ទីផ្សារម្រេចកំពត

សមាគមម្រេចកំពត រំពឹងថាអាចនឹងចាប់ផ្ដើមនាំចេញឡើងវិញឆាប់ៗនេះ!


ប្រធានសមាគមម្រេចកំពត បានអះអាងថា សម្រេចកំពតរំពឹងអាចចាប់ផ្ដើមនាំចេញឡើងវិញក្នុងពេលឆាប់ៗនេះ ខណៈដែលថ្មីៗនេះ មានក្រុមហ៊ុននាំចេញម្រេចកំពតមួយចំនួន បានចុះទៅដល់ខេត្តកំពត ដើម្បីចុះពិនិត្យមើលម្រេចដែលកំពុងស្ដុកទុក និងបានឲ្យខាងសមាគម ក៏បានចុះហត្ថលេខាលើឯកសារបញ្ជាក់ប្រភពដើមទំនិញ សម្រាប់ការនាំចេញថែមទៀតផង។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

តាំងពីមាន​ការផ្ទុះរាលដាល​នៃមេរោគកូវីដ-១៩ នៅប៉ុន្មានខែកន្លងមកនេះ បានធ្វើឲ្យម្រេច​កំពត​ដែល​ធ្លាប់តែ​បាននាំចេញ ទៅកាន់ទីផ្សារ​ធំៗ​ដូចជា​អឺរ៉ុប និងអាមេរិកនោះ បាន​កកស្ទះ​ពេញស្តុក មិនអាច​នាំចេញបាន។​ ប៉ុន្ដែ បើតាម​ការអះអាង របស់​លោក​ ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត កាលពីថ្ងៃទី ០១ ខែ​មិថុនា បានឲ្យដឹងថា ដំណើរការ​នាំចេញ​​ម្រេចកំពត​អាច​និយាយបានថា កំពុង​ដំណើរការឡើង​វិញ​ជាបណ្ដើរៗហើយ ព្រោះថ្មីៗនេះ មានក្រុមហ៊ុននាំចេញ​ម្រេច​ធំៗ​ចំនួន ៣ហើយ បាន​ទាក់ទង​មកខាង​សមាគម​ម្រេចកំពត និងបានចុះមកមើលម្រេច​ដែលកំពុង​មានក្នុងស្ដុក ហើយ​ខាងសមាគម ក៏បាន​ចុះហត្ថលេខា​លើឯកសារបញ្ជាក់ប្រភពដើមទំនិញ ដើម្បី​នាំចេញដែរ។ ដូច្នេះ អាចនិយាយបានថា ម្រេច​កំពត​អាចនឹងចាប់ផ្ដើម​​នាំចេញឡើងវិញ​នៅពេលឆាប់ៗខាងមុខនេះ។ 

បើតាម​ការអះអាង​របស់​លោក ងួន ឡាយ ចាប់តាំងពីមានដើមឆ្នាំ២០២០ ដែលមានការ​រីករាលដាល​មេរោគ​កូវីដ-១៩ មក ការនាំចេញម្រេចកំពត​ត្រូវបាន​ជាប់គាំង ដែលបាន​តម្រូវឲ្យ​កសិករ​ជាម្ចាស់ចម្ការ បង្ខំចិត្ត​ហាលម្រេចទុក ដែលបច្ចុប្បន្ន​ម្រេចកំពត​ប្រមាណក្រោម ១០០ តោន កំពុង​ស្ដុកទុក​រងចាំ​ការនាំចេញឡើងវិញ ខណៈដែល​កាលពីឆ្នាំទៅ ទិន្នផល​ម្រេច​មានប្រមាណជាង ១២០ តោនឯណោះ។ ការថយចុះ នៃទិន្នផល​ម្រេចកំពត​នៅឆ្នាំនេះ គឺដោយសារតែ​ ការដាំដុះម្រេច​មិនបានកើនឡើងទេ ខណៈដើមម្រេចមួយចំនួន​ក៏បាន​ងាប់ដែរ ហើយឥឡូវនេះ ដោយសារតែ​ ម្រេច​មិនអាច​នាំចេញ​បាន​នៅប៉ុន្មានខែមកនេះ បានធ្វើឲ្យ​ម្ចាស់ចម្ការ​ខ្នាតតូចៗជាច្រើន បាត់បង់ចំណូល ដែល​អាច​នឹង​ធ្វើឲ្យពួកគេ​បោះបង់​ការដាំបន្ដ​នៅឆ្នាំក្រោយៗទៀត ព្រោះតែខ្វះទុន។

បើតាម​ប្រធាន​សមាគមម្រេចកំពត តាមការ​ប៉ាន់ស្មាន ក្នុងចំណោម​កសិករដាំម្រេច​ ៤៥៧ គ្រួសារ ដែលជាសមាជិក​របស់សមាគម អាចនឹង​មាន​ប្រមាណ ៤០% នឹង​បោះបង់ចោល​ការដាំម្រេច ដែលភាគច្រើន​គឺជា​កសិករ​ដាំម្រេច​ខ្នាតតូច ដោយកសិករ​ខ្នាតតូចទាំងនេះ មានប្រមាណ ៨៥% នៃ​សមាជិក​របស់សមាគម​ម្រេចកំពត​សរុប។

បើទោះបីជា​មិនអាច​នាំចេញទៅកាន់ទីផ្សារ​ក្រៅប្រទេស​បាន​នៅប៉ុន្មាន​ខែមកនេះ ប៉ុន្ដែ បើតាម​សមាគម​​តម្លៃម្រេច​កំពត គឺមាននៅតែពង្រឹងថ្លៃ​ ១៥ ដុល្លារសម្រាប់​ប្រភេទ​ម្រេចខ្មៅមួយគីឡូក្រាម​ខណៈម្រេច​ក្រហម​លក់តម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និង២៨​ដុល្លារ​សម្រាប់​ម្រេច​ស មួយគីឡូក្រាមដដែល មិនមានការ​ចុះថ្លៃទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC ស្នើឲ្យ EU លើកពេល​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅខែសីហា ឆ្នាំ២០២១វិញ

ព័ត៌មាន
ជាថ្មីម្ដងទៀត នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២០នេះ សមាគមរោងចក្រកាត់ដេរកម្ពុជា បានដាក់លិខិតមួយ ស្នើទៅដល់សហភាពអឺរ៉ុប ឲ្យពិចារណាពន្យារពេលក្ន…

តម្លៃម្រេចនៅកម្ពុជា ហក់ឡើងខ្ពស់ដល់ជាង ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម នៅរយៈពេល ២សប្ដាហ៍មកនេះ

ព័ត៌មាន
តម្លៃម្រេច ដែលបានដាំដុះ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជាកំពង់ចាម ត្បូងឃ្មុំ រតនគិរី ជាដើម ហាក់មានការឡើងថ្លៃខ្ពស់ជាងមុន គួរឲ្យកត់សម្គាល់ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ