អត្រាអត់មានការងារធ្វើ​នៅអាមេរិក

អ្នកអត់ការងារធ្វើនៅអាមេរិក កើនដល់ជិតពាក់កណ្ដាលនៃចំនួនប្រជាជនសរុបហើយ!


បញ្ហាកូវីដ-១៩ បានកំពុងធ្វើការងារនៅទូទាំងសកលលោកកំពុងជួបនឹងវិបត្តិ ដោយសារតែអាជីវកម្ម ក៏ដូចជាក្រុមហ៊ុនជាច្រើនបានព្យួរប្រតិបត្តិការ ឬបិទទ្វារនៅអំឡុងពេលនៃមេរោគរាតត្បាតនេះ។ យ៉ាងណាមិញ សម្រាប់សហរដ្ឋអាមេរិក បើតាមការរាយការណ៍ពីសារព័ត៌មាន CNBC បានឲ្យដឹងថា ចំនួនពលរដ្ឋអត់ការងារធ្វើ បានកើនឡើងដល់ជិតពាក់កណ្ដាលនៃចំនួនប្រជាជនសរុបទៅហើយ។
អត្រាអត់ការងារនៅអាមេរិកនឹងកើនឡើងដល់ ២០% ក្នុងខែឧសភានេះ (រូបភាព៖cms.qz.com)
ដោយ

CNBC ​បាន​រាយការណ៍​ទៀតថា អត្រា​អ្នកដែល​​មានការងារ​ធ្វើ​គិតជាភាគរយ​នៃពលរដ្ឋអាមេរិក​ពេញវ័យ​សរុប គឺមាន​ប្រមាណជិត​៥៣% នៅក្នុង​ខែឧសភា។ នេះមានន័យថា ពលរដ្ឋ​អាមេរិក​ដែល​មិន​មានការងារ​ធ្វើ​ គឺមាន​ដល់ទៅប្រមាណជាង ៤៧%។ នេះបើតាម​ការិយាល័យ​ស្ថិតិការងារ។

នៅពេលដែល​ការបិទទ្វារ​ដោយសារតែ​មេរោគឆ្លង​ បានហែកហួរ​ទីផ្សារការងារ​នៅអាមេរិក ចំនួន​នៃពលរដ្ឋ​អាមេរិកដែលមានការងារធ្វើ​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ ពោលគឺធ្លាក់ចុះពី ជាង ៦១% កាលពីខែ​មករានៅដើមឆ្នាំនេះ ខណៈដែល​កំណត់ត្រា​កាលពីឆ្នាំ២០០០ មានដល់អត្រា ជិត​៦៥%។

ប្រធាន​សេដ្ឋវិទូ​របស់ធនាគារ ឌ័តឆ៍ (Deutsche) លោក Tosrsten Slok បាន​និយាយថា ដើម្បី​អាច​ឲ្យ​អត្រា​អ្នកអត់ការងារ​ធ្វើ ធ្លាក់ចុះមកទាបដូចដើម​វិញ គឺត្រូវការបង្កើត​ការងារ​យ៉ាងហោចណាស់ ៣០លាន​កន្លែង។

ទោះយ៉ាងណា នៅក្នុងខែ​មិថុនានេះ អ្នកជំនាញ​សេដ្ឋកិច្ច រំពឹងថា អត្រា​អ្នកអត់មានការងារ​ធ្វើ​អាចនឹង​ថយចុះទាប​ជាងមុន ពោលគឺ​អាច​ធ្លាក់ចុះដល់​ជាង​ ១២% នៅក្នុងខែនេះ ខណៈដែលកាលពីខែឧសភា​មាន​ជាង១៣%។ អត្រាអ្នកគ្មានការងារធ្វើនេះ គឺមិនបាន​រួមបញ្ចូល​ទាំង​ពលរដ្ឋ​ដែល​ឈប់​ស្វែងរក​ការងារនោះទេ។ កម្លាំងពលកម្ម​នៅអាមេរិក គឺមាន​ប្រហែល​៦០% នៃចំនួន​ប្រជាជន​ពេញវ័យសរុប។

ស្របពេលដែល​ការងារជាច្រើន​ត្រូវបាន​បាត់បង់​នៅអំឡុងពេលកូវីដ-១៩ គេសង្កេតឃើញថា ពលរដ្ឋអាមេរិកអាមេរិក ដែលមានដាក់ពាក្យ​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពីការ​អត់មានការងារធ្វើនេះ ក៏មានការកើនឡើង​ច្រើន​លើសការរំពឹងទុក​ផងដែរ នៅរយៈពេល​ចុងក្រោយនេះ។

ក្រុម​សេដ្ឋវិទូបាន​អះអាងថា ឥឡូវនេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក គឺកំពុង​ត្រូវបាន​ជាប់ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​អាមេរិករាប់លាននាក់​គ្មានការងារធ្វើ ហើយភាពគ្មានការងារធ្វើ​ដ៏សម្បើមបែប​នេះ គឺមានន័យថា ​សេដ្ឋកិច្ច នៅមិនទាន់ចេញផុតពីស្ថានភាព​គ្រោះថ្នាក់នៅឡើយទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមអនុម័តផែនការ១០ឆ្នាំ ដើម្បីក្លាយជាប្រទេសមានការអភិវឌ្ឍកសិកម្មសរីរាង្គជឿនលឿន

ព័ត៌មាន
ប្រទេសវៀតណាម ដែលគេស្គាល់ថា ជាប្រទេសនាំចេញផលិតផលកសិកម្មដ៏ធំមួយនៅតំបន់ក្នុងតំបន់ បានសម្រេចអនុម័តផែនការ១០ឆ្នាំរបស់ខ្លួន ក្នុងការពង្រីកសមត្…

តម្លៃទុនវិនិយោគវិស័យសំណង់កើនដល់ជិត ៤ពាន់លានដុល្លារ កើនជាង១៣% នៅពាក់កណ្ដាលឆ្នាំ២០២០

ព័ត៌មាន
នៅរយៈពេល៦ខែដំបូង នៃឆ្នាំ២០២០នេះ តម្លៃទុនវិនិយោគក្នុងវិស័យសំណង់ បានកើនឡើងដល់ជិត ៤ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណជាង ១៣% បើធៀបនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ