បច្ចេកវិទ្យាវេចខ្ចប់​ដោយមិន​ប្រើ​ប្លាស្ទិក

ស្រាវិស្គី Johnnie Walker នឹង​ច្រក​ដប​ក្រដាសវិញ ចាប់ពីឆ្នាំក្រោយនេះ​ទៅ


ក្រុមហ៊ុនផលិតនិងលក់​ភេសជ្ជៈគ្រឿងស្រវឹង​ដ៏ធំបំផុត​របស់​ចក្រភព​អង់គ្លេស គឺក្រុមហ៊ុន Diageo បានប្រកាសថា ចាប់ពីឆ្នាំ​២០២១នេះទៅ ក្រុមហ៊ុន​នឹង​ប្រើប្រាស់​ដប​ដែលគ្មាន​ប្លាស្ទិក​១០០% សម្រាប់​ច្រក​ស្រា​វិស្គី Johnnie Walker ដែលនេះ​ជា​គំរូ​ចុងក្រោយបំផុតមួយនៃការ​ងាកទៅរក​វិធី​វេចខ្ចប់​ដែលកាន់តែមាននិរន្តរភាពថែមទៀត ។
ស្រាវិស្គី Johnnie Walker នឹង​ច្រក​ដប​ក្រដាសវិញ ចាប់ពីឆ្នាំក្រោយនេះ​ទៅ។
ដោយ

ទូរទស្សន៍​ CNBC បានផ្សាយថា ក្រុមហ៊ុនអង់គ្លេស​ដែលមាន​ទីស្នាក់ការធំនៅទីក្រុងឡុងដ៍ និងមានប្រតិបត្តិការ​នៅក្នុង​ប្រទេស​ជាង ១៨០ ទូទាំងពិភព​លោក បាននិយាយថា សម្បកដបស្រា Johnnie Walker ដ៏ល្បីល្បាញ នឹងធ្វើ​អំពីក្រដាស ដែលក្រដាសនោះ​ធ្វើពី​ឈើដែលយកមកប្រើប្រាស់ដោយមាននិរន្តរភាពបំផុត ។ 

ការផលិត​សម្បកដប​ថ្មីនេះ គឺជា​ផលិតផល​នៃ​កិច្ចសហប្រតិបត្តិការគ្នារវាង​ក្រុមហ៊ុន​ Diageo ដែលជាអ្នកផលិតនិងលក់ភេសជ្ជៈគ្រឿងស្រវឹងដ៏ធំបំផុតមួយនៅលើពិភពលោក និង​ក្រុមហ៊ុន​គ្រប់គ្រង​អាជីវកម្ម Pilot Lite ដែលក្រុមហ៊ុនទាំងពីរនេះ​បាន​បង្កើត​អាជីវកម្ម​រួមគ្នាមួយ ឈ្មោះថា Pulpex Limited ។ 

ក្រុមហ៊ុន Diageo បានពណ៌នា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​របស់ខ្លួន Pulpex Limited ថាជា "ក្រុមហ៊ុន​បច្ចេកវិទ្យាវេចខ្ចប់ដោយនិរន្តរភាព" និង​បាននិយាយថា សម្បកដបថ្មី​គឺ​មិន​ប្រើ​ប្លាស្ទិក និងអាច​ច្នៃប្រើប្រាស់ឡើងវិញបាន៕




អត្ថបទបន្ទាប់


អាជីវកម្មក្នុងវិស័យទេសចរណ៍ថៃជាង ៦០% អាចនឹងត្រូវបិទទ្វារ ដោយសារតែកូវីដ-១៩

ព័ត៌មាន
បើសិនជាប្រទេសថៃ មិនបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិរហូតដល់ដំណាច់ឆ្នាំ២០២០នេះ ជាការពិតណាស់សហគ្រាស អាជីវកម្មជាង ៦០% នៅក្នុងវិស័យទេសចរណ៍…

វិស័យធនាគារផ្ដល់ប្រាក់ទិញផ្ទះជិត ៣ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
គិតក្នុងរយៈពេល ៦ខែដំបូងឆ្នាំ២០២០នេះ វិស័យធនាគារបានប្រាក់កម្ចីទិញផ្ទះទៅកាន់អតិថិជនរបស់ខ្លួន មានការកើនឡើងរហូតដល់ជិត ៣ពាន់លានដុល្លារ។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ