀកបំពាក់​ការពារ​អាវុធគីមីនិងជីវសាស្ត្រ​ទៅឱ្យ​ទាហាន​អ៊ុយក្រែន


ប្រទេសជប៉ុននឹងបញ្ជូន​ម៉ាស់​និងសម្លៀក​បំពាក់​ការពារខ្លួន​ប្រឆាំងនឹង​ឧស្ម័នពុល​ ព្រមទាំង​ដ្រូន​ ទៅឱ្យ​ប្រទេសអ៊ុយក្រែន នៅខណៈដែល​មានការព្រួយបារម្ភ​កាន់តែច្រើនឡើងអំពី​លទ្ធភាពដែល​កងទ័ព​រុស្ស៊ី​អាចនឹងប្រើ​អាវុធ​គីមី ។
ទង់ជាតិ​ជប៉ុន​និងទង់ជាតិ​អ៊ុយក្រែន ។ រូបភាព ៖ ឯកសារ
ដោយ

រដ្ឋមន្ត្រីការពារជាតិ​ជប៉ុន លោក ណូប៊ូអុ គិស្ហ៊ិ (Nobuo Kishi) បាននិយាយថា ជប៉ុន​នឹងបញ្ជូន​សម្ភារបរិក្ខារ​ប្រឆាំង​នឹងសង្គ្រាម​អាវុធ​គីមី​ តាមសំណើស្នើសុំ​របស់​រដ្ឋាភិបាលអ៊ុយក្រែន ។ 

កាលពីខែមុន ជប៉ុនបានផ្ដល់​ទៅឱ្យ​អ៊ុយក្រែន នូវ​អាវក្រោះ មួក​ការពារគ្រាប់ និង​សម្ភារបរិក្ខារ​យោធា​មិនមែនសម្រាប់សម្លាប់មនុស្ស ពីព្រោះថា ច្បាប់ប្រទេសជប៉ុន​ហាមឃាត់​ការនាំចេញ​អាវុធ​ទៅកាន់​បណ្ដាប្រទេស​ដែលកំពុង​ស្ថិតក្នុងជម្លោះ ៕ 

ប្រភព ៖ Al Jazeera 




អត្ថបទបន្ទាប់


ការទូទាត់តាម QR របស់ធនាគារអេស៊ីលីដាកើនឡើងយ៉ាងគំហុក អំឡុងពេលដំណើរកម្សាន្ដបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មាន
មនុស្សម្នាយ៉ាងច្រើនកុះករ បានចេញធ្វើដំណើរកម្សាន្តនានានៅតាមបណ្តាខេត្តផ្សេងៗ ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមក ។…

របួសមនុស្សម្នាក់ខូចខាតផ្ទះ៥ខ្នងដោយគ្រោះអគ្គិភ័យអំឡុងបុណ្យចូលឆ្នាំបីថ្ងៃ

ព័ត៌មាន
ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ មានគ្រោះអគ្គិភ័យឆាបឆេះផ្ទះអស់ចំនួន ០៥ខ្នង តូប០១ និងខ្សែភ្លើងចំនួន ៣៧ដុំ ព្រមទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ