ម្រេចកំពត

ម្រេច​កំពត​ខ្មែរ​​ល្បី​មាន​តម្លៃ​ថ្លៃ​គ្មាន​គូ​ប្រៀប​នៅទីផ្សារ​អឺរ៉ុប


នៅ​កម្ពុជា ផលិតផល​ដែល​បាន​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) មាន​ពីរ​មុខ គឺ​ម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ។ បន្ទាប់ពី​ការ​ចុះ​បញ្ជី​ GI ផលិតផល​ពីរមុខ​នេះ ជាពិសេស ម្រេច​កំពត កាន់​តែ​ល្បី​ល្បាញ​នៅ​លើ​ទីផ្សារពិភព​លោក ជាពិសេស អឺរ៉ុប។
កសិករ​ប្រមូល​ផល​ម្រេច​ នៅ​ខេត្ត​កំពត។
ដោយ

ថ្មីៗនេះ សារព័ត៌មាន បាងកកប៉ុស្តិ៍ របស់ប្រទេស​ថៃ បាន​ចុះ​ផ្សាយ​លើក​កោត​សរសើរ​ពី​ភាព​ល្បី​ល្បាញ​នៃ​ម្រេច​កំពត​ខ្មែរ។ 

ក្នុង​អត្ថបទ​របស់​ខ្លួន ចេញ​ផ្សាយ​ថ្ងៃទី១២ ខែ​មិថុនា កាសែត បាងកកប៉ុស្តិ៍ ដាក់​រូបភាព​ម្រេច​ អម​ដោយ​ចំណង​ជើង​រូបថា «ម្រេច​កំពត​គុណភាព​ល្អ​បំផុត​របស់​ខ្មែរ អាច​លក់​បាន​តម្លៃ​រហូត​ដល់​ទៅ ៤២៥​ដុល្លារ​អាមេរិក ក្នុង​មួយ​គីឡូក្រាម នៅ​អឺរ៉ុប ខណៈ​ដែល​ម្រេច​វៀតណាម លក់​ក្នុង​តម្លៃ​តែ ៨ដុល្លារ​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម»។

ក្នុង​អត្ថបទ​ដដែល កាសែត បាងកកប៉ុស្តិ៍ សរសេរថា ថ្វី​ត្បិត​ប្រទេស​ថៃ​នាំ​មុខ​គេ​ក្នុង​ការ​ចុះ​បញ្ជី​​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ក៏​ពិត​មែន ប៉ុន្តែ កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​គេ​គួរ​តែ​ក្រឡេក​មើល។ ប្រទេស​កម្ពុជា ទើបតែ​ចុះ​បញ្ជី GI សម្រាប់​ផលិត​ផល​ពីរមុខ​គត់ គឺម្រេច​កំពត និង​ស្ករ​ត្នោត​កំពង់ស្ពឺ ប៉ុន្តែ ប្រទេស​នេះ​មាន​ការ​ចាប់​ផ្ដើម​មួយ​ដ៏​គួរឲ្យ​ចាប់​អារម្មណ៍។ 

ម្រេច​កំពត​ត្រូវបានចុះ​បញ្ជី​ម៉ាក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI)។

ម្រេចកំពត​ពី​ប្រទេស​កម្ពុជា ត្រូវ​គេ​ដាក់​ឈ្មោះថា «មាស​ខ្មៅ»។ ចុងភៅ​មក​ពី​ក្រុង​ញូវយ៉ក​មួយ​រូប ថែមទាំង​បាន​ធ្វើ​ការ៉េម​ផ្សំ​ពី​ម្រេច​កំពត​ទៀតផង និង​បាន​ពោល​កោត​សរសើរ​រសជាតិ​ម្រេច​កំពតថា មាន​រសជាតិ​សម្បូរ​បែប និង​អស្ចារ្យ​ក្រៃលែង។ 

ថ្មីៗនេះ​ដែរ សារព័ត៌មាន Associated Press ចុះ​ផ្សាយថា ម្រេច​កំពត​ពណ៌ក្រហម លក់​ក្នុង​តម្លៃ ៤២៥​ដុល្លារអាមេរិក ក្នុង​មួយ​គីឡូក្រាម នៅ​ប្រទេសអាល្លឺម៉ង់ ខណៈ​ដែល​ម្រេច​នាំ​ចូល​ពី​វៀតណាម តម្លៃ​តែ ៨ដុល្លារ​ក្នុង​មួយ​គីឡូ។

នៅក្នុង​អាស៊ាន ប្រទេស​ថៃ​នាំ​មុខ​គេ​លើ​ចំនួន​ផលិតផល​ដែល​បាន​ចុះ​បញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) ដោយ​មាន​ផលិតផលដល់​ទៅ ៨៩មុខ ម៉ាឡេស៊ី​នៅ​លំដាប់​លេខ​២ មាន​ផលិតផល​ចុះ​បញ្ជី​ GI ចំនួន​ ៧៣​មុខ វៀតណាម​មាន ៥៥មុខ ឥណ្ឌូនេស៊ី ៥២មុខ និង​កម្ពុជា ២មុខ។ ដោយឡែកប្រទេស ៥ផ្សេងទៀត​នៃ​អាស៊ាន មិន​មាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ GI ឡើយ៕




អត្ថបទបន្ទាប់


ឧកញ៉ា សុង សារ៉ន៖ រក​ស៊ី​ស្រូវ​អង្ករ​ត្រូវ​មាន​អាវុធ​ពីរ​យ៉ាង​ដើម្បី​ច្បាំង​ក្នុង​សមរភូមិ​ដ៏​ក្តៅ​គគុក​និង​ផុយ​ស្រួយ!

ព័ត៌មាន
កាល​ពី​សម័យ​ដើម អាជីវកម្ម​ជួញ​ដូរ​ស្រូវ​អង្ករ គឺ​ជា​មុខ​របរ​ដ៏​ពេញ​និយម​មួយ​របស់​ឈ្មួញ សេដ្ឋី ឬ​ដង្ខៅ​អ្នក​មាន​គ្រាក់ៗ ប៉ុន្ដែ ឈាន​មក…

ពី​ខែ​កក្កដា​តទៅ ការហោះហើរ​ទៅ​មក​ភ្នំពេញ-យ៉ាំងហ្គូន​នឹង​មាន​វិញ​ហើយ...

ព័ត៌មាន
ការហោះហើរ​ត្រង់​ទៅ​មក​ពីរាជ​ធានី​ភ្នំពេញ ប្រទេស​កម្ពុជា និង​ទីក្រុង​យ៉ាំងហ្គូន សហភាព​មីយ៉ាន់ម៉ា ដែល​អាក់ខាន​ដំណើរការ​ ៣ឆ្នាំ​ហើយ​នោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ