ទេសចរណ៍​ខេត្តកំពត

អ្នកជំនាញ៖ ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោ


មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ខេត្តកំពតកំពុងក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវបរទេសដែលកំពុងស្នាក់នៅកម្ពុជា ស្របពេលស្ថានភាពមេរោគរាតត្បាត Covid-19 នៅកម្ពុជា បានថមថយ និងអាចគ្រប់គ្រងបាន ។
នេះជារមណីយដ្ឋានឋានសួគ៌បូកគោនៅខេត្តកំពត (រូបថត៖ ហ្វេសប៊ុក Thansur Sokha Hotel)
ដោយ

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានស្តីពី ការជំរុញ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​តាមរយៈ​កញ្ចប់ទស្សនកិច្ច​ទេសចរណ៍ ​កាលពីចុងសប្តាហ៍​កន្លងទៅ នេះ ​ឯកឧត្តម ឈុន មករា អគ្គលេខាធិការរង និងជាប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទីភ្នាក់ងារ​ដឹកជញ្ជូន និង មគ្គទេសក៏​ទេសចរ​នៃក្រសួង​ទេសចរណ៍កម្ពុជា បានឡើង​ឡើងថា វិស័យទេសចរណ៍​ក្នុងស្រុក​ចាប់ផ្តើមងើបឡើងវិញ​នៅជិតពីរ​ខែ​ចុងក្រោយនេះ បើទោះបីជាសកម្មភាព​ទេសចរ​បរទេស​នៅមិនទាន់​ត្រលប់​មករកស្ថានភាព​ប្រសើរ​ដូចមុនក្តី។

លោកបញ្ជាក់ថា ចាប់ពីខែមីនា ដល់ខែឧសភា ប្រជាពលរដ្ឋ​១៥ ម៉ឺននាក់បាន​ធ្វើដំណើរ​កម្សាន្ត ដែលចំនួន​នេះ​បានកើនឡើង ៤២ ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ កាលពីឆ្នាំមុន។ លោកបញ្ជាក់ថា  ក្នុងចំណោម​ទិសដៅ​ទេសចរណ៍​ជាច្រើន គោលដៅនៅតាម​តំបន់ឆ្នេរ​ដូចជា ខេត្តកំពត ខេត្តកែប និង ខេត្តព្រះសីហនុ ហាក់មាន​ការពេញ​និយម​ជាងគេ ព្រោះជា​តំបន់​ឆ្នេរមាន​ទេសភាព​ស្រស់ស្អាត។

សូមជម្រាបថា  វិស័យទេសចរណ៍ បានក្លាយជា​វិស័យជួរមុខ​ដែលរង​ផលប៉ះពាល់​ដោយការឆ្លង​រាលដាល​នៃជំងឺកូវីដ-១៩។ នៅពេលដែល​ជំងឺនេះ​កើតឡើង​ដំបូងៗ​កាលអំឡុង​ខែ មីនា ការអនុវត្ត​វិធានការ​ប្រុងប្រយ័ត្ន​ដោយការ​រក្សាគម្លាតសង្គម​បានធ្វើឲ្យ​សកម្មភាព​ដើរកម្សាន្ត​របស់ប្រជាជន​ក្នុងស្រុក​ធ្លាក់ចុះ​យ៉ាងគំហុក។ ស្របពេល​ជាមួយគ្នា លំហូរចូល​ភ្ញៀវទេសចរ​បរទេស​ស្ទើរ​តែគ្មាន ប៉ុន្តែស្របពេល​ស្ថានភាព​ជំងឺធូរស្បើយ​ និងគ្រប់គ្រង​បាន ការជំរុញ​សកម្មភាព​ទេសចរ​ក្នុងស្រុក​គឺជាគោលនយោបាយ​ល្អ និងជួយគាំទ្រ​ដល់​សកម្មភាព​ពាណិជ្ជកម្ម និងសេដ្ឋកិច្ច​កម្ពុជា។

ជាមួយគ្នានេះដែរ ​លោក ឱម ផារិន អគ្គនាយក​ក្រុមហ៊ុន​ទេសចរណ៍ Charming Cambodia Tours​ បានបញ្ជាក់ថា ប្រទេសកម្ពុជា​មានតំបន់ទេសចរណ៍​ស្រស់ស្អាត​ច្រើនណាស់​ទាំងតំបន់​ទេសចរណ៍​បែបវប្បធម៌ ប្រវត្តិសាស្រ្ត និងតំបន់​ទេសចរណ៍​ធម្មជាតិ។ ​ប៉ុន្តែទន្ទឹម​ពេលដែល ​ប្រជាជន​ក្នុងស្រុកនៅ​មិនទាន់ពេញ​និយមពី​ការប្រើប្រាស់​សេវាកញ្ចប់​ទេសចរ លោក ផារិន​អះអាងថា ការធ្វើដំណើរ​កម្សាន្ត​ជាកញ្ចប់នេះ ផ្តលប្រយោជន៍​ច្រើនណាស់ ដោយមិនគ្រាន់​តែសម្រាប់​កម្សាន្ត​តែមួយមុខ​ប៉ុណ្ណោះទេ តែក៏ជាឱកាស​សម្រាប់​សម្លឹងមើល​ឱកាស​វិនិយោគ​ជាពិសេស​វិនិយោគ​លើគម្រោង​អចលនទ្រព្យ​នៅតាម​តំបន់​សក្តានុពល​ទេសចរណ៍​ផងដែរ៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃ​គ្រោងនឹងផ្ដល់ឲ្យជិត ១០០ ដុល្លារ សម្រាប់ពលរដ្ឋណាចេញធ្វើដំណើរកម្សាន្ដឆ្លងខេត្ត

ព័ត៌មាន
ដើម្បីសង្គ្រោះវិស័យទេសចរណ៍ឲ្យមានដង្ហើមដកឡើងវិញ រាជរដ្ឋាភិបាលថៃ កំពុងត្រៀមផែនការដើម្បីជំរុញដល់វិស័យទេសចរណ៍ក្នុងស្រុក ដែលចលនានេះ រំពឹងថា…

ខណ្ឌសែនសុខ បានស្រូបទាញគម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង ដ៏ធំមួយទៀតហើយ!

ព័ត៌មាន
ដូចដែលអ្នកជំនាញអចលនវត្ថុខ្លះធ្លាប់បានលើកឡើង ខណ្ឌសែនសុខ គឺជាខណ្ឌមួយដ៏មានសក្តានុពល ក្នុងរាជធានីភ្នំពញ សម្រាប់វិស័យអចលនទ្រព្យ បើទោះបី ពេលនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ