យោធា​-ឥណ្ឌូ-ប៉ាស៊ីហ្វិក

សារព័ត៌មាន៖ ជប៉ុន​នឹង​ចុះកិច្ច​ព្រមព្រៀង​អនុញ្ញាត​ការនាំចេញ​សព្វាវុធទៅកាន់វៀតណាម


សារព័ត៌មានបរទេសធំៗ នៅថ្ងៃនេះ (១៤ តុលា ២០២០) បានផ្សាយថា ជប៉ុន​គ្រោងនឹងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​មួយ​ជាមួយប្រទេសវៀតណាម ដើម្បី​អនុញ្ញាត​ឲ្យ​ជប៉ុន​នាំចេញ​បរិក្ខារ​និង​បច្ចេកវិទ្យា​ការពារ​ជាតិ ទៅឲ្យ​ប្រទេស​វៀតណាម ដែលជាផ្នែកមួយ​នៃ​យុទ្ធសាស្ត្រ​ពង្រឹង​សមត្ថភាពការពារជាតិរបស់​ប្រទេស​ក្នុងតំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹង​ការលុកលុយ​ផ្លូវសមុទ្រ​ពី​សំណាក់​ប្រទេសចិន ។
នាវា​ចម្បាំង​កងទ័ពជើងទឹក​របស់​ជប៉ុន។
ដោយ

ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ យោងការផ្សាយ​របស់កាសែត​ជប៉ុន Nikkei ថា នៅសប្ដាហ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Yoshihide Suga បានប្រាប់​គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​កាន់អំណាច ថា លោកនឹង​ធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និង​ឥណ្ឌូនេស៊ី នៅសប្ដាហ៍ក្រោយ និងថា លោករំពឹងថា នឹងចុះកិច្ចព្រមព្រៀង​ជាមួយវៀតណាម ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ ។ 

ជប៉ុន​បាន​ហាមឃាត់​ការ​លក់អាវុធទៅក្រៅប្រទេស​ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែ បាន​បញ្ចប់​ការហាមឃាត់នេះ​នៅឆ្នាំ​២០១៤ ។ 

រដ្ឋាភិបាលក្រុងតូក្យូ បច្ចុប្បន្ន ក៏កំពុង​ចរចា​ជាមួយ​ឥណ្ឌូនេស៊ី និងថៃ ផងដែរ ដើម្បី​ចុះកិច្ចព្រមព្រៀង​ស្ដីពី​ការ​ផ្ទេរ​បរិក្ខារ​ការពារជាតិ​ ខណៈដែលខ្លួនស្វះស្វែង​ដើម្បី​ទាញ​យក​តម្រូវការ​ពី​តំបន់​អាស៊ីអាគ្នេយ៍ ៕




អត្ថបទបន្ទាប់


កម្ពុជា​ប្រមូល​ពន្ធ​ពីកាស៊ីណូ​និង​ឆ្នោត​បាន​ជាង ៣៤​លាន​ដុល្លារ​ក្នុង​រយៈពេល​៦ខែ

ព័ត៌មាន
ចំណូល​កាតព្វកិច្ច​ពន្ធ​ពី​កាស៊ីណូ​និង​ឆ្នោត​នៅ​កម្ពុជា​ប្រមូល​បាន​ជាង ៣៤​លាន​ដុល្លារ សម្រាប់​រយៈពេល​ ៦ខែ​ដំបូង​នៃ​ឆ្នាំ​២០២០ ស្មើនឹង​ជ…

កម្មករស៊ិនទ្រី នឹងចាប់ផ្តើមប្រមូលសំរាមវិញនៅល្ងាចនេះ ក្រោយឯកភាពគ្នាលើ៥ចំណុច

ព័ត៌មាន
ក្រោយកូដកម្មដ៏រាំរ៉ៃជិត២សប្តាហ៍ របស់កម្មករក្រុមហ៊ុនស៊ិនទ្រីមក នៅថ្ងៃទី១៤តុលានេះ កូដកម្មនេះត្រូវបានបញ្ចប់ជាស្ថាពរ ដោយភាគីកម្មករ និងក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ