ទិន្នផលម្រេចកំពតកម្ពុជា

ទិន្នផលម្រេចកំពតឆ្នាំនេះប្រឈមនឹងការធ្លាក់ចុះខណៈការប្រមូលផលយឺតយ៉ាវ


ប្រធានសមាគមម្រេចកំពតបានធ្វើការវាយតម្លៃថា ទិន្នផលម្រេចកំពតឆ្នាំនេះ នឹងមានការធ្លាក់ចុះជាងឆ្នាំមុន ដោយសារតែមកដល់ដើមខែមេសានេះ ចម្ការម្រេចនីមួយៗនៅមិនទាន់បានប្រមូលផលនៅឡើយទេ ខណៈដែលដើមខែមេសាឆ្នាំមុន ការប្រមូលផលម្រេចកំពតសម្រេចបានពី៣០% ទៅ ៥០% រួចទៅហើយ។
ទិន្នផលម្រេចកំពត រូបភាព៖ សមាគមន៍ម្រេចកំពតកម្ពុជា​
ដោយ

ឧកញ៉ា ចាន់ ស៊ី​ថា ដែល​ជា​ម្ចាស់​ចម្ការ​ម្រេច​នៅ​ខេត្តកំពត និង ជា​អគ្គនាយក​ក្រុមហ៊ុន​ផលិត​ទឹកត្រី​អ៊ី​ឆេ ង៉ូ​វ​ហេង ខេត្តកំពត បាន​វាយតម្លៃ​ថា ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ​នឹង​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ដោយសារ​កសិករ​មួយ​ចំនួន​បាន​បោះបង់​ចម្ការ​ម្រេច ព្រោះ​គ្មាន​លទ្ធភាព​បន្ត​លើ​ការងារ​ថែទាំ និង​ដាំ​ដុះ ក្រោយ​ពួក​គេ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ បញ្ហា​អាកាសធាតុ​មិន​អំណោយផល​នៅ​ឆ្នាំ​នេះ ក៏​ជា​មូលហេតុ​មួយ ធ្វើ​ទិន្នផល​ម្រេច​ធ្លាក់​ចុះ​ផង​ដែរ​។ ទោះបី​យ៉ាងណា តម្លៃ​ម្រេច​កំពត​ឆ្នាំ​នេះ នៅ​តែ​ល្អ ចន្លោះ​ពី ១៥​ដុល្លារ ដល់ ២៨​ដុល្លារ​ក្នុង​១​គីឡូ​។

លោក ងួ​ន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​ព្យាករ​ថា ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ​នឹង​អាច​ទទួល​បាន​ពី​៩០​តោន​ទៅ​១០០​តោន ដែល​អាច​មានការ​ធ្លាក់​ចុះ​តិចតួច បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដោយសារ​តែ ការ​ប្រមូល​ផល​ឆ្នាំ​នេះ​ហាក់​មាន​យឺត​ជាង​ឆ្នាំ​មុន ហើយ​កសិករ​បាន​ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​ថែទាំ និង​ដាំ​ដុះ​ម្រេច​។ 

ជាមួយ​គ្នា​នេះ​ដែរ ឧកញ៉ា ចាន់ ស៊ី​ថា ដែល​ជា​ម្ចាស់​ចម្ការ​ម្រេច​នៅ​ខេត្តកំពត និង ជា​អគ្គនាយក​ក្រុមហ៊ុន​ផលិត​ទឹកត្រី អ៊ី​ឆេ ង៉ូ​វ​ហេង ខេត្តកំពត បាន​វាយតម្លៃ​ថា​ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ​នឹង​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ដោយសារ​កសិករ​មួយ​ចំនួន​បាន​បោះបង់​ចម្ការ​ម្រេច ព្រោះ​គ្មាន​លទ្ធភាព​បន្ត​លើ​ការងារ​ថែទាំ និង​ដាំ​ដុះ ក្រោយ​ពួក​គេ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​ការ​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩​។ បញ្ហា​អាកាសធាតុ​មិន​អំណោយផល​នៅ​ឆ្នាំ​នេះ ក៏​ជា​មូលហេតុ​មួយ ធ្វើ​ទិន្នផល​ម្រេច​ធ្លាក់​ចុះ​ផង​ដែរ​។

ប្រធាន​សមាគម​ម្រេច​កំពត លោក ងួ​ន ឡាយ​បាន​គូសបញ្ជាក់​ដែរ​ថា មក​ទល់​នឹង​ដើម​ខែមេសា នេះ ម្រេច​កំពត​មិន​ទាន់​បាន​ប្រមូល​ផល​នៅឡើយ​ទេ ខណៈ​ដែល​កាលពី​ឆ្នាំ​មុន នៅ​ដើម​ខែមេសា គេ​អាច​ប្រមូល​ផល​បាន​ពី​៣០% ទៅ​៥០%​រួច​ទៅ​ហើយ​។ ទោះបី​មានការ​យឹត​យ៉ាវ​ក្នុង​ការ​ប្រមូល​ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ម្រេច​កំពត​នៅ​ឆ្នាំ​នេះនោះ​ទេ ពោល​គឺ​គ្រាន់តែ​ពន្យារពេល​ក្នុង​ការ​ប្រមូល​ផល​ប៉ុណ្ណោះ​។ ទិន្នន័យ​ពី​សមាគម​ម្រេច​កំពត​បង្ហាញ​ថា បច្ចុប្បន្ន​ម្រេច​កំពត​នៅ​តែ​មាន​ទីផ្សារ និង​តម្លៃ​ដដែល ដោយ​ម្រេចខ្មៅ​១​គីឡូក្រាម លក់​ចេញ​ក្នុង​តម្លៃ​១៥​ដុល្លារ ម្រេច​ក្រហម​១​គីឡូក្រាម​២៥​ដុល្លារ និង​ម្រេចស​១​គីឡូក្រាម ២៨​ដុល្លារ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅតែរំពឹងខ្ពស់ពីការចុះរបស់ក្រុមហ៊ុនថ្មីៗចំនួន៥នៅឆ្នាំនេះទោះបីមានកូវីដ-១៩កំពុងរាតត្បាតខ្លាំង

ព័ត៌មាន
អ្នកជំនាញហិរញ្ញវត្ថុនៅក្នុងទីផ្សារភាគហ៊ុន នៅតែរំពឹងខ្ពស់ចំពោះការទទួលបានក្រុមហ៊ុនថ្មីៗមកបន្ដចុះបញ្ជីចំនួន ៥ក្រុមហ៊ុនបន្ថែមទៀត ដូចទៅនឹងឆ្នា…

រុស្ស៊ីចេញមុខព្រមានថាទណ្ឌកម្មលើភូមាអាចបង្កជា «សង្គ្រាមស៊ីវិល»

ព័ត៌មាន
ប្រទេសរុស្ស៊ីបានថ្លែងឲ្យដឹងកាលពីថ្ងៃអង្គារទី៦ខែមេសាថា ខ្លួនធ្វើការជំទាស់នឹងទណ្ឌកម្មនានាដែលអន្តរជាតិបានដាក់មលលើរបបយោធានៅក្នុងប្រទេសភូមា ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ