ការរឹតត្បិត​ការធ្វើដំណើរ​អំឡុងពេល​កូវីដ-១៩

ជប៉ុន នឹងបើកភ្លើងខៀវឲ្យជនបរទេសពីប្រទេសចំនួន ៤ ចូលប្រទេសខ្លួនក្នុងមួយថ្ងៃ ២៥០នាក់


ប្រទេសជប៉ុន គ្រោងនឹងដកចេញការរឹតត្បិតការធ្វើដំណើររបស់ខ្លួន នៅអំឡុងពេលនៃការរាតត្បាតមេរោគឆ្លងកូវីដ-១៩ ដោយរាជរដ្ឋាភិបាលប្រទេសនេះ នឹងអនុញ្ញាតឲ្យអ្នកដំណើរបរទេសប្រមាណ ២៥០នាក់ អាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនបានក្នុងមួយថ្ងៃ ហើយអ្នកដំណើរបរទេសទាំងនោះ គឺត្រូវបានកំណត់ឲ្យចូល សម្រាប់តែអ្នកមកពីប្រទេសអូស្ត្រាលី, នូវែលសេឡង់, ថៃ និងវៀតណាមតែប៉ុណ្ណោះ។ នេះបើយោងតាមប្រភពពីរាជរដ្ឋាភិបាលជប៉ុន។
ជប៉ុន នឹងបើកភ្លើងខៀវឲ្យជនបរទេសពីប្រទេសចំនួន ៤ ចូលប្រទេសខ្លួនក្នុងមួយថ្ងៃ ២៥០នាក់ (រូបភាព៖ Asian Nikkei Review)
ដោយ

តាមប្រភពសារ​ព័ត៌មាន​ Kyodo របស់​ជប៉ុន​បានឲ្យដឹងថា ប្រទេសជប៉ុន មានបំណង​នឹង​ដកចេញ​ការរឹតត្បិត​​ការធ្វើដំណើរ​សម្រាប់ជន​បរទេស​ សម្រាប់​​​រដូវក្ដៅនេះ ដោយជំហានដំបូង នឹង​អនុវត្ត​ទៅលើ​ធុរជន ដូចជា​នាយកក្រុមហ៊ុន និងវិស្វករជាដើម។

ប្រទេសជប៉ុន​ បច្ចុប្បន្ននេះ បាន​ហាមឃាត់​ការ​ធ្វើដំណើរ​ចូល​ចេញចូល បណ្ដាប្រទេស​ និងតំបន់​ចំនូន ១១១ ​ហើយ​បើ​អ្នកដំណើរបទេសណា​បានធ្វើដំណើរ​បាន​ធ្វើដំណើរ​​ទៅកាន់ប្រទេស ឬតំបន់​ដែលបាន​ហាមឃាត់ទាំងនេះ ក្នុងរយៈពេល​២សប្ដាហ៍ចុងក្រោយនោះ នឹងត្រូវបញ្ជូនចេញពីប្រទេសជប៉ុន។

បើតាម​ក្រសួងការបរទេស​ជប៉ុន មាន​ប្រទេស​និង​តំបន់​ចំនួន ១៨១ ក៏បាន​រឹតត្បិត​ការធ្វើដំណើរ​​​​មកកាន់​ប្រទេស​ជប៉ុនដូចគ្នាដែរ រួមមាន ​ប្រទេស​អូស្ត្រាលី នេវែលសេឡង់ ថៃ និងវៀតណាម។

ការដកចេញ​ការរឹតត្បិត​ការធ្វើដំណើរ ត្រូវបាន​រាជរដ្ឋាភិបាល​ជប៉ុន​រំពឹងថា នឹងត្រូវមានការ​យោគយល់គ្នា​ទៅវិញទៅមក ហើយ​ការពិភាក្សាគ្នា​នឹងត្រូវបាន​ធ្វើឡើង​ជាមួយបណ្ដាប្រទេស​ទាំងនេះផងដែរ ដើម្បីឲ្យ​ប្រាកដ​ថា​ នឹងមិនមាន​ហានិភ័យ​ការឆ្លងរីករាលដាល​កូវីដ-១៩នោះទេ នៅពេល​មាន​ដកចេញ​​ការរឹតត្បិត​ការធ្វើដំណើរ​រវាងគ្នានោះ។

ជប៉ុន បាន​ជ្រើសយក​ប្រទេស​ចំនួន​ ៤ខាងលើ សម្រាប់​គម្រោង​ដកការរឹតត្បិត​ការធ្វើដំណើរនេះ ពីព្រោះតែ​ប្រទេសទាំងនេះ មានការគ្រប់គ្រង​ការឆ្លង​មេរោគរាតត្បាត​បានល្អ ហើយ​ដោយសារតែ​ពួកគេ​មាន​សេដ្ឋកិច្ច​ជិតស្និទ្ធ​​ជាមួយនឹង​ប្រទេស​ជប៉ុន។ នេះបើតាម​ប្រភពព័ត៌មាន​បានបញ្ជាក់។

អាស្រ័យលើ​ស្ថានភាព​ជាក់ស្ដែង រាជរដ្ឋាភិបាលជប៉ុន នឹង​ពង្រីកបន្ថែម​ការដក​ការរឹតត្បិត​ការធ្វើដំណើរនេះ ចំពោះប្រទេស​ដទៃទៀត​​នៅពេលខាងមុខ រួមមាន​ដូចជា ​ចិន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី​អូស្ត្រាលីនិយាយថា អូស្រ្តាលីមិនខ្លាច​សម្លុតរបស់ចិនទេ

ព័ត៌មាន
នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថា លោកនឹងមិន​ខ្លាច​ ឬចុះចាញ់​ការសម្លុត​នោះទេ នៅពេលអ្នកកាសែតសួរ…

កម្ពុជាទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតហើយ ទោះចំពេលវិបត្តិកូវីដ-១៩ក៏ដោយ

ព័ត៌មាន
បើទោះបីជាបច្ចុប្បន្នវិស័យអាកាសចរណ៍ កំពុងប្រឈមមុខខ្លាំងបំផុត ក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ ប៉ុន្ដែ នៅថ្ងៃទី ១១ ខែមិថុនានេះ រដ្ឋលេខាធិការរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ