មិត្តភាព​ជប៉ុន-កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​"សរសើរ​"ខ្មែរ​ ២រូប ដែល​ជួយ​ជំរុញ​មិត្តភាព​ជប៉ុន-កម្ពុជា


ឥស្សរជន​ខ្មែរ​ ២រូប បាន​ទទួល​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន សម្រាប់​ឆ្នាំ​២០២០​នេះ ដោយសារ​គុណសម្បត្តិ​​លើក​ស្ទួយ​មិត្ត​ភាព​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។
ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ (រូប​ខាងឆ្វេង) ទីប្រឹក្សា​ជាន់ខ្ពស់​ នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា និង​លោក​ឧត្ដម​សេនីយ៍ត្រី ហួត សុធី ស្នងការនគរបាល​ខេត្ត​ឧត្ដរមានជ័យ ។ រូបថត៖ ស្ថានទូត​ជប៉ុន
ដោយ

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ​២០២០ ក្រសួង​ការបរទេស​ជប៉ុន​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី លិខិត​សរសើរ​របស់​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន សម្រាប់​ឆ្នាំនេះ ជូនចំពោះ​បុគ្គល ឬក្រុម ដែល​មាន​ស្នាដៃ​ឆ្នើម​លើ​វិស័យ​អន្តរជាតិ ដើម្បី​ជា​ការទទួលស្គាល់​នូវ​ការរួម​ចំណែក​របស់​ពួកគាត់ លើការជំរុញ​ចំណង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​បណ្តា​ប្រទេស​នានា ។

នៅកម្ពុជា បុគ្គល​ឆ្នើម​ ២រូប ដែល​បាន​ទទួល​លិខិត​សរសើរ​សម្រាប់​សកម្មភាព​នានា ទាក់ទង​នឹង​ប្រទេស​កម្ពុជា រួមមាន មួយរូប គឺ​ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ នៃ​ឧត្តមក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា បានចូលរួមចំណែក​ក្នុង​ការជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​ រវាង ជប៉ុន និង កម្ពុជា ។

មួយរូបទៀត គឺ​​លោក​ឧត្តមសេនីយ៍​ត្រី ហួត សុធី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ ដែល​បាន​ចូលរួម​ចំណែក​គាំទ្រ​ជនជាតិ​ជប៉ុន​ដែល​ត្រូវការជំនួយ នៅ​ប្រទេស​កម្ពុជា ។ 

ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ក៏បាន​ប្រកាស​ផង​ដែរថា ពិធីប្រគល់​លិខិត​សរសើរ នឹង​ត្រូវ​រៀបចំ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខនេះ ៕




អត្ថបទបន្ទាប់


បើសិន​អ្នក​មាន​គំនិត​ផ្ដួច​ផ្ដើម​ដើម្បីកាត់បន្ថយផលប៉ះពាល់ពីកូវីដ-១៩ អ្នក​អាច​ស្នើសុំមូលនិធិឧបត្ថម្ភពី ក្រុមហ៊ុន Smart Axiata បាន!

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បានប្រកាស​នៅ​ថ្ងៃ​នេះ (ទី១ ធ្នូ) ថា មូលនិធិទឹកប្រាក់១លានដុល្លារដើម្បីប្រឆាំងវីរុសកូវីដ១៩ នៅមានទឹកប្រាក់ដែលមិនទ…

មិនបានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍ទេ នៅថ្ងៃទី០១ ខែធ្នូ! តែរកឃើញករណីនាំចូល ៣នាក់!

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ០២ ខែធ្នូនេះ បានបញ្ជាក់ថា តាមការពិនិត្យលើសំណាករបស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆកា ចំនួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ