Advertisement
ដំណាំខ្ញី

ជប៉ុន​ដាំ​ខ្ញី​នៅ​ស្រុក​ខ្មែរ​ច្នៃ​ជា​ជ្រក់​ទៅ​លក់​នៅទីផ្សារ​​​​ជប៉ុន​និង​អឺរ៉ុប


មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ពោធិ៍សាត់​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា ការ​ដាំ​និង​កែ​ច្នៃ​ដំណាំ​ខ្ញី​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុង​ខេត្ត​ពោធិ៍សាត់ កំពុង​តែ​លូត​លាស់​ទៅ​មុខ ខណៈ​ការ​ពង្រីក​ផ្ទៃ​ដី​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ កាន់​តែ​កើន​ឡើង។
ក្រុមហ៊ុន​ជប៉ុន​មួយ​កំពុង​វិនិយោគ​ដាំ​ដុះ​ខ្ញី​​នៅ​ស្រុក​ខ្មែរ ច្នៃ​ជា​ជ្រក់​បែប​ជប៉ុន​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។
ដោយ
Advertisement

ឯកឧត្តម​ អ៊ឹង គឹមលាង ​អភិបាល​រង​ខេត្ត​ពោធិ៍​សាត់ មាន​ប្រសាសន៍​​ថា ផ្ទៃដី​ដែល​ក្រុមហ៊ុន​ជប៉ុន​កំពុង​ដាំ​ខ្ញី​បច្ចុប្បន្ន មាន​ប្រមាណ ២០ ឬ ៣០​ហិកតា ស្ថិត​នៅ​ក្នុង​ស្រុក​វាលវែង ដែល​ជា​សិប្បកម្ម​ខ្នាត​តូច​ដើម្បី​ផលិត​ខ្ញី​និង​កែ​ច្នៃ​ខ្ញី​ជា​ជ្រក់​ជប៉ុន​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​ជប៉ុន និង​សហគមន៍​អឺរ៉ុប។

ឯកឧត្តម​មាន​ប្រសាសន៍​ថា៖ «ខ្ញី​ហ្នឹង​ល្អ​ណាស់ ព្រោះ​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ។ ដី​ដែល​ដាំ​ខ្ញី​របស់​គាត់ មិន​អាច​ទៅ​កន្លែង​ណា​ផ្សេង​ក្រៅ​ពី​ម្តុំ​ស្រុក​វាលវែង​នោះ​ទេ ព្រោះ​ខ្ញី​នេះ​បាន​នាំ​ពូជ​ពី​ប្រទេស​ជប៉ុន​ដែល​ទាមទារ​ដី​​មាន​លក្ខខណ្ឌ​ខ្ពស់​ណាស់។ បើ​ខុស​ពី​ដី​ហ្នឹង ខ្ញី​ក៏​អត់​ហឹរ​ដូច​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​ដែរ»។

អភិបាល​រង​ខេត្ត​ខាង​លើ បាន​បន្ថែម​ថា បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​កំពុង​សម្រួល​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ពង្រីក​សក្តានុពល​របស់​ខ្លួន ដើម្បី​ឲ្យ​កសិករ​ចូលរួម​ដាំ​ខ្ញី​លក់​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ដែល​ជា​ការ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ តាមរយៈ​ប្រាក់​ចំណូល​នៃ​ដំណាំ​មួយ​នេះ។

ឯកឧត្តម អ៊ឹង គឹមលាង អះអាង​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ជប៉ុន​សម្រាប់​ដំណាំ​ខ្ញី​និង​បង្កើត​រោងចក្រ​កែច្នៃ​ខ្ញី តាំង​ពី​ឆ្នាំ​២០១២ ដោយ​បោះទុន​វិនិយោគ​ជា​ទឹក​ប្រាក់​ប្រមាណ​៥​លាន​​ដុល្លារ​សហរដ្ឋ​អាមេរិក៕ 




អត្ថបទបន្ទាប់


ធនាគារ​អភិវឌ្ឍន៍​ជនបទ ព្រមាន​ជន​ខិលខូច​ដែល​កេង​ចំណេញ​ពី​​កម្ចី​ក្នុង​វិស័យ​ស្រូវ​អង្ករ

ព័ត៌មាន
ធនាគារ​អភិវឌ្ឍន៍​ជនបទ​បាន​ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ ព្រមាន​ដល់​ជន​ខិលខូច​ដែល​កំពុង​តែ​កេង​ចំណេញ​ពី​គម្រោង​ផ្តល់​ប្រាក់​កម្ចី​ក្នុង​វ...

មហាសេដ្ឋី​ពិភព​លោក​រូប​ណា ដែល​ឧកញ៉ា សៀ ឫទ្ធី យក​គំរូ​តាម​ក្នុង​ការ​ធ្វើ​ជំនួញ?

ព័ត៌មាន
និយាយ​ពី​ឈ្មោះ សៀ ឫទ្ធី លោក​អ្នក​នាង​ប្រិយមិត្ត​អ្នក​អាន​ប្រាកដ​ជា​ស្គាល់​ហើយ ព្រោះ​ ខេមបូណូមីស សរសេរ​អំពី​លោក​ឧកញ៉ា​មហាសេដ្ឋី​ logi...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ