ពលករ​ធ្វើការនៅជប៉ុន

ជប៉ុន នឹងបើកឱកាសឲ្យពលករកម្ពុជា ចូលទៅធ្វើការនៅប្រទេសខ្លួន បន្ថែមទៀត


កម្ពុជា រួមទាំងប្រទេសក្នុងតំបន់អាស៊ី ៧ផ្សេងទៀត កំពុងស្ថិតក្នុងគោលដៅរបស់ជប៉ុន ក្នុងការបើកចំហរឱកាសឲ្យពលករពីបណ្ដា​ប្រទេស​ទាំងនោះ ចូលទៅបម្រើការងារនៅក្នុង​ប្រទេស​ជប៉ុន។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ជប៉ុន ក៏នឹងស្វែងរកកិច្ចព្រមព្រៀងទ្វេភាគីជាមួយប្រទេសនីមួយៗ ដើម្បីជំរុញគោលដៅនេះផងដែរ ខណៈដែលប្រភេទទិដ្ឋាការថ្មីសម្រាប់ពលករ នឹងត្រូវបានដាក់ចេញនៅខែ មេសា ឆ្នាំក្រោយ។ នេះ បើតាមការចុះផ្សាយ ពីសារព័ត៌មានដ៏ល្បីក្នុងស្រុកជប៉ុន Asia Nikkei Review។
ជប៉ុន នឹងបើកឱកាសឲ្យពលករកម្ពុជា ចូលទៅធ្វើការនៅប្រទេសខ្លួន បន្ថែមទៀត (https://asia.nikkei.com)
ដោយ

តាមប្រភពព័ត៌មាន បានឲ្យដឹង​ទៀតថា ប្រទេស​កម្ពុជា ចិន ថៃ និងមីយ៉ាន់ម៉ា នឹងត្រូវ​ស្ថិតនៅ​ក្នុង​គោលដៅ របស់​ប្រទេស​​ជប៉ុន ដើម្បី​នាំពលករ​ទៅធ្វើការ​នៅ​ជប៉ុន ខណៈដែល​ប្រទេស​ផ្សេង​ទៀត កំពុងស្ថិតក្នុងការ​ពិភាក្សា​គ្នានៅ​ឡើយ។ ក្រៅពីនេះ ប្រទេស​វៀតណាម ភីលីពីន និងឥណ្ឌូនេស៊ី​ជាដើម ក៏រាជ​រដ្ឋាភិបាល​ជប៉ុន​កំណត់​យក​ជាគោលដៅ សម្រាប់​ឲ្យបញ្ជូន​ពលករ​ចូលមក​ធ្វើការ​នៅប្រទេស​ជប៉ុន​ផងដែរ។  

ប្រទេសជប៉ុន រំពឹងថា ពលករ​បរទេស ដែលមក​ធ្វើការ​ក្នុងប្រទេស​របស់ខ្លួន កាន់តែ​ច្រើន នឹងចូល​មកក្រោម​ការរៀប​ចំ​ប្រភេទ​ទិដ្ឋាការថ្មី ហៅថា «ជំនាញពិសេស» ក្រោយពី​ទិដ្ឋាការ​ថ្មីនេះ ត្រូវបាន​កែប្រែ ទៅ​តាមច្បាប់​គ្រប់គ្រង​ជនអន្តោ​ប្រវេសន៍ និង​ការទទួល​ស្គាល់​ជន​ភៀស​ខ្លួន។

គោល​នយោបាយថ្មី ទាក់ទិន​នឹង​ពលករ​បរទេស​នេះ នឹងត្រូវ​រាជ​រដ្ឋាភិបាល​ជប៉ុន បញ្ចប់​នៅចុង​ឆ្នាំនេះ ដែល​ក្នុងនោះ ក៏មាន​រួមបញ្ជូល​ពីផែន​ការ​ធ្វើឲ្យប្រសើរ​ឡើង​នូវលក្ខខណ្ឌ​រស់នៅ​របស់​ពលករ​ផងដែរ។

សម្រាប់ថវិកា​នៅឆ្នាំ២០១៩ របស់​រាជរដ្ឋាភិបាល​ជប៉ុន ក៏មាន​រួមបញ្ជូល ប្រមាណ ១៧៧លាន​ដុល្លារ ទៅ ២៦៥ លាន​ដុល្លារ​អាមេរិក សម្រាប់​បម្រើ​ដល់ការ​អប់រំ ដែលបង្រៀន​ដល់​ពលករ​បរទេស ពីជំនាញ​និយាយ​ភាសា​ជប៉ុន។

គួរជម្រាបថា ដោយសារតែ​អត្រាកំណើន​ប្រជាជន​នៅប្រទេស​ជប៉ុន បានបង្ហាញ​ពីភាព​ប្រែប្រួល សម្បូរ មនុស្ស​វ័យ​ចំនាស់​ច្រើន ក្រសួង​ការងារ​របស់​ប្រទេស​ជប៉ុន បានសន្និដ្ឋានថា ប្រទេសនេះ នឹងមាន​តម្រូវ​ការ​ការងារ​បន្ថែម​ជាអ្នកថែ​ទាំ​សុខភាព ប្រមាណ ៥៥ម៉ឺននាក់ នៅក្នុង​ឆ្នាំ​២០២៥។

បើតាម​ប្រសាសន៍​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ធ្លាប់បាន​លើកឡើងថា ពលករ​ដែលធ្វើ​ចំណាក​ស្រុក​ទៅធ្វើការងារ​នៅក្រៅ​ប្រទេស មាន​ចំនួន​ជាង ១,២ លាន​នាក់ ហើយពួកគេ​បានផ្ញើ​ប្រាក់​ត្រឡប់​មកស្រុក​កំណើត​វិញ​ប្រមាណ ជិត ២ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ។

របាយការណ៍​ក្រសួង​ការងារ បានឲ្យ​ដឹង​ទៀតថា ឆ្នាំ២០១៧ កម្ពជា​បានបញ្ជូន​ពលករ​ទៅធ្វើការងារ​នៅ​ប្រទេសថៃ មានជាង ៨,៧ ម៉ឺន​នាក់ កូរ៉េខាងត្បូង​មានជិត ៦ពាន់នាក់ ជប៉ុន​មានជាង ២.២០០​នាក់ សាំងហ្គាពួរ ១៣៨ នាក់ ម៉ាឡេស៊ី ២៧នាក់ អារ៉ាប់បី​សាអូឌីត ១២នាក់ និង​ហុងកុង ៥នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅ ១ម៉ឺនដុល្លារអាមេរិក សម្រាប់ចំណូលប្រជាជនម្នាក់ នៅត្រឹមឆ្នាំ ២០៣៥

ព័ត៌មាន
នៅឆ្នាំ ២០៣៥ ខាងមុខនេះ ប្រទេសវៀតណាម បានដាក់គោលដៅថា នឹងបង្កើនចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់ ឲ្យបានដល់ ១ម៉ឺនដុល្លារអាមេរិក ដែលចំនួនន…

កាហ្វេថៃ Amazon គ្រោងបោះទុន ១,៣ ពាន់លានដុល្លារ ដើម្បីប្រជែងតំណែង Starbucks

ព័ត៌មាន
បើនិយាយពី ម៉ាក កាហ្វេ Amazon នាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះ លើទីផ្សារគួរឲ្យកត់សម្គាល់ ពិសេសគឺ នៅក្នុងទីផ្សារប្រទេសមួយចំនួនក្នុងតំបន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ