ផលិតផលសម្គាល់ភូមិសាស្ត្រ- ស្ករត្នោតកំពង់ស្ពឺ

ស្ករត្នោតកំពង់ស្ពឺ កំពុងត្រូវប៉ាន់ បន្ទាប់ពីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រពីអ៊ឺរ៉ុប

សមាគមផលិតស្ករត្នោត ក្នុងខេត្តកំពង់ស្ពឺ ឱ្យដឹងថា ការបញ្ជាទិញស្ករត្នោតកំពង់ស្ពឺបានកើនឡើងខ្ពស់បន្ទាប់ពីការចុះបញ្ជីសម្គាល់ភូមិសាស្ត្រពីសហគមន៍អ៊ឺរ៉ុប។ ស្ករត្នោតខេត្តកំពង់ស្ពឺត្រូវបានចុះបញ្ជីនៅក្នុងសហភាពអឺរ៉ុប ជាការចង្អុលបង្ហាញពីប្រភពដើម និងការចង្អុលបង្ហាញភូមិសាស្ត្រការពារ (PGI) នៅថ្ងៃទី ២ ខែមេសា។ ការចុះបញ្ជីនេះ នាំឱ្យស្ករត្នោតកំពង់ស្ពឺក្លាយជាផលិតផលកម្ពុជាទី ២ដែល អ៊ឺរ៉ុបទទួលស្គាល់កម្រិតគុណភាពស្តង់ដារខ្ពស់ បន្ទាប់ពីម្រេចកំពតដែលត្រូវបានទទួលស្គាល់កាលពីឆ្នាំ ២០១៦។
ស្ករត្នោតកំពង់ស្ពឺ កំពុងត្រូវប៉ាន់ បន្ទាប់ពីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រពីអ៊ឺរ៉ុប
ដោយ

ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ (KSPSPA) លោក សំ  សារឿន បានឱ្យ​ដឹងថា មានការ​បញ្ចាទិញ​ស្ករត្នោត​ពី ៥ ទៅ ៧តោន​ក្នុងមួយថ្ងៃៗ ប៉ុន្តែ​សមាគមរបស់​លោកផលិត​បានត្រឹម បានតែ ១ តោន​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ។

លោក​​បន្តថា ការបញ្ជាទិញ​មួយចំនួន​ត្រូវបាន​បដិសេធ ព្រោះផលិត​មិនគ្រប់។

របាយការណ៍​របស់ សមាគម​បង្ហាញថា ខ្លួនបានផលិត ១០០ តោនក្នុង​រយៈពេល ៣ ខែដំបូង​នៃឆ្នាំ​២០១៩ ។ សមាគមលក់​ស្ករត្នោត​ទៅកាន់​ក្រុមហ៊ុន​ចំនួន ១០ ដោយកត់សម្គាល់ថា ក្រុមហ៊ុន​មួយចំនួន​កំពុងស្នើ​សុំការ​ផ្គត់ផ្គង់។ សមាគម​បច្ចុប្បន្ននេះ មានកម្មករ​ចំនួន ១៦៨ នាក់ ។ សមាគមក៏ត្រូវការ​កសិករ​អ្នកផលិត​ស្ករត្នោត​ច្រើនទៀត ដើម្បីបំពេញ​តម្រូវការ។

តម្លៃស្ករត្នោត​ដែលទិញ​ពីកសិករ បាន​កើន បីដង​ បន្ទាប់ពីការ​ទទួលស្គាល់ ។​ដំបូងឡើយ ស្ករមួយ​គីឡូ​ក្រាម​តម្លៃ ២.០០០ រៀល ខណៈឥឡូវនេះ វាមានតម្លៃ ៦.០០០ រៀល ដែលតម្លៃនេះ​ត្រូវបាន​សមាគមវាយ​តម្លៃថា ជាសញ្ញាល្អ​សម្រាប់​កសិករ។

នាយកក្រុមហ៊ុន Confirel លោកហៃ លីអ៊ាង បានថ្លែងថា ការទទួល​ស្គាល់ស្ករ​ត្នោតខេត្តកំពង់ស្ពឺ​របស់សហភាពអឺរ៉ុប​នឹងជួយ​កែលំអ​គុណភាព និងបង្កើន​តម្លៃ​ទីផ្សារ​របស់​ខ្លួន។

អ្នកលក់ស្ករត្នោត​កំពុង​បង្ហាញពីផលិតស្ករត្នោតលក់ដាច់លើទីផ្សារ

លោកថ្លែងថា: « ការចុះបញ្ជី​ម៉ាកនេះ​នឹងធ្វើឱ្យ​ចំណង់ចំណូល​ចិត្តរបស់​កសិករ​និងបង្កើត​ការងារបន្ថែម​ទៀត​សម្រាប់​ផលិត​ស្ករត្នោត ដូច្នេះ កសិករ​រីករាយ​នឹងការប្រមូល​ផល​របស់​ពួកគេ»។

ក្រុមហ៊ុនស្ករស Confirel ឱ្យដឹងថាស្ករត្នោត​នៅលើការលក់​ត្រូវបាន​ចាត់ថ្នាក់​ដោយក្រុមហ៊ុន​ថា ជាស្ករត្នោត​សរីរាង្គ​ និងស្ករត្នោត​សុវត្ថិភាព ដែលផលិតផល​ទាំងពីរនេះ អាចរកបាន​នៅក្នុង​ផ្សារទំនើប។ ក្រុមហ៊ុននេះ បានទិញស្ករ​ត្នោតខេត្ត​កំពង់ស្ពឺ​ចំនួន ១២០ តោនកាល​ពីឆ្នាំមុន។ បរិមាណនេះ ប្រហែល ៦០% សម្រាប់​នាំចេញទៅកាន់ សហភាពអឺរ៉ុប​ អាម៉េរិក និងជប៉ុន គឺជាអតិថិជន​សំខាន់​របស់​ខ្លួន។ 

ផលិតផលស្ករត្នោត ដែលដាក់ក្នុងហាង

លោក អ៊ាដ  រ៉ាឌី  នាយក​ផ្នែកកម្មសិទិ្ធបញ្ញា​នៅក្រសួង​ពាណិជ្ជកម្ម​បាននិយាយថា ស្លាក PGI នឹងជួយ​ការពារ​ផលិតផល​ប្រឆាំងនឹង​ផលិតផល​ក្លែងក្លាយ​នៅក្នុង​សហភាព​អឺរ៉ុប ហើយកសាង​ទំនុកចិត្ត​សម្រាប់​អ្នកទិញ​អន្តរជាតិ។

លោកបានមាន​ប្រសាសន៍​ថា «ជាមួយនឹង​អង្គការ PGI រដ្ឋាភិបាល​កម្ពុជា​មានសិទិ្ធ​ស្នើសុំចាត់​វិធានការ​ប្រឆាំងនឹង​ប្រទេស ឬបុគ្គលណា ដែលរកឃើញថា បានក្លែង​បន្លំ​ផលិតផលនេះ» ។ លោករ៉ាឌី បានកត់​សម្គាល់ថា កម្ពុជាបាន​ដាក់ពាក្យស្នើសុំ​ចុះបញ្ជីឈ្មោះ​ស្ករត្នោត​កំពង់ស្ពឺ​ជា PGI នៅក្នុង​សារព័ត៌មាន​ជាផ្លូវការ​នៃសហភាពអឺរ៉ុប​នៅខែតុលា ឆ្នាំ ២០១៧៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

សមាគមរោងចក្រកាត់ដេរ រំពឹងកំណើនរោងចក្រកាបូប ទ្វេដង នៅពីរឆ្នាំខាងមុខ

ព័ត៌មាន
ទោះបីជាវិស័យកាត់ដេររបស់កម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ទាក់ទងនឹងការព្យួរ ប្រព័ន្ធ អនុគ្រោះពន្ធ EBA ក៏ពិតមែន ប៉ុន្ដែ ប្រធាន…

ចិន បោះសម្តីចេញមុខជួយកម្ពុជា ករណីបើ ប្រព័ន្ធអនុគ្រោះពន្ធ EBA ពិតជាត្រូវបានព្យួរមែន

ព័ត៌មាន
ប្រមុខរដ្ឋាភិបាលចិន បានបោះពាក្យសម្តី មកកាន់កម្ពុជាដែលខ្លួនចាត់ទុកថាជាមហាមិត្តគ្រប់ជ្រុងជ្រោយ ក្នុងការជួយដោះស្រាយនូវការខាតបង់ ក្នុងករណីដែល…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ